ព័ត៌មានជាតិ
រដ្ឋបាលខេត្តតាកែវទទួលអំណោយពីសប្បុរសជនទុកចែកជូនពលរដ្ឋដែលរងផលប៉ះពាល់ពីជំងឺកូវីដ
ព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១នេះ លោក អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ រួមជា មួយលោកអភិបាលរងខេត្ត លោកនាយករដ្ឋបាល បានអញ្ជើញទទួលគ្រឿងឧបភោគបរិភោគពីលោក ឡោ ជំនិត និងលោកស្រី ប្រាក់ ចាន់រដ្ឋា សម្រាប់ប្រើប្រាស់ជួយដល់អ្នកខ្វះខាតក្នុងមូលដ្ឋាន។
អំណោយដែលទទួលបានមាន មីខ្លាឃ្មុំចំនួន២០០កេស ត្រីខ១០០យួរ ទឹកត្រី១០០យួរ និងថវិកាចំនួន១០០០ដុល្លារសហរដ្ឋអាមេរិក(មួយពាន់ដុល្លារ)។

លោក ឡោ ជំនិត ដែលជាម្ចាស់អំណោយបានបញ្ជាក់ថា អំណោយទាំងនេះ គឺដើម្បីចូលរួមជាមួយរដ្ឋបាលខេត្តសម្រាប់ប្រយុទ្ធប្រឆាំង នឹងការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងខេត្តតាកែវ។
ជាមួយគ្នានោះ ជំនួសមុខរដ្ឋបាលខេត្ត និងក្នុងនាមលោកអភិបាលខេត្ត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោក ឡោ ជំនិត និងលោកស្រី ប្រាក់ ចាន់រដ្ឋា ដែលបានបរិច្ចាកថវិកាផ្ទាល់ខ្លួននិងឧបត្ថម្ភនូវគ្រឿងឧបភោគមួយចំនួន យកមកប្រគល់ជូនរដ្ឋបាលខេត្តសម្រាប់ការងារប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងកើតមានឡើងនៅមូលដ្ឋានខេត្ត ជាពិសេសទុកសម្រាប់ចែកជូនដល់ពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅតាមខ្នងផ្ទះអំឡុងពេលរដ្ឋបាលខេត្តសម្រេចបិទខ្ទប់នៅភូមិសាស្ត្រមួយចំនួន៕
អត្ថបទ ៖ វីរ:


-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង