Connect with us

ព័ត៌មានជាតិ

ឯកអគ្គរាជទូត​កម្ពុ​ជា ស្នើ​ក្រុមហ៊ុន​យក្ស​កូរ៉េ LS Electric សហការ​ជាមួយនឹង​ក្រុមហ៊ុន Onion ផលិត​ម៉ូតូ​កង់​បី ប្រើ​អគ្គិសនី​ដំបូងបង្អស់​នៅ​កម្ពុជា​

បានផុស

នៅ

​ឯកអគ្គរាជទូត​កម្ពុ​ជា​នៅ​កូរ៉េខាងត្បូង លោក ឡុង ឌី​ម៉​ង់ ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ទីស្នាក់ការ​កណ្តាល និង​រោងចក្រ​ផលិត​របស់​ក្រុមហ៊ុន LS Electric កន្លងមក​ប៉ុន្មាន​សប្តាហ៍​មុននេះ បាន​ស្នើ​ជំរុញ​ក្រុមហ៊ុន LS Electric ពិនិត្យ​លទ្ធភាព​សហការ​ជាមួយ ក្រុមហ៊ុន Onion ដែល​ជា​ក្រុមហ៊ុន​ផលិត​ម៉ូតូ​កង់​បី ដែល​ប្រើប្រាស់​អគ្គិសនី ដំបូង​បំផុត​នៅ​កម្ពុជា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កន្លងមក ឯកអគ្គ​រាជ​/​រដ្ឋទូត​អាស៊ាន​ទាំង​១០ ប្រចាំ​នៅ​សាធារណរដ្ឋ​កូរ៉េ បានធ្វើ​ទស្សនកិច្ច​ចំនួន​២​លើក គឹ ២២ មេសា នៅ​ទីស្នាក់ការ​កណ្តាល​ក្រុមហ៊ុន LS Electric នាទី​ក្រុង​សេ​អ៊ូ​ល និង ២៥ ឧសភា នៅ​រោងចក្រ​ផលិត​របស់ ក្រុមហ៊ុន LS Electric នាទី​ក្រុង Cheongju ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការទូត​សេដ្ឋកិច្ច និង ស្វែងយល់​ដំណើរការ​ផលិត​គ្រឿង​អេឡិចត្រូនិក នៃ​រោងចក្រ​វ័យឆ្លាត (Smart factory) ដែល​អាច​ជំរុញ​ល្បឿន​ចង្វាក់​ផលិតកម្ម និង​មាន​ប្រសិទ្ធភាព​ខ្ពស់​។

​ក្នុងឱកាស​នៃ​ដំណើរ​ទស្សនកិច្ច​នេះ លោក ឡុង ឌី​ម៉​ង់​ បាន​យក​ឱកាស​នោះ ដោយ​ជំរុញ​ក្រុមហ៊ុន LS Electric នេះ សហការ​ជាមួយ​ក្រុមហ៊ុន Onion ជា​ក្រុមហ៊ុន​ផលិត​ម៉ូតូ​កង់​បី ដែល​ប្រើប្រាស់​អគ្គិសនី​ដំបូង​បំផុត​នៅ​កម្ពុជា ដែល​កន្លងមក​ស្ថានទូត​បាន​សម្របសម្រួល​ជាមួយ​ស្ថាប័ន​នានា​នៅ​កម្ពុជា ដើម្បី​បាន​សហការ​វិនិយោគ​លើ​ផ្នែក​បច្ចេកវិទ្យា និង​ការផលិត​ម៉ូតូ​កង់​បី បែប​ឆ្លាត​វ័យ​នៅ​កម្ពុជា​។ ជា​លទ្ធផល​ក្រុមហ៊ុន LS នឹង​យកមក​សំណើ​នេះ​ទៅ​សិក្សា និង​ពិនិត្យ​លទ្ធភាព​ក្នុងការ​សហការ​ជាមួយ​ស្ថានទូត ដើម្បី​បាន​នាំ​យក​បច្ចេកវិទ្យា​ផលិត​ដ៏​ទំនើប​នេះ​ទៅ​បំពាក់​នៅ​រោងចក្រ​ផលិត​នានា​ នៅ​កម្ពុជា​នាពេល​អនាគត​ផងដែរ​។

​សូម​បញ្ជាក់ថា ក្រុមហ៊ុន LS Electric ជា​ក្រុមហ៊ុន​ធំ​លំដាប់​ពិភពលោក មាន​រោងចក្រ​ចំនួន​៨ មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍ​ចំនួន​៤ ដៃគូ Subsidiaries ចំនួន ១៣ និង​មាន​សាខា​ចែកចាយ​ចំនួន ១៦ នៅ​ទូទាំង​ពិភពលោក​។ ផលិតផល​សំខាន់ៗ របស់ LS Electric មាន​ឧបករណ៍​បំបែក​សៀគ្វី និង​កុងតាក់​ភ្លើង ហើយ​មាន​ទំហំ​ផលិតកម្ម​ប្រចាំឆ្នាំ​ដល់​ទៅ ២.៦​លាន​គ្រឿង​ឯណោះ​។ ឧបករណ៍​ទាំងនេះ​អាច​ប្រើប្រាស់​បាន​សម្រាប់​ជា​មុខងារ​ប្រព័ន្ធ​បច្ចេកវិទ្យា​តម្លើង​រោងចក្រ និង​ក៏ដូចជា​ឧបករណ៍​ដទៃទៀត​ដែល​ពឹង​ផ្អែកលើ​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប​ដូចជា Cyber Physical System (CPS), ប្រព័ន្ធ Internet of Things (IoT) និង​ប្រព័ន្ធ Internet of Service (IoS) ជាដើម​។

​លោក​ប្រធាន​ក្រុមហ៊ុន Koo Ja-kyun ក្នុង​ដំណើរ​ទស្សនកិច្ច​នោះដែរ បាន​លើកឡើងថា ទាំង​ចំណេះដឹង និង​បទពិសោធ​ដ៏​សម្បូរ​បែប​ផ្នែក​បច្ចេកវិទ្យា និង​ការវិនិយោគ​របស់ LS Electric នៅលើ​ពិភពលោក អាច​បង្កើត​ភាពជា​ដៃគូ​ជាមួយ​ប្រទេស​អាស៊ាន ដើម្បី​បង្កើត​តម្លៃ​ថ្មី និង​ឱកាស​ប្រកួតប្រជែង​ក្នុង​វិស័យ​ឧស្សាហកម្ម​ដ៏​សំបូរបែប ជាពិសេស​អាច​សហការ​លើ​ការផលិត Semiconductor, Automotive, Elevator, Rubber & Plastics, Water Management, Pharmaceutical, Machine Tools and BMC ជាដើម​។

​លោក​ប្រធាន​ក្រុមហ៊ុន LS Electric ក៏បាន​នាំ​បណ្តា​ទូត​អាស៊ាន​ទៅពិនិត្យ​មើល​ទីតាំង​ផ្នែក G-sector ដែលជា​ផ្នែក​សំខាន់​នៃ​ខ្សែ​ផលិតកម្ម​វ័យឆ្លាត​របស់​រោងចក្រ​។ ទីតាំង​ផ្នែក G sector នេះ​មាននូវ​ខ្សែ​ផលិតកម្ម​វ័យឆ្លាត​ដែលមាន​ការធ្វើ​ស្វ័យប្រវត្តិកម្ម​ទាំងស្រុង ក្នុងការ​តម្លើង​សម្ភារៈ​អេ​ឡិ​ក​ត្រូ​និក​នានា រួមទាំង​ការធ្វើ​តេស្ត និង​វេច​ខ្ចប់​ផងដែរ ហើយ​ដែល​កន្លងមក​តាំងពី​ឆ្នាំ​២០១១ បាន​បោះទុន​វិនិយោគ​ដល់​ទៅ ២០​ប៊ី​លាន​វ៉ុ​ន (១៨​លាន​ដុល្លារ​) ដើម្បី​បង្កើតជា​ខ្សែ​ផលិតកម្ម​បែប​វ័យឆ្លាត​នេះ​។

​បើតាម​ការបញ្ជា​ក់រប​ស់លោក​ប្រធាន​ក្រុមហ៊ុន ក្រោយពី​រោងចក្រ​នេះ​ ត្រូវ​បាន​បង្កើត​ឱ្យ​ដំណើរការ​តាម​ប្រព័ន្ធ​វ័យឆ្លាត ពេលវេលា​ផលិតកម្ម ត្រូវបាន​កាត់បន្ថយ​ដល់​ពាក់កណ្តាល ហើយ​ផលិតកម្ម​កើន​ឡើង​រហូតដល់ ៦០% រីឯ​ការប្រើប្រាស់​ថាមពល​បាន​ថយចុះ ៦០% ហើយ​អត្រា​ផលិតផល​ ដែល​មាន​ការខូចខាត​ក្នុង​ដំណើរ​ការផលិត​កាត់បន្ថយ​មក​នៅ​ត្រឹមតែ ៧ ឯក​តា​ប៉ុណ្ណោះ​ក្នុង​១​លាន​ឯក​តា​ផលិត​៕

អត្ថបទ៖ ​ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍១៥ ម៉ោង មុន

តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង

ចរាចរណ៍១២ ម៉ោង មុន

សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើករថយន្តបុកតារារ៉េបម្នាក់ យកទៅសួរនាំអនុវត្តតាមនីតិវិធី

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

អ្នកសិល្បៈ តក់ស្លុត និងសោកស្តាយនូវការបាត់បង់ តារា Rapper RuthKo ជួបគ្រោះថ្នាក់ចរាចរណ៍យប់មិញ

ព័ត៌មានជាតិ៥ ម៉ោង មុន

បិទចរាចរណ៍នៅកំពង់ចម្លងជ្រោយចង្វារ កំពង់ចម្លងអរិយក្សត្រ និងកំណាត់ផ្លូវមួយចំនួន ជុំវិញមហោស្រពកោះពេជ្រ ស្អែកនេះ

ជីវិតកម្សាន្ដ១០ ម៉ោង មុន

មកដឹងពីជីវិតសិល្បៈត្រួសៗរបស់ Rapper ល្បីឈ្មោះ Ruthko

Sokha Hotels

ព័ត៌មានពេញនិយម