Connect with us

ព័ត៌មានជាតិ

ប្អូនៗ​សិស្ស​និស្សិត ត្រៀម​ប្រឡង​​ចូល​ពេទ្យ សូម​មើល​សេចក្តីប្រកាស​ព័ត៌មាន​សំខាន់នេះ

បានផុស

នៅ

គណៈកម្មការ​ប្រឡង​ថ្នាក់ជាតិ បាន​ចេញ​សេចក្តីជូនដំណឹងពី​ការប្រឡងថ្នាក់ជាតិ ជ្រើសរើសចូលរៀនថ្នាក់ឆ្នាំសិក្សា​​មូលដ្ឋាន សម្រាប់កម្រិតបរិញ្ញាបត្រ និងថ្នាក់ឆ្នាំទី១ សម្រាប់កម្រិតបរិញ្ញាបត្ររង នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលវិស័យសុខាភិបាល សម្រាប់ឆ្នាំសិក្សា២០២០-២០២១។

ដោយសារស្ថានភាពជំងឺកូ វីដ-១៥ ដែលទាក់ទងនិងព្រឹត្តិការណ៍សហគម២០កុម្ភៈ មិនទាន់បានធូរស្រាលនៅឡើយ គណៈកម្មាធិការប្រឡងថ្នាក់ជាតិសម្រាប់ការបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល សហការជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នឹងរៀបចំការប្រឡងអនឡាញដល់បេក្ខជន-បេក្ខនារីដែលបានដាក់ពាក្យចូលរួមប្រឡងរួចហើយ ទៅតាមកម្មវិធីដូចខាងក្រោម៖

១. ការប្រឡងសាកល្បង៖

– លើកទី១ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ចាប់ពីម៉ោង១៤:០០នាទីដល់ម៉ោង១៥:០០នាទី
– លើកទី២៖ ថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២១ ចាប់ពីម៉ោង១៤:០០នាទីដល់ម៉ោង១៥:០០នាទី

២. ការបែងចែកក្រុមប្រឡង៖ បេក្ខជន-បេក្ខនារីនឹងត្រូវបែងចែកចេញជាបីក្រុមដូចខាងក្រោម៖

-ក្រុមទី១៖ សម្រាប់បេក្ខជន-បេក្ខនារីប្រឡងចូលរៀនថ្នាក់វេជ្ជបណ្ឌិតទូទៅ ថ្នាក់ទន្តបណ្ឌិតទូទៅ និងថ្នាក់បរិញ្ញាបត្រឆ្មប -ក្រុមទី ២៖ សម្រាប់បេក្ខជន-បេក្ខនារីប្រឡងចូលរៀនថ្នាក់បរិញ្ញាបត្រឱសថ ថ្នាក់បរិញ្ញាបត្រគិលានុបដ្ឋាក និងថ្នាក់បរិញ្ញាបត្រព្យាបាលដោយចលនា។
-ក្រុមទី៣៖ សម្រាប់បេក្ខជន-បេក្ខនារីប្រឡងចូលរៀនថ្នាក់បរិញ្ញាបត្ររងគិលានុបដ្ឋាក បរិញ្ញាបត្ររងឆ្មប បរិញ្ញាបត្ររងបច្ចេកទេសមន្ទីរពិសោធន៍ បរិញ្ញាបត្ររងទន្តគិលានុបដ្ឋាក បរិញ្ញាបត្ររងព្យាបាលដោយចលនា និងថ្នាក់បរិញ្ញាបត្ររងវិទ្យាសាស្ត្រ

៣. កម្មវិធីប្រឡង៖

– ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១៖

>ពេលព្រឹក៖ សម្រាប់ក្រុមទី១ (បេក្ខជនត្រូវ Log-in ចាប់ពីម៉ោង៧:៣០នាទីជាកំហិត)
-វិញ្ញាសាគណិតវិទ្យា៖ ចាប់ពីម៉ោង៨:០០នាទី ដល់ម៉ោង ៩:៣០នាទិ៍ (រយៈពេល៩០នាទី)
-វិញ្ញាសាគីមីវិទ្យា ចាប់ពីម៉ោង១០:០០នាទី ដល់ម៉ោង១១:០០នាទី (រយៈពេល៦០នាទី)

ពេលរសៀល៖ សម្រាប់ក្រុមទី២ (បេក្ខជនត្រូវ Log-in ចាប់ពីម៉ោង១៣:០០នាទីជាកំហិត)

-វិញ្ញាសាគណិតវិទ្យា៖ ចាប់ពីម៉ោង១៣:៣០នាទី ដល់ម៉ោង១៥:០០នាទី (រយៈពេល៩០នាទី)
-វិញ្ញាសាគីមីវិទ្យារ ចាប់ពីម៉ោង១៥:៣០នាទី ដល់ម៉ោង១៦:៣០នាទី (រយៈពេល៦០នាទី)

– ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១៖

>ពេលព្រឹក៖ សម្រាប់ក្រុមទី ៣ (បេក្ខជនត្រូវ Log-in ចាប់ពីម៉ោង៧:៣០នាទីជាកំហិត)
-វិញ្ញាសាគណិតវិទ្យា៖ ចាប់ពីម៉ោង៨:០០នាទី ដល់ម៉ោង ៩:៣០នាទី (រយៈពេល៩០នាទី)
-វិញ្ញាសាគីមីវិទ្យារ ចាប់ពីម៉ោង១០:០០នាទី ដល់ម៉ោង១១:០០នាទី (រយៈពេល៦០នាទី)

៤. មណ្ឌលព័ត៌មាន៖

បេក្ខជនដែលនឹងត្រូវចូលរួមប្រឡងទាំងអស់អាចតាមដាន និងសាកសួរព័ត៌មានតាមរយៈក្រុមតេឡេក្រាម ដែលមានឈ្មោះ ប្រឡងថ្នាក់ជាតិចូលរៀនវិស័យសុខាភិបាលតាមប្រព័ន្ធអនឡាញ

បញ្ជាក់៖ – បេក្ខជន-បេក្ខនារីត្រូវមានឈ្មោះក្នុងបញ្ជីរាយនាមបេក្ខជនចូលរួមប្រឡងថ្នាក់ជាតិជ្រើសរើសចូលរៀន ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន សម្រាប់កម្រិតបរិញ្ញាបត្រ និងថ្នាក់ឆ្នាំទី១ សម្រាប់កម្រិតបរិញ្ញាបត្ររង នៅតាម គ្រឹះស្ថានបណ្តុះបណ្តាលវិស័យសុខាភិបាល សម្រាប់ឆ្នាំសិក្សា២០២០-២០២១ នាសម័យប្រឡងថ្ងៃទី ២៨-២៩ ខែមិថុនា ឆ្នាំ២០២១ ទើបអាច Log-in ចូលរួមប្រឡងបានតាមកម្មវិធីខាងលើ។

– បេក្ខជន-បេក្ខនារីត្រូវរកកន្លែងដែលមានអឺនធឺណែតខ្លាំង និងសុវត្ថិភាព ដើម្បីធានាថាមិនរំខានដល់ ដំណើរការប្រឡង។ គណៈកម្មាធិការប្រឡងថ្នាក់ជាតិសម្រាប់ការបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល មិនទទួលខុសត្រូវចំពោះការរំខានការប្រឡងដែលបណ្តាលមកពីបញ្ហាអឺនធឺណែតរបស់បេក្ខជនទេ៕

ខាងក្រោមជា​សេចក្តីប្រកាស​៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៧ វិនាទី មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជា បន្តបណ្ដេញជនជាតិវៀតណាម២៤នាក់ទៀត ចេញពីប្រទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

សហគ្រាសចំនួន ៨ កំពុងប្រើប្រាស់ប្រព័ន្ធ CamTrace ជម្រុញការនាំចេញផលិតផលជលផលទៅទីផ្សារអន្តរជាតិ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​គ្រោះថ្នាក់ចរាចរណ៍ដ៏សាហាវ​​ បណ្តាល​ឲ្យ​ស្លាប់ ៨នាក់និងរបួស១១នាក់នៅ​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម