ព័ត៌មានជាតិ
ឃើញម្ចាស់ទុកម៉ូតូល្អមុខតូបមិនបានដកកូនសោ ចូលទៅលួចយកជិះរត់គេច
តាកែវ ៖ ដោយឃើញម៉ូតូដែលម្ចាស់ចតទុកមុខតូបមិនបានដក់កូនសោចេញ ជនសង្ស័យម្នាក់បានចូលទៅធ្វើសកម្មភាពលួចនិងជិះរត់គេចបានរាប់សិបគីឡូទម្រាំសមត្ថកិច្ចចាប់ខ្លួនបាន។
ហេតុការណ៍នេះ កើតឡើងចំណុចភូមិរូងឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ នៅព្រឹកថ្ងៃទី៧ខែមិថុនា ឆ្នាំ២០២១ ដែលជនសង្ស័យមានឈ្មោះស៊ុនវៃយុហៅម៉ក់ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិពោធិ៍ឃុំខ្វាវស្រុកសំរោងខេត្តតាកែវ បានធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿងម៉ាកហុងដាscoopy ពណ៌ស ពាក់ផ្លាកលេខតាកែវ1W-0443 មានម្ចាស់កម្មសិទ្ធឈ្មោះសោមស្រីស្រស់ ភេទស្រី អាយុ៤៥ឆ្នាំ រស់នៅភូមិរូងឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។
ក្រោយកើតហេតុ ក្រោមការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោសុខសំណាងស្នងការនគរបាលខេត្តតាកែវនិងមានការសម្របសម្រួលពីសំណាក់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវផងនោះ កម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោងសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពាក់ព័ន្ធរួមជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានធ្វើការល្បាតពួនស្ទាក់គ្រប់ច្រក និងបន្តស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនជនសង្ស័យខាងលើនៅចំណុចឃុំនិទានស្រុកបសេដ្ឋខេត្តកំពង់ស្ពឺ។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានកម្លាំងជំនាញធ្វើការសាកសួរដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវចាត់ការតាមនីតិវិធី៕
ដោយ ៖ វីរៈ

-
សន្តិសុខសង្គម២០ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៩ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច