ព័ត៌មានជាតិ
លោកតាវ័យចំណាស់ ដើរវង្វេងបាត់ពីផ្ទះមួយយប់ ព្រឹកឡើងប្រទះឃើញដេកស្លាប់ ក្រោយធ្លាក់ពីលើភ្នំធំ
លោកតាវ័យចំណាស់ម្នាក់ ដើរវង្វេងបាត់ពីផ្ទះមួយយប់ ប្រជាពលរដ្ឋប្រទះឃើញសពដេកស្លាប់ ដោយសារធ្លាក់ពីលើភ្នំធំ នៅវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី ៧ខែមិថុនា ស្ថិតនៅភូមិភ្នំធំជើង ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ ជនរងគ្រោះ ឈ្មោះ ទៀង រ៉ុម អាយុ ៧១ឆ្នាំ រស់នៅភូមិ ឃុំ កើតហេតុ។
លោកវរសេនីយ៍ឯក ស៊ិន ណារ៉ាក់ អធិការនគរបាល ស្រុកមង្គលបូរី បានឱ្យដឹងថា ក្រុមគ្រួសារជនរងគ្រោះកើតជំងឺវង្វេងស្មារតី ហើយតែងតែដើរឡើងលើភ្នំធំនេះជាញឹកញាប់។
មុនថ្ងៃកើតហេតុជនរងគ្រោះបានបាត់ពីផ្ទះមួយយប់ លុះព្រឹកវេលាម៉ោង៥និង៣០នាទីព្រឹកប្រជាពលរដ្ឋបានប្រទះឃើញសព ស្លាប់នៅជើងភ្នំធំ។
ក្រោយពីកើតហេតុសមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុក្រុមក្នុងនោះមាននគរបាលជំនាញបច្ចេកទេសវិទ្យាសាស្ដ្រនគរបាលស្រុក នគរបាលប៉ុស្តិ៍ បុគ្គលិកបណ្ឌលសុខភាពឃុំ មេភូមិ ដើម្បីធ្វើកោសល្យវិច្ច័យលើសពដោយពិនិត្យឃើញថាសពពុំឃើញមានស្នាកស្នាមអំពើឃាតកម្មសពប្រាកដស្លាប់ធ្លាក់ពីលើកំពូលភ្នំដែលមានកំពស់៤០ម៉ែត្រ។សពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមការងាររៀបចំធ្វើបុណ្យតាមប្រពៃណី៕ អត្ថបទ៖ វ៉ាន់ ណាង
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?