Connect with us

ព័ត៌មានជាតិ

បណ្ឌិត គី សេរីវឌ្ឍន៍៖ ឥណទានថ្មីៗកើនឡើងមិនប្រាកដថាល្អសម្រាប់សេដ្ឋកិច្ចនោះទេ

បានផុស

នៅ

ទោះស្ថិតក្នុងបរិបទកូវីដ១៩ក្ដី ឥណទានថ្មីៗនៅតែបន្តរក្សាកំណើនវិជ្ជមាន ដោយសារតែគោលនយោបាយបន្ធូរបន្ថយរបស់ធនាគារជាតិនៃកម្ពុជា ដែលជួយដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដើម្បីអាចបន្តផ្ដល់ប្រាក់កម្ចីដល់អតិថិជនរបស់ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា ឥណទានបញ្ចេញថ្មីក្នុងខែមេសា ឆ្នាំ២០២១ មានចំនួន ១,១១២ លានដុល្លា សម្រាប់អតិថិជន ១១៨ ៤៧៦នាក់ សម្រាប់វិស័យធនាគារ និងហិរញ្ញវត្ថុទាំងមូល កើនឡើងបន្តិចបន្តួចបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះវិស័យមីក្រូហិរញ្ញវត្ថុមានចំណែកអតិថិជន ៦៣% ប៉ុន្តែឥណទានមានប្រមាណតែ ២២%នៃឥណទានសរុប។

លោក បណ្ឌិត គី សេរីវឌ្ឍន៍ ​អ្នក​ជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត​សភាកម្ពុជាមានប្រសាសន៍ថា៖ «ប្រាក់កម្ចីគឺជាអាវុធមុខពីរ ហើយប្រាក់កម្ចីកើនឡើងមិនប្រាកដថាល្អសម្រាប់សេដ្ឋកិច្ចនោះទេ ជាពិសេសនៅក្នុងបរិបទកូវីដ១៩។ ប្រសិនបើកម្ចីនោះសម្រាប់ការប្រើប្រាស់ វានឹងមានវិបត្តិកាន់តែធ្ងន់ធ្ងរសម្រាប់សេដ្ឋកិច្ច ពោលគឺស្មើនឹងលក់ទ្រព្យសម្បត្តិចាយ បើគាត់យកប្លង់ផ្ទះទៅដាក់បញ្ចាំដើម្បីបានប្រាក់កម្ចី។ ផ្ទុយទៅវិញ ប្រសិនបើកម្ចីនោះសម្រាប់ផលិតកម្មនានា នោះទើបហៅថាកម្ចីល្អដែលអាចជួយដល់ការជំរុញសេដ្ឋកិច្ចឡើងវិញ។»

លោក បណ្ឌិត គី សេរីវឌ្ឍន៍ បានបន្តថា តាមការសង្កេត ការកើនឡើងនូវកម្ចីភាគច្រើនផ្តោតលើការទិញអចលនទ្រព្យ ដែលម្ចាស់អចលនទ្រព្យរងវិបត្តិហើយត្រូវលក់វិញក្នុងតម្លៃធូរថ្លៃល្មម។ ពេលនោះ មនុស្សមួយចំនួនដែលយល់ថាអាចទិញបាន ពួកគាត់នឹងខ្ចីលុយដើម្បីយកមកទិញអចលនទ្រព្យនោះ។

ដូច្នេះ វិស័យអចលនទ្រព្យគឺជាកត្តារារាំងដល់វិស័យផលិតកម្ម ព្រោះការលូតលាស់វិស័យអចលនទ្រព្យខ្លាំងពេកធ្វើឱ្យមនុស្សមួយចំនួនតូចក្លាយជាអ្នកមាន ចំណែកផលិតកម្មនៅក្នុងស្រុកអត់មាន ធ្វើឱ្យយើងបាត់បង់ទម្លាប់នៃការផលិតហើយត្រូវទិញគេជារៀងរហូត។

សេដ្ឋកិច្ចកម្ពុជារំពឹងថានឹងមានកំណើន៤,២ភាគរយនៅឆ្នាំនេះ និងកំណើន៦ភាគរយនៅឆ្នាំ២០២២ បន្ទាប់ពីបានធ្លាក់ចុះ៣,៥ភាគរយនៅឆ្នាំ២០២០កន្លងទៅ។ នេះបើយោងតាម សេដ្ឋវិទូជាន់ខ្ពស់ IMF លោក Yasuhisa Ojima។ ទោះជាយ៉ាងណាក៏ដោយ លោក Yasuhisa Ojima ព្រមានថា ភាពមិនប្រាកដប្រជានៅតែមានចំពោះឥណទានសម្រាប់វិស័យសំណង់ និងអចលនទ្រព្យ រួមទាំងវិស័យទេសចរណ៍។

ផ្អែកលើរបាយការណ៍ប្រចាំឆ្នាំ២០២០របស់ធនាគារជាតិនៃកម្ពុជា ឥណទានអតិថិជនរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានកើនឡើង១២,៥ភាគរយ។ ឥណទានទាំងនេះបានផ្ដល់ទៅកាន់វិស័យសេដ្ឋកិច្ចរួមមាន៖ ក្រុមគ្រួសារ៣១% ពាណិជ្ជកម្មនិងជំនួញ២០% កសិកម្ម១៨% សេវាកម្ម១៦% ដឹកជញ្ជូន៦% សំណង់៣,៨% និងផ្សេងៗ៣%។

ទន្ទឹមនេះ ឥណទានអតិថិជនរបស់គ្រឹះស្ថានធនាគារកើនឡើង១៥% ដោយឥណទានទាំងនេះបានផ្ដល់ទៅកាន់វិស័យសេដ្ឋកិច្ចរួមមាន៖ ការជួញដូររាយ ១៥,៥% ការជួញដូរដុំ ៩,៧% ការឱ្យខ្ចីទិញផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួន ១២,៨% សំណង់៩,២% និងការជួញដូរអចលនទ្រព្យ៨,៤%។

អត្ថបទ៖ វ៉ាត វិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបនាយករដ្ឋមន្រ្តី ទៀ សីហា ប្រាប់ឱ្យអាជ្ញាធរខេត្តកោះកុងបង្កើនការពារអភិរក្សព្រៃឈើ គ្រាធនធានដ៏ទាក់ទាញសំខាន់បំផុត

ព័ត៌មានជាតិ៦ ម៉ោង មុន

ផ្លែគុយ​នៅ​ខេត្តកោះកុង ឆ្នាំនេះហុចផលច្រើន តែលក់ចេញពុំសូវបានតម្លៃដូចឆ្នាំទៅ

ព័ត៌មានជាតិ៧ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី÷ការរៀបចំព្រះរាជក្រឹត្យស្ដីពីលក្ខន្តិកៈដោយឡែកនៃអង្គសុខាភិបាល អាចផ្តល់ផលរំពឹងចំនួន៣

សន្តិសុខសង្គម៨ ម៉ោង មុន

ឆេះផ្ទះ៣ខ្នង ក្បែរវត្តគល់ទទឹង សង្ស័យ​កើតចេញពីការឆ្លងចរន្តអគ្គិសនី

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ រៀប​ចំសិក្ខាសាលា​ពិគ្រោះយោបល់​លើ​ឯកសារ​ទស្សនាទាន ស្ដីពី “កម្លាំងពលកម្មនៅកម្ពុជា”

ចងការប្រាក់
សន្តិសុខសង្គម២០ ម៉ោង មុន

កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាត​ទារលុយតាមហ្វេសប៊ុក

ព័ត៌មានជាតិ១៤ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

ចរាចរណ៍២០ ម៉ោង មុន

ម៉ូតូ ២ គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ ១ នាក់ និង រងរបួសធ្ងន់ ១ នាក់

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ២១ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៩មេសា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម