ព័ត៌មានជាតិ
អង្គការ APOPOប្រើប្រាស់សត្វកណ្តុរសម្រាប់ប្រតិបត្តិការបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះនៅកម្ពុជា
អង្គការ APOPO ដែលជាអង្គការមិនមែនរដ្ឋាភិបាល ប៊ែលហ្ស៉ិក បាននឹងកំពុងប្រើប្រាស់កណ្តុរ ដើម្បីបម្រើឲ្យប្រតិបត្តិការបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះ នៅកម្ពុជា។
លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ឱ្យបានដឹងនៅថ្ងៃទី៧ខែមិថុនានេះថា «លោក Michael Heimanប្រធានអង្គការAPOPOប្រចាំតំបន់ និងនៅកម្ពុជា បានជួបពិភាក្សាការងារ លើកិច្ចសហប្រតិបតិ្តការវាងកម្លាំងស៊ីម៉ាក់ និងអង្គការAPOPOក្នុងការអនុវត្តបច្ចេកទេសបោសសំអាតមីនដោយសត្វកណ្តុរ ការស្រាវជ្រាវបច្ចេកទេសដោយសុនខ និងការជាវសុនខស៊ីម៉ាក់ យកទៅប្រតិបតិ្តការនៅក្រៅប្រទេស។

លោក ហេង រតនា បានបន្តថា បច្ចុប្បន្ននេះ អង្គការAPOPOកំពុងប្រើប្រាស់កណ្តុរចំនួន៥៧ក្បាល សម្រាប់បម្រើប្រតិបត្តិការបោសសម្អាតមីន ដែលក្នុងនោះកំពុងប្រតិបតិ្តការចំនួន៣៤ក្បាល ដាក់ចូលនិវត្តន៍ចំនួន៥ក្បាល និងកំពុងហ្វឹកហ្វឺនចំនួន១៨ក្បាល។
លោក Michael Heiman ប្រធានអង្គការ APOPO ប្រចាំកម្ពុជាធ្លាប់បានបញ្ជាក់ថា កណ្តុរហិតមីននេះវាមានភាពវ័យឆ្លាតពីធម្មជាតិក្នុងការហិតក្លិនដោយកណ្តុរហិតមីនមួយអាចធ្វើប្រតិបត្តិការហិតស្វែងរកមីនក្នុងទំហំដី៤០០ម៉ែត្រការ៉េ ក្នុងរយៈពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះខណៈប្រើឧបករណ៍បោសសំអាតមីនវិញ ប្រើពេលរហូតដល់ទៅ៦ថ្ងៃឯណោះ។

ជាងនេះទៀតសត្វកណ្តុររាវរកមីននេះ គឺជាសត្វកណ្តុរដែលមានសមត្ថភាពខ្ពស់ក្នុងការហិតរាវរកគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះបានរហ័សជាងឧបករណ៍រាវមីនធម្មតារ ហូតដល់៣ដងដែលនឹងជួយរំដោះផ្ទៃដីមានគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះបានច្រើន និងមានប្រសិទ្ធភាពជាងមុន។
លោកបានបញ្ជាក់ទៀតថា ចាប់តាំងពីឆ្នាំ២០១៥ រហូតមកដល់ពាក់កណ្តាលឆ្នាំ២០២០កន្លងទៅអង្គការAPOPOបានប្រើសត្វកណ្តុរហិតរកគ្រាប់មីនធ្វើការបោសសំអាតមីនលើផ្ទៃដីសរុបជាង១៨លានម៉ែត្រការ៉េ នៅខេត្តសៀមរាប បាត់ដំបង ព្រះវិហារ និងខេត្តឧត្តមានជ័យ និងបានរកឃើញគ្រាប់មីនចំនួន៥៧៥៩គ្រាប់ និងកាកសំណល់ជាតិផ្ទុះចំនួន៤០៩៥៤គ្រាប់។ ក្រៅពីកណ្តុរហិតមីន ស៊ីម៉ាក់ ក៏បានប្រើប្រាស់សុនខ សម្រាប់ប្រតិបត្តិការបោសម្អាតមីនផងដែរ ហើយសុនខ ហិតមីនរបស់កម្ពុជា ក៏បានចេញទៅប្រតិបតិ្តការ នៅក្រៅប្រទេសទៀតផង។

លោក ហេង រតនាបានបន្តថា សុនខដែលបានបញ្ជូនពីអង្គភាពស៊ីម៉ាក់ ទៅបម្រើការនៅប្រទេសស៊ូដង់ខាងត្បូង ប្រទេសអង់ហ្គោឡា និងប្រទេសតួរគីនោះ បានបំពេញប្រតិបតិ្តការយ៉ាងល្អប្រសើរ ហើយខាងអង្គការ APOPOបានស្នើសុំជាវសុនខមួយចំនួនបន្ថែមទៀត ពីស៊ីម៉ាក់ ដើម្បីយកទៅប្រតិបតិ្តការនៅប្រទេសមួយចំនួនផ្សេងទៀត។
លោក Michael Heiman បានបញ្ជាក់ពីលទ្ធភាពទទួលជំនួយពីប្រទេសប៊ែលហ្សិក ក្នុងការគាំទ្រកិច្ចប្រតិបតិ្តការរបស់អង្គភាពស៊ីម៉ាក់ ក្នុងរយ:ពេល៥ឆ្នាំ (២០២២-២០២៦) ហើយគោលដៅសំខាន់របស់គម្រោងត្រូវបន្តអនុវត្តនៅទិសខេត្តព្រះវិហារ ជាពិសេសតំបន់ប្រាសាទព្រះវិហារ។

គួរបញ្ជាក់ថា កណ្តុរ Magawa ដែលទទួលពានជើងឯកនៅប្រទេសអង់គ្លេសនោះ បានដាក់ឱ្យចូលនិវត្តន៍ ដោយបញ្ហាអាយុ និងសុខភាព ហើយ Magawaរក្សាទុកឱ្យសម្រាកនៅទីតាំងស៊ីម៉ាក់ ខេត្តសៀមរាប។ ចំណែកកណ្តុរថ្មីបានធ្វើតេស្តជាប់ និងអាចចូលជំនួសកណ្តុរ Magawaបានហើយ៕
អត្ថបទ ៖ សំអឿន



-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?