Connect with us

ព័ត៌មានជាតិ

ខេត្តកំពង់ស្ពឺ​បន្ត​រឹតបន្តឹង​ការជួបជុំ​ផឹកស៊ី​ និង​ដាក់​បម្រាម​គោចរ​ពេលយប់​មួយ​សប្តាហ៍ទៀត​

បានផុស

នៅ

រដ្ឋបាលខេត្ត​កំពង់ស្ពឺ​បន្ត​ហាម​ការជួបជុំ​ផឹកស៊ី​ និង​ដាក់​បម្រាម​គោចរ​ពេលយប់​មួ​យស​ប្តាហ៍​ទៀត​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ-១៩​ នៅក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ស្ពឺ​។​

លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ​បានឱ្យដឹង​នៅក្នុង​សេច​ក្តីជូន​ដំណឹង​ចុះ​ថ្ងៃទី​៧​ ខែមិថុនា ​ថា​ការដាក់​វិធានការ​រដ្ឋបាល​ជា​បណ្ដោះអាសន្ន​រយៈពេល​មួយ​សប្តាហ៍​ជា​បន្តទៀត​នេះ​ គឺ​ចាប់​អនុវត្ត​ចាប់ពី​ថ្ងៃទី​៧​ដល់​ថ្ងៃទី​១៣ ខែមិថុនា​ ​ឆ្នាំ​២០២១​ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ១៩​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកអភិបាលខេត្ត​បានឱ្យដឹង​ទៀតថា​ នៅក្នុង​ការអនុវត្ត​វិធានការ​រដ្ឋបាល​ជា​បណ្ដោះអាសន្ន​រយៈ​ពេល​មួយ​សប្តាហ៍​នេះ ​ត្រូវបាន​ផ្អាក​ជា​បណ្ដោះអាសន្ន​នូវ​សកម្មភាព​ដូចជា ភោជនីយដ្ឋាន អាហា​រដ្ឋាន​ តូប​អាហារ​ចល័ត​ ដែល​បើកទទួល​អតិថិជន​ចូល​ទទួលទាន​អាហារ​ភេសជ្ជៈ នៅ​ចន្លោះ​ម៉ោង​២០​យប់​ ដល់​ម៉ោង៣​ទៀបភ្លឺ​។ ប៉ុន្តែ​ទីតាំង​អាជីវកម្ម​ទាំងនោះ ​អាច​លក់​ជា​លក្ខណៈ​វេច​ខ្ចប់​បាន​។​

លោកអភិបាលខេត្ត​បាន​បន្តទៀតថា ភោជនីយដ្ឋាន​អាហារដ្ឋា​ន​តូប​អាហារ​ដែល​បើកទទួលទាន​អាហារ​ មិនត្រូវ​លក់​គ្រឿង​ស្រវឹង​ជា​ដាច់ខាត ហើយ​គ្រប់​ផ្សារ​រដ្ឋ ផ្សារ​ឯកជន ផ្សារ​ម៉ា​ត​ និង​ហាង​លក់​ភេសជ្ជៈ​ ត្រូវ​ផ្អាក​ការលក់​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​ផ្អាក​។​

ទន្ទឹមនឹងនេះ លោកអភិបាលខេត្ត​បាន​បន្ថែមថា ​ផ្អាក​ការជួបជុំ​ជា​លក្ខណៈ​គ្រួសារ​ដែលមាន​ការ​ទទួល​គ្រឿងស្រវឹង ​និងរាល់​ការធ្វើសកម្មភាព​កីឡា​ដែលមាន​លក្ខណៈ​ជួបជុំ ​ឬ​ការប្រមូលផ្ដុំ​មនុស្ស​លើសពី២នាក់​។ ប៉ុន្តែត្រូវបាន​លើកលែងតែ​ចំពោះ​ករណី​ការជួបជុំ​លក្ខណៈ​គ្រួសារ​ដែល​រស់នៅក្នុង​លំនៅ​ឋាន ​ឬ​ទី​សំណាក់​តែមួយ ។​

ការរៀបចំ​ពិធី​បុណ្យសព​គោរព​តាម​វិធានការ​សុខាភិបាល​ និង​តាម​ការកំណត់​របស់​អាជ្ញា​ធរមាន​សមត្ថ​កិច្ច ។ ការជួបជុំ​របស់​បុគ្គ​លិ​ក​សុខាភិបាល​បំពេញការងារ​ក្នុងការ​ថែរក្សា​សង្គ្រោះ​ផ្សេងៗ ។​

ការជួបជុំ​របស់​អាជ្ញា​ធរ​សមត្ថកិច្ច កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខេត្ត​ ក្រុង​ ស្រុក ​ឃុំ​ សង្កាត់ ​ក្នុងការ​បំពេញភារកិច្ច​ថែរក្សា​សន្តិ​សុខ​សណ្ដាប់ធ្នាប់​ និង​របៀបរៀបរយ​សាធារណៈ​។​

លោកអភិបាលខេត្ត​បាន​ព្រមាន​ថា បុគ្គល​ឬ​នីតិបុគ្គល​ទាំងឡាយណា ​ដែល​មិន​ចូលរួម​អនុម័ត​តាម​រដ្ឋបាលខេត្ត​នឹង​អនុវត្ត​វិធានកា​ទៅតាម​ផ្លូវច្បាប់​ដូច​បាន​កំណត់​ក្នុង​ច្បាប់​ស្តីពី​វិធានការ​ទប់​ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​ និង​ជំងឺ​កាច​សាហាវ​និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់​ធ្ង​រ​ផ្សេងទៀត​ព្រម​ទាំង​លិខិតបទដ្ឋាន​គតិយុត្តិ​ពាក់ព័ន្ធ​ជា​ធរមាន​៕​

អត្ថបទ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សង្កាត់ស្ទឹងមាន​ជ័យ​ទី១
សន្តិសុខសង្គម១០ នាទីutes មុន

រយៈពេល២សប្ដាហ៍ អាជ្ញាធរសង្កាត់ស្ទឹងមាន​ជ័យ​ទី១ ឃាត់ម៉ូតូអ្នកជិះបញ្ច្រាសជាង១០០គ្រឿង

ទង់ជាតិចិន​
ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

ចិនប្រកាសពន្ធសងសឹកលើពន្ធបន្ថែមចុងក្រោយរបស់​ ត្រាំ ​ជាផ្លូវការ

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

ត្រាំ ចំអន់​អឺរ៉ុប​ថា​ជះ​លុយ​ទិញ​ប្រេង​ពីរុស្ស៊ី ច្រើន​ជាងផ្ដល់​ជំនួយ​ឲ្យ​អ៊ុយក្រែន

ព័ត៌មានជាតិ២៣ នាទីutes មុន

បណ្ឌិត ម៉ី កល្យាណ៖ ជប៉ុនកែប្រែជីវិតខ្ញុំ បើមិនបានទៅជប៉ុនក្នុងឆ្នាំ១៩៧៤ទេ ខ្ញុំប្រហែលជាចោលឆ្អឹងនៅគុកទួលស្លែង

សេដ្ឋកិច្ច២៤ នាទីutes មុន

កង្វះទុនវិនិយោគ ជាដើមចមធ្វើឱ្យការកែច្នៃស្វាយចន្ទីសម្រេចបានតិចតួច

Sokha Hotels

ព័ត៌មានពេញនិយម