Connect with us

ព័ត៌មានជាតិ

រដ្ឋាភិបាល​ប្រកាស​រៀបចំ​ការ​ប្រឡង​ជ្រើសរើស​និស្សិត​ចូលរៀន​ផ្នែក​វិស័យ​សុខាភិបាល​តាម​អន​ឡាញ

បានផុស

នៅ

ភ្នំពេញ​ ៖​ គណៈកម្មការ​ប្រឡង​ថ្នាក់ជាតិ​សម្រាប់​ការបណ្តុះបណ្តាល​ក្នុង​វិស័យ​សុខាភិបាល​សហការ​ជាមួយ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​នឹង​រៀបចំ​ការ​ប្រលង​អន​ឡាញ​ដើម្បី​ជ្រើសរើស​និស្សិត​ចូលរៀន​ថ្នាក់​ឆ្នាំ​សិក្សា​មូលដ្ឋាន​សម្រាប់​កម្រិត​ប​រិ​ញ្ញាប​ត្រ​និង​ថ្នាក់​ឆ្នាំ​ទី​១ សម្រាប់​កម្រិត​បរិញ្ញាបត្រ​រង​នៅតាម​គ្រឹះស្ថាន​បណ្តុះបណ្តាល​វិស័យ​សុខាភិបាល​សម្រាប់​ឆ្នាំ​សិក្សា​២០២០ ២០២១​។

លោក​បណ្ឌិតសភា​ចា​រ្យ​ហ៊ីង​ថូ​រ៉ាស៊ី ប្រធាន​គណៈកម្មការ​ប្រឡង​ថ្នាក់ជាតិ​សម្រាប់​បណ្តុះបណ្តាល​ក្នុង​វិស័យ​សុខាភិបាល​បាន​ឲ្យ​ដឹង​ក្នុង​សេចក្តី​ជួន​ដំណឹង​ចុះ​ថ្ងៃទី​៧​មិថុនា​នេះ​ថា ការប្រឡង​តាម​អន​ឡាញ​នេះ​ដោយសារ​ស្ថានភាព​ជំងឺ​កូ​វីដ ១៩​ដែល​ទាក់ទិន​ទៅនឹង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​មិនទាន់បាន​ធូរស្រាល​នៅឡើយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក បណ្ឌិតសភា​ចា​រ្យ បាន​បន្ត​ថា​ ដូចនេះ​ទើប​គណៈកម្មការ​សហកា​រ​ជាមួយ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​នឹង​រៀបចំ​ការប្រលង​អន​ឡាញ​សម្រាប់​បេក្ខជន​បេ​ក្ខ​នារី​ដែល​បានដាក់​ពាក្យ​ចូលរួម​ប្រឡង​រួចហើយ​កាលពី​ថ្ងៃទី​២២​ខែមករា​ឆ្នាំ ២០២១​សម្រាប់​ការបណ្ដុះបណ្ដាល​ក្នុង​វិស័យ​សុខាភិបាល​។

លោក បណ្ឌិតសភា​ចា​រ្យ បាន​បន្តទៀត​ថា ​ចំពោះ​ការប្រឡង​សាកល្បង​លើក​ទី​១​នឹង ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៥​ខែមិថុនា​ឆ្នាំ​២០២១ ចាប់ពី​ម៉ោង​២​រសៀល​ដល់​ម៉ោង ៣​រសៀល​និង​លើក​ទី​២​នៅ​ថ្ងៃទី​១៧ ខែមិថុនា​ឆ្នាំ​២០២១​ចាប់ពី​ម៉ោង​២​រសៀល​ដល់​ម៉ោង​៣​រសៀល​។

លោក បណ្ឌិតសភា​ចា​រ្យ បាន​បន្ថែមទៀតថា​ការប្រឡង​បែងចែក​បេក្ខជន​បេ​ក្ខ​នារី​ជា​៣ ក្រុម​។​ ក្រុមទី​១​សម្រាប់​បេក្ខជន​បេ​ក្ខ​នារី​ប្រឡង​ចូលរៀន​ថ្នាក់​វេជ្ជបណ្ឌិត​ទូទៅ​ថ្នាក់​ទន្ត​បណ្ឌិត​ទូទៅ​និង​ថ្នាក់​បរិញ្ញាបត្រ​ឆ្មប ។ ក្រុមទី​២ សម្រាប់​បេក្ខជន​បេ​ក្ខ​នារី​ប្រឡង​ចូលរៀន​ថ្នាក់​បរិញ្ញាបត្រ​ឱសថ ថ្នាក់​បរិញ្ញាបត្រ​គិលានុបដ្ឋាក​និង​ថ្នាក់​បរិញ្ញាបត្រ​ព្យាបាល​ដោយ​ចលនា​និង ក្រុមទី ៣ សម្រាប់​បេក្ខជន​បេ​ក្ខ​នារី​ប្រឡង​ចូលរៀន​ថ្នាក់​បរិញ្ញាបត្ររង​គិលានុបដ្ឋាក បរិញ្ញាបត្ររង​ឆ្មប បរិញ្ញាបត្ររង​បច្ចេកទេស​មន្ទីរពិសោធន៍ បរិញ្ញាបត្ររង​ទន្ត​គិលានុបដ្ឋាក បរិញ្ញាប័ត្រ​រង​ព្យាបាល​ដោយ​ចលនា​និង​ថ្នាក់​បរិញ្ញាបត្ររង​វិទ្យុ​សាស្ត្រ​។

លោក បណ្ឌិតសភា​ចា​រ្យ បាន​បញ្ជាក់​ថា ​កម្មវិធី​ប្រលង​មាន​ចំនួន​ពីរ​ថ្ងៃ​គឺ នៅ ថ្ងៃទី ២៨​ខែមិថុនា​ឆ្នាំ​២០២១ ពេលព្រឹក​សម្រាប់​ក្រុមទី​១​និង ពេល​រសៀល​សម្រាប់​ក្រុមទី​២​។​ចំណែក​នៅ​ថ្ងៃទី​២៩ ខែមិថុនា​ពេលព្រឹក​សម្រាប់​ក្រុមទី​៣​។

លោក បណ្ឌិតសភា​ចា​រ្យ បានបញ្ជាក់​បន្ថែម​ថា ​បេក្ខជន​បេ​ក្ខ​នារី​ត្រូវ​មានឈ្មោះ​ក្នុង​បញ្ជីរាយនាម​បេក្ខជន​ចូលរួម​ប្រឡង​ថ្នាក់​ឆ្នាំ​សិក្សា​មូលដ្ឋាន​សម្រាប់​កម្រិត​ប​រិ​ញ្ញាប​ត្រ​និង​ថ្នាក់​ឆ្នាំ​ទី​១ សម្រាប់​កម្រិត​បរិញ្ញាបត្រ​រង​នៅ​តាម​គ្រឹះស្ថាន​បណ្តុះបណ្តាល​វិស័យ​សុខាភិបាល​សម្រាប់​ឆ្នាំ​សិក្សា​២០២០ ២០២១​នា​សម័យ​ប្រឡង​ថ្ងៃទី​២៨​និង​២៨​ខែមិថុនា​ទើប​អាច​ចូលរួម​ប្រលង​តាម​កម្មវិធី​អន​ឡាញ​បាន។

​លោក បណ្ឌិតសភា​ចា​រ្យ បាន​បន្ថែម​ថា ​បេក្ខជន​បេ​ក្ខ​នារី​ត្រូវ​រក​កន្លែង​ដែលមាន​អ៊ីនធឺណិត​ខ្លាំង​និង​សុវត្ថិភាព​ដើម្បី​ធានាថា​ មិន​រំខាន​ដល់​ដំណើរការ​ប្រឡង​ហើយ​គណៈកម្មការ​មិន​ទទួលខុសត្រូវ​ចំពោះ​ការរំខាន​ការប្រឡង​ដែល​បណ្ដាលមកពី​បញ្ហា​អ៊ីនធឺណិត​របស់​ប្រទេស​នោះទេ​៕

ដោយ ៖​ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ហោះហើរធ្វើតេស្តសាកល្បង​ត្រួតពិនិត្យឧបករណ៍បច្ចេកទេសឡើងវិញ ត្រៀមហោះហើរយន្តហោះខ្នាតតូច ចុងខែវិច្ឆិកាខាងមុខ

ព័ត៌មានជាតិ៦ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រជាពលរដ្ឋនាំគ្នាសម្រុកចេញពីភ្នំពេញ ទៅលេងស្រុកកំណើត នាឱកាសបុណ្យភ្ជុំបិណ្ឌ

សន្តិសុខសង្គម៤ ម៉ោង មុន

មុននេះបន្តិច អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ ចំណុចទល់មុខវិហារឥស្លាមគីឡូម៉ែត្រលេខ ០៩

Sokha Hotels

ព័ត៌មានពេញនិយម