ព័ត៌មានជាតិ
ស្ថានភាពធ្ងន់ធ្ងរ ក្រុមគ្រូពេទ្យសម្រេចវះកាត់ស្ត្រីពោះធំ ដើម្បីសង្គ្រោះកូនក្នុងផ្ទៃ
លោកវិជ្ជៈបណ្ឌិត សេង បញ្ញារិទ្ធ ប្រធានមន្ទីរសុខាភិបាលខេត្តព្រៃវែង បានឲ្យដឹងថា អ្នកជំងឺឈ្មោះ យ៉ាត ចេក ភេទស្រី អាយុ២៩ មានផ្ទៃពោះគ្រប់ខែ មានសភាព ហត់ ពិបាកដកដង្ហើម ក្អក ស្ថិតក្នុងស្ថានភាពសង្គ្រោះបន្ទាន់ ហើយមិនទាន់មានសញ្ញាឈឺពោះឆ្លងទន្លេនៅឡើយទេ. G3P1A1 ,SaO2 :89%, RR 35/mn P : 115/mn ,TA 138/ 90mmhg. ហើមជើង។ ដោយឃើញសភាពម្តាយកាន់តែធ្ងន់ធ្ងរទៅៗ លោកប្រធានមន្ទីរពេទ្យបានពិភាក្សា និងធ្វើការពិគ្រោះយោបល់គ្នាយ៉ាងយកចិត្តទុកដាក់ជាមួយក្រុមគ្រូពេទ្យជំនាញ ដើម្បីជួយសង្គ្រោះកូននៅក្នុងផ្ទៃ និងបានសំណូមពរទៅក្រុមគ្រួសារអ្នកជំងឺ ដើម្បីធ្វើការវះកាត់សង្គ្រោះកូន ដោយសារម្តាយមានសភាពធ្ងន់ធ្ងរ។

ក្រុមគ្រូពេទ្យក៍បានសម្រេច ធ្វើការវះកាត់យកកូនចេញនៅវេលាម៉ោង១០និង៤០នាទី យប់ថ្ងៃទី៤ ខែ មិថុនា ឆ្នាំ២០២១ ដោយធ្វើការវះកាត់សង្គ្រោះកូនបានដោយជោគជ័យ គឺបានកូនប្រុស១ទម្ងន់ 2,8 kg កូនសុខភាពល្អធម្មតា ចំណែកម្តាយក្រោយពីបានវះកាត់យកកូនចេញរួចរាល់ ក្រុមគ្រូពេទ្យបានយកចិត្តទុកដាក់ និងខិតខំសង្គ្រោះបន្តទៀត ។
អត្ថបទ ៖ សៅគ្រី



-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ