ព័ត៌មានជាតិ
ចាប់ពីស្អែកនេះ កម្ពុជារងឥទ្ធិពលខ្យល់មូសុង មានកូនព្យុះ សូមបងប្អូនជ្រាបជាព័ត៌មាន
ក្រសួងធនធានទឹកនិងឧតុនិយមបានជូនដំណឹងពីអាកាសធាតុ ដែលកម្ពុជានឹងរងឥទ្ធិពលពីខ្យល់មូសុង និងជ្រលងនៃកូនព្យុះឈ្មោះ កូហ្គូម៉ា ដែលបង្កឲ្យាមានភ្លៀងផ្គរធ្លាក់រាយប៉ាយទូទាំងប្រទេស។
ក្នុងសេចក្តីជូនដំណឹងបានបញ្ជាក់លម្អិតថា៖
-នៅថ្ងៃទី ៩-១២ ខែមិថុនា ឆ្នាំ២០២១ ព្រះរាជាណាចក្រកម្ពុជានឹងទទួលឥទ្ធិពលពីខ្យល់មូសុង និរតីខ្លាំង និងប្រព័ន្ធសម្ពាធទាប ។
– នៅថ្ងៃទី១៣-១៥ ខែមិថុនា ឆ្នាំ២០២១ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលពីខ្យល់មូសុង និរតីខ្លាំង និងជ្រលងនៃកូនព្យុះឈ្មោះ កូហ្គូម៉ា លើកទី៤ TS KOGUMA 2104 ។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖
១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៣-២៦ °C
– សីតុណ្ហភាពអតិបរមា មានពី ៣១-៣៤ °C
– មានភ្លៀងផ្គរ រន្ទះ ផ្លេកបន្ទោរ ពីបង្គួរ ទៅច្រើន ជាមួយនិងខ្យល់កន្ត្រាក់ខ្លាំង រាយប៉ាយនៅភាគពាយ័ព្យ និងភាគខាងត្បូង ។
២-បណ្តាខេត្ត ដាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៣-២៦ °C
– សីតុណ្ហភាពអតិបរមា មានពី ៣០-៣៣ ១C
– មានភ្លៀង ផ្គររន្ទះ ផ្លេកបន្ទោរ ពីបង្គរ ទៅច្រើន ជាមួយនិងខ្យល់កន្ត្រាក់ខ្លាំង រាយប៉ាយនៅភាគ ឦសាន ភាគខាងជើង ជួរភ្នំដងរែក និងជួរភ្នំក្រវាញ ។
៣-តំបន់មាត់សមុទ្រ ៖
– សីតុណ្ហភាពអប្បបរមា មានពី ២២-២៥ °C
– សីតុណ្ហភាពអតិបរមា មានពី ២៦-២៩ °c
– មានភ្លៀងផ្គរ រន្ទះ ផ្លេកបន្ទោរ ច្រើនជាមួយនិងខ្យល់កន្ត្រាក់ខ្លាំងរលកសមុទ្រខ្ពស់ៗ ។
ប្រជានេសាទ និងអ្នកដំណើរសមុទ្រ សូមប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតភ្លៀង ផ្គររន្ទះខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ ៕


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី