ព័ត៌មានជាតិ
អាជ្ញាធរស្រុកសូទ្រនិគម យកវិទ្យាល័យដំដែក ធ្វើជាកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩
នៅក្នុងរយៈពេល៣ថ្ងៃកន្លងមកនេះ នៅក្នុងស្រុកសូទ្រនិគម និងស្រុកជីក្រែង ខេត្តសៀមរាបមានអ្នកវិជ្ជមានកូវីដ-១៩ កើនឡើងជាបន្តបន្ទាប់គួរឲ្យព្រួយបារម្ភ និងមិនដែលធ្លាប់មាននៅក្នុងខេត្តសៀមរាប។
នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្តសៀមរាប បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន៤៦នាក់ ភាគច្រើនជាអ្នកស្រុកជីក្រែង និងសូទ្រនិគម ជាពិសេសអ្នកបម្រើការងារនៅហាង ពិភពធម្មជាតិ។

លោក ម៉ក់ ប្រុស អភិបាលនៃគណៈអភិបាលស្រុកសូទ្រនិគម បានឱ្យដឹងថា ដោយសារតែអ្នកវិជ្ជមានកូវីដ-១៩ នៅតំបន់នេះមានការកើនឡើងជាបន្តបន្ទាប់ រដ្ឋបាលខេត្តសៀមរាប បានសម្រេចឲ្យរដ្ឋបាលស្រុកយកទីតាំងវិទ្យាល័យ ដំដែក ស្ថិតនៅក្នុងទីរួមស្រុកសូទ្រនិគម ធ្វើជាកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩ ដែលមកពីស្រុកចំនួន៣ ជាប់ព្រំប្រទល់គ្នា គឺស្រុកសូទ្រនិគម ស្រុកជីក្រែង និងស្រុកស្វាយលើ។ ឥឡូវនេះអាជ្ញាធរស្រុកបានរៀបចំកន្លែងរួចរាល់ហើយ ដែលជំហានដំបូងនេះ ទីតាំងនេះអាចដាក់អ្នកជំងឺបានចំនួន៦០នាក់។

លោកបានបន្តថា ដោយសារតែអ្នកពាក់ព័ន្ធមានច្រើន ដូចនេះក្រុមគ្រូពេទ្យ បានចុះទៅយកសំណាកពួកគាត់នៅតាមគោលដៅនីមួយៗ ដោយមិនឲ្យពួកគាត់ប្រមូលផ្តុំគ្នាច្រើននោះទេ។ ពាក់ព័ន្ធនឹងបញ្ហានេះដែរ អាជ្ញាធរមិនទាន់សម្រេចបិទភូមិណាមួយនៅឡើយទេ ដោយសម្រេចបិទតែតាមតំបន់មួយៗ ដែលមានការប៉ះពាល់ប៉ុណ្ណោះ ព្រោះនៅតំបន់ជនបទ អ្នកភូមិរស់នៅឆ្ងាយៗពីគ្នា។
សូមបញ្ជាក់ថា រដ្ឋបាលខេត្តសៀមរាបបង្ហាញថា នៅក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ មានការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ស្រុកសូទ្រនិគម និងស្រុកជីក្រែង សរុបចំនួន៦៦នាក់ (ស្រុកសូទ្រនិគម៣១នាក់ និងស្រុកជីក្រែង៣៥នាក់) ដែលករណីនេះ គឺជាការឆ្លងក្នុងសហគមន៍ ហើយពុំទាន់អាចកំណត់មុខសញ្ញាច្បាស់លាស់អំពីប្រភព នៃការឆ្លងរាលដាលជំងឺកូវីដ-១៩នៅឡើយ ។

រដ្ឋបាលខេត្តសៀមរាប បានអំពាវនាវត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ ក្នុងភូមិសាស្ត្រស្រុកសូទ្រនិគម និងស្រុកជីក្រែង ខេត្តសៀមរាប ដោយត្រូវបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួន តាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល នូវវិធានការ”៣កុំ ៣ការពារ” និងអនុវត្តវិធានការរបស់ក្រសួងសុខាភិបាលឲ្យបានជាប្រចាំ៕
អត្ថបទ ៖ គឿនវេត


-
សន្តិសុខសង្គម១២ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១២ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច