ព័ត៌មានជាតិ
ចាញ់អ៉ីរាក់ ៤ គ្រាប់ តែអ្នកគាំទ្រពេញចិត្ត ស្ងប់ចិត្តលទ្ធផលយប់មិញ
ចាញ់ដោយគ្រាប់បាល់ ៤ គ្រាប់ និងអាចស៊ីអ៉ីរ៉ាក់វិញបានមួយគ្រាប់ គ្រប់គ្រាន់ឲ្យអ្នកគាំទ្ររាប់ម៉ឺននាក់ស្ងប់ចិត្តហើយ។
ជំនួបរវាងក្រុមកម្ពុជា ជាមួយអ៉ីរ៉ាក់វគ្គជម្រុះ World Cup នៅយប់មិញនេះនៅទឹកដីប៉ារែន អ្នកគាំទ្រដឹងលទ្ធផលទុកមុនថាមិនអាចទៅរួចជាមួយអ៉ីរ៉ាក់ តែយ៉ាងហោចក៏សុំការចាញ់ដោយអស់ចិត្ត។

ក្រោយចប់ការប្រកួតអ្នកគាំទ្រម្នាក់ឈ្មោះ លីដា ប្រាប់ថា កម្ពុជាយប់មិញធ្វើបានល្អ វាពិតជាភ្ញាក់ផ្អើលចំពោះទម្រង់លេង និងលទ្ធផលដែលអាចធ្វើបាននេះ។
អ្នកគាំទ្រម្នាក់ទៀត Tola Chhet ទោះកម្ពុជាមិនឈ្នះតែបាល់មួយគ្រាប់នេះ ធ្វើឲ្យអ្នកគាំទ្ររំភើបចិត្តចង់ហោះហើយ។
ចំណែកយុវជនម្នាក់ទៀត ដែលអង្គុយតាមដានការប្រកួតដោយចិត្តពុះកញ្រ្ចោលបានស្រែកយ៉ាងភ្លេចខ្លួន នៅពេលកម្ពុជាសងវិញបានមួយគ្រាប់។ យុវជនរូបនេះប្រាប់ថា ត្រេកអរពេកស្រែកឡើងភ្លេចខ្លួនថា អ្នកផ្ទះកំពុងតែសម្រាក។

មុនជួបអ៉ីរាក់យប់មិញ ក្រុមកម្ពុជាបានចាញ់ដល់ទៅ ៨ គ្រាប់ ពេលជួបម្ចាស់ផ្ទះបារ៉ែន។ យ៉ាងណាការប្រកួតលើកទីពីរនេះ កម្ពុជាធ្វើបានយ៉ាងពេញចិត្តអ្នកគាំទ្រ ដោយបង្ហាញទម្រង់លេងយ៉ាងភ្ញាក់ផ្អើលមានការសហការគ្នាយ៉ាងល្អទាំងខ្សែការពារ ខ្សែបម្រើ និងខ្សែប្រយុទ្ធ មានឱកាសវាយបកក្រុមអ៉ីរាក់ជាញឹកញយ និងអាចរកគ្រាប់បាល់វិញបានមួយគ្រាប់។
ក្រោយចប់ការប្រកួតជាមួយអ៉ីរ៉ាក់ ក្រុមគោព្រៃកម្ពុជានឹងបន្តជួបក្រុមជើងខ្លាំងនៅតំបន់អាស៊ីគឺអ៉ីរង់នៅថ្ងៃ ១១ មិថុនានេះ៕
អត្ថបទ៖ ប៊ុណ្ណារ៉ា

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ