ព័ត៌មានជាតិ
ខេត្តប៉ៃលិន យកអតីតវិទ្យាល័យ ហ៊ុន សែន សាលាក្រៅ មួយទៀត ធ្វើជាមណ្ឌលចត្តាឡីស័ក
រដ្ឋបាលខេត្តប៉ៃលិន បានយកទីតាំងអតីតវិទ្យាល័យ ហ៊ុន សែន សាលាក្រៅ ស្ថិតក្នុងភូមិអូរអណ្តូង ឃុំអូរអណ្តូង ស្រុកសាលាក្រៅ មួយកន្លែងទៀត សម្រាប់ធ្វើជាមណ្ឌលចត្តាឡីស័ក បន្ទាប់ពីមានករណីឆ្លងជំងឺកូវីដ១៩ ជាបន្តបន្ទាប់ពិសេសពលករវិលត្រឡប់មកពីប្រទេសថៃ។
មណ្ឌលថ្មីនេះ ត្រូវបានលោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងលោក សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិនកាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១ បានដឹកនាំថ្នាក់ដឹកនាំ មន្ត្រីរាជការ អង្គភាពស្ថាប័នជុំវិញខេត្ត រួមគ្នាធ្វើការសម្អាតអនាម័យ និងលាបថ្នាំអគារដើម្បីរៀបចំត្រៀមដាក់ពលរដ្ឋធ្វើចត្តាឡីស័ក ។

លោកស្រីអភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា រដ្ឋបាលខេត្តប៉ៃលិន បានរៀបចំមណ្ឌលចត្តាឡីស័កជាច្រើនកន្លែងរួចមកហើយ សម្រាប់បងប្អូនប្រជាពលរដ្ឋដែលប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺកូវីដ-១៩ និងបងប្អូនដែលទើបវិលត្រលប់មកពីតំបន់ប្រឈមនានា តាមបណ្តារាជធានី/ខេត្ត
ក្នុងករណីសង្ស័យ បន្ទាប់ពីក្រុមគ្រូពេទ្យជំនាញពិនិត្យសុខភាព ជាពិសេសបងប្អូនពលករដែលបានវិលត្រឡប់មកពីក្រៅប្រទេស ព្រមទាំងបានធ្វើការចម្អិនម្ហូបអាហារ សម្រាប់បងប្អូនកំពុងធ្វើចត្តាឡីស័កចំនួន៣ពេលជាប្រចាំថ្ងៃផងដែរ។

លោកស្រីអភិបាលខេត្ត បានមានប្រសាសន៍បន្តថា «ជាក់ស្តែងនៅថ្ងៃនេះថ្នាក់ដឹកនាំ មន្ត្រីរាជការ អង្គភាពស្ថាប័នជំនាញជុំវិញខេត្ត បានរួមគ្នាសម្អាតអនាម័យបរិស្ថាន និងលាបថ្នាំអគារ នៅមណ្ឌល ចត្តាឡីស័កត្រៀមថ្មីនេះ គឺក្នុងគោលបំណង ទី១-ចង់បង្ហាញ ជាគំរូដ៏ល្អសម្រាប់ប្រជាពលរដ្ឋ ក្នុងការចូលរួមទប់ស្កាត់ការចម្លងរីករាលដាលនៃជំងឺកូវីដ-១៩ និងទី២-ដើម្បីបង្កើនសាមគ្គីភាព ឯកភាព ប្រកបដោយភាពស្និតស្នាល និងការទទួលខុសត្រូវខ្ពស់ ក្នុងនាមជាមន្ត្រីរាជការបម្រើជាតិ និងប្រជាជន»។
នៅក្នុងឱកាសនោះដែរ លោកស្រី បាន ស្រីមុំ ក៏បានថ្លែងការកោតសរសើ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកងកម្លាំងសមត្ថកិច្ច និងក្រុមគ្រូពេទ្យជំនាញ ព្រមទាំងមន្ត្រីរាជការទាំងអស់ គ្រប់ជាន់ថ្នាក់ ដែលកំពុងបំពេញបេសកកម្មដ៏ថ្លៃថ្លាសម្រាប់ប្រជាជន និងប្រទេសជាតិ នៅតាមគោលដៅនិងតាមមណ្ឌលចត្តាឡីស័កនានា ក្នុងខេត្ត ប្រកបដោយការទទួលខុសត្រូវខ្ពស់ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការចម្លងរីករាលដាលជំងឺកូវីដ-១៩។

គួរបញ្ជាក់ថា ចាប់ពីថ្ងៃទី៨ ខែឧសភា រហូតមកដល់ថ្ងៃទី៦ ខែមិថុនាឆ្នាំ២០២១ ខេត្តប៉ៃលិនមានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន១២០នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន១៥នាក់៕
អត្ថបទ ៖ សំអឿន

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?