ព័ត៌មានជាតិ
ស្នងការរាជធានី ដាក់បញ្ជាដល់អធិការខណ្ឌ និងមេប៉ុស្តិ៍ ត្រូវពន្លឿនការធ្វើឯកសារសេសសល់ជូនពលរដ្ឋឱ្យបានលឿន
ស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាដល់មន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវត្រួតពិនិត្យឡើងវិញ និងស្រាវជ្រាវចំពោះឯកសារនៅសេសសល់ ដែលត្រូវដោះស្រាយជូនប្រជាពលរដ្ឋ ឱ្យបានលឿន ខណៈកន្លងមក សមត្ថកិច្ចជាប់រវល់លើការងារបិទខ្ទប់ ការងារអនុវត្តបម្រាមគោចរ និងការងារប្រចាំការតាមតំបន់ក្រហម លឿងទុំ និងតំបន់លឿង។
លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់អធិការខណ្ឌទាំង១៤ និងមេប៉ុស្តិ៍រដ្ឋបាលទាំង១០៥ ចំណុះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវតែត្រួតពិនិត្យឡើងវិញ និងស្រាវជ្រាវមើលថា តើមានឯកសារអ្វីខ្លះដែលនៅសេសសល់ និងត្រូវធ្វើជូនប្រជាពលរដ្ឋ ដោយបន្តធ្វើកិច្ចការនេះឡើងវិញឲ្យបានឆាប់រហ័សបំផុត ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងបង្កើនទំនុកចិត្តពីប្រពលរដ្ឋមូលដ្ឋានមកលើសមត្ថកិច្ច។
លោកស្នងការក្រុងបានបន្តថា «សូមណែនាំបន្ថែមដល់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ទាក់ទងទៅលោកអធិការនគរបាលខណ្ឌទាំង១៤ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៥ ចំណុះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវតែត្រួតពិនិត្យឡើងវិញ និងស្រាវជ្រាវមើលថា តើមានឯកសារអ្វីខ្លះដែលនៅសេសសល់ និងត្រូវធ្វើជូនប្រជាពលរដ្ឋ ដោយបន្តធ្វើកិច្ចការនេះឡើងវិញឲ្យបានឆាប់រហ័សបំផុត បន្ទាប់ពីមួយរយ:ពេលកន្លងមកនេះកម្លាំងស្ទើរតែទាំងអស់ជាប់រវល់លើការងារបិទខ្ទប់ការងារអនុវត្តបម្រាមគោចរ និងការងារប្រចាំការតាមតំបន់ក្រហម លឿងទុំ និងតំបន់លឿង»។

លោកស្នងការបានបន្តទៀតថា ការជាប់រវល់លើការងារបិទខ្ទប់ ការងារអនុវត្តបម្រាមគោចរ និងការងារប្រចាំការតាមតំបន់ក្រហម លឿងទុំ និងតំបន់លឿងនេះ ដែលជាហេតុធ្វើឲ្យឯកសារ ដែលបងប្អូនប្រជាពលរដ្ឋមួយចំនួនត្រូវបានពន្យាពេលក្នុងការដោះស្រាយ។
ថ្មីៗនេះ លោកស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានណែនាំដល់មន្ត្រីមួយចំនួនតូច ដែលអនុវត្តមិនទាន់បានល្អជូនប្រជាពលរដ្ឋពិសេសលើការងារធ្វើសៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ ត្រូវតែកែប្រែទម្លាប់នេះមកបម្រើប្រជាពលរដ្ឋឲ្យបានល្អ និងទទួលបាននូវភាពទុកចិត្ត និងជឿជាក់ពីសំណាក់ប្រជាពលរដ្ឋ។
ជាមួយគ្នានោះ ក្នុងករណីអធិការខណ្ឌ និងមេប៉ុស្តិ៍ ណាមានការយឺតយ៉ាវក្នុងការដោះស្រាយឯកសារជូនបងប្អូនប្រជាពលរដ្ឋ សូមប្រជាពលរដ្ឋមេត្តាផ្ដល់ព័ត៌មានទៅកាន់លេខ ០៦៩ ៥១៦៩៩៩ ដើម្បីឱ្យក្រុមការងារដោះស្រាយជូនឱ្យបានទាន់ពេលវេលា៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?