ព័ត៌មានជាតិ
ខេត្តកោះកុងនឹងមានស្ថានីយថ្លឹងរថយន្តធុនធ្ងន់អចល័តនៅផ្លូវជាតិលេខ ៤៨ ឆ្នាំក្រោយ
ប្រធានមន្ទីរសាធារណការ និងដឹកជញ្ចូនខេត្តកោះកុង បានឱ្យដឹងផែនការរបស់ខ្លួនថា នៅឆ្នាំ២០២២ ខាងមុខ ខេត្តកោះកុងនឹងមានស្ថានីយ ជញ្ជីងថ្លឹងរថយន្តធុនធ្ងន់អចល័តជាផ្លូវការតាមបណ្តោយផ្លូវជាតិលេខ៤៨។
ការដាក់ជញ្ជីងថ្លឹងរថយន្តដឹកទំនិញធុនធ្ងន់នេះ ក្រោយពីមានការឯកភាពយល់ព្រមឱ្យស្ថាបនារបស់លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ។
លោក អន ដាវុធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង នៅព្រឹកថ្ងៃទី៧ ខែមិថុនា បានឱ្យដឹងថា តាមគម្រោងស្ថានីយថ្លឹងរថយន្ត ធ្វើឡើងនៅតាមបណ្តោយផ្លូវជាតិលេខ៤៨ ក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ក្រោមចំណាយថវិការបស់រដ្ឋទម្លាក់ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
កាលដែលមិនអាចអនុវត្តបាននៅឆ្នាំនេះ ក៏ព្រោះតែការរៀបចំផែនការសុំថវិកាអភិវឌ្ឍឆ្នាំ២០២១បានហួសពេល ទើបកំណត់យកឆ្នាំ២០២២ផ្តើមអនុវត្តគម្រោងតែម្តង។
លោករំពឹងថា នៅពេលមានជញ្ជីងថ្លឹងអចល័តរួចហើយ នឹងកាត់បន្ថយអត្រាគ្រោះថ្នាក់តាមដងផ្លូវ ព្រមទាំងការខូចខាតផ្លូវថ្នល់ ព្រោះតែសកម្មភាពដឹកជញ្ជូនទំនិញលើសកំណត់បានមួយកម្រិតធំ ក្រៅពីកំណាត់ផ្លូវមួយចំនួនមានសភាពចាស់ទ្រុឌទ្រោមទៅហើយ រង់ចាំគម្រោងអភិវឌ្ឍន៍ថ្មីមកដល់។
តាមការលើកឡើងរបស់រដ្ឋលេខាធិការទទួលបន្ទុកការងារស្ថានីយថ្លឹងរថយន្ត ចង់មានឱ្យមានជញ្ជីងសងខាងផ្លូវ តែទោះយ៉ាងណាក្រុមការងារថ្នាក់ជាតិសង់មួយចំហៀងជាមុនសិន។
សាធារណជននៅខេត្តកោះកុង មើលឃើញថា បណ្តោយផ្លូវជាតិលេខ៤៨ តែងរងការខូចខាតអំឡុងរដូវភ្លៀងខ្លាំងស្ទើររៀងរាល់ឆ្នាំ ទោះបីសង្កេតឃើញមានសកម្មភាពរបស់ក្រុមការងារជំនាញចុះជួសជុលថែទាំយ៉ាងណាក្តីពុំដឹងថាមកពីកត្តាហេតុអ្វី?។
ទន្ទឹមនឹងមានវត្តមានស្ថានីយថ្លឹងរថយន្តនៅខេត្តកោះកុង ប្រជាពលរដ្ឋរស់នៅក្នុងខេត្ត បង្ហាញក្តីរំពឹងដែរថានឹងអាចកាត់បន្ថយការខូចខាតផ្លូវតាមការលួចលាក់ដឹកទំនិញលើសទម្ងង់កំណត់បានយ៉ាងមានប្រសិទ្ធភាព ប្រកបដោយតម្លាភាព ជៀសវាងប្រព្រឹត្តអំពើពុករលួយប្រការណាមួយនាំឱ្យខូចបង់ថវិកាជាតិ។
កំណាត់ផ្លូវជាតិលេខ៤៨ដែលមានប្រវែងសរុបប្រមាណជិត៣០០គីឡូម៉ែត្រ ចាប់ពីព្រំដែនអន្តរជាតិចាំយាមដល់ផ្លូវបំបែកស្រុកស្រែអំបិលស្របជាមួយផ្លូវជាតិលេខ៤ខេត្តព្រះសីហនុ គឺជាផ្លូវចរន្តសរសៃរឈាមបម្រើដល់ការដឹកជញ្ចូនទំនិញពាណិជ្ជកម្មដ៏មានសារៈសំខាន់មួយមិនអាចខ្វះបាន៕ អត្ថបទ៖ សិរីវឌ្ឍនៈ
-
ចរាចរណ៍៥ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍១ សប្តាហ៍ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ចរាចរណ៍៥ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ