ព័ត៌មានជាតិ
ស្ថានីយថ្លឹងយានយន្ត ខេត្តព្រះវិហារចាប់ផ្តើមសាងសង់ ដែលនឹងអាចឱ្យផ្លូវប្រើប្រាស់បានយូរអង្វែង
ព្រះវិហារ៖ គម្រាងសាងសង់ស្ថានីយថ្លឹងយានយន្ត (ស្ថានីយ៍អូរពោធិ៍-ខេត្តព្រះវិហារ) លើផ្លូវជាតិលេខ៦២ គីឡូម៉ែត្រ៥២+០០០ ភូមិអូរពោធិ៍ ឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារ នៅពេលនេះបានចាប់ផ្ដើមសាងសង់ជាបន្តបន្ទាប់។

ក្រោយពីសាងសង់ស្ថានីយថ្លឹងយានយន្តនេះបានរួចរាល់ ផ្លូវមួយចំនួននៅក្នុងខេត្តព្រះវិហារនឹងប្រើប្រាស់បានយូរអង្វែង ដោយសារតែមិនមានរថយន្តដឹកលើសទម្ងន់បំផ្លិចបំផ្លាញផ្លូវទៀត។
លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានឱ្យដឹងថា ថ្ងៃនេះក្រុមការងារនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បន្តកាយបកដីគ្មានគុណភាព ត្រង់កន្លែងផ្លូវឡានរត់ និងកន្លែងជាប់ពាក់ព័ន្ធដ៏ទៃទៀត លើគម្រាងសាងសង់ស្ថានីយថ្លឹងយានយន្ត (ស្ថានីយ៍អូរពោធិ៍-ខេត្តព្រះវិហារ) លើផ្លូវជាតិលេខ៦២នេះ។

លោក សំ លាងទ្រី បានសំណូមពរពុកម៉ែបងប្អូនដែលជាអ្នកបើកបរតាមដងផ្លូវទាំងអស់ សូមចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ពោលគឺមិនត្រូវបើកបរលើសល្បឿន ផ្ទុកលើសកំណត់ មិនត្រូវបើកបរវ៉ាជែងទាំងប្រថុយប្រថាន មិនត្រូវបើកបរក្នុងស្ថានភាពស្រវឹង មិនត្រូវដឹកលើកទម្ងន់កំណត់ ឫដឹកសំពីងសំពោង ពិសេសត្រូវពាក់ខ្សែរក្រវ៉ាត់ការពារខ្លួនជានិច្ចមុនពេលបើកបរ និងសូមចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តឱ្យបានទៀងទាត់តាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុវត្តវិធានការរាជរដ្ឋាភិបាល ៣កុំនិង៣ការពារ ដើម្បីការពារខ្លួនយើង ក្រុមគ្រួសារ និងសហគមន៍យើងពីការឆ្លងរាលដាលជំងឺកូវីដ-១៩៕
អត្ថបទ៖ ស្រីរ័ត្ន



-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?