Connect with us

ព័ត៌មានជាតិ

កូនខ្មែរ​គួរ​ដឹង រូប​សំណាកកម្ពស់​ ២១ ម៉ែត្រ តំណាង​ខេត្ត​ព្រះសីហនុ កំពុងត្រៀម​ដំឡើង​​ជិត​រួចរាល់​ហើយ

បានផុស

នៅ

រូបសំណាកធំៗចំនួន​ ៣ តំណាង​ឲ្យ​ខេត្តព្រះសីហនុកំពុង​ត្រៀម​ដាក់​ដំឡើង​នៅ​រង្វង់​មូល​ ភ្ជាប់មហាវិថីសំខាន់ៗដែល​ទើប​ស្ថាបនា​រួច។ រូបសំណាក​ទាំង ៣ ធ្វើ​ពីលោហធាតុ និង​ស្ពាន់ធ័រ​ មាន​​កម្ពស់ ៩ ម៉ែត្រ ដល់ ២១ ម៉ែត្រ ​​រំលេចរចនាបថនៃសិល្បៈខ្មែរ ទាក់ទងទៅនឹងវប្បធម៌ខ្មែរតាំងពីបុរាណកាល​មក។

សីហរាជមុខបី

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រូបសំណាកសីហរាជមុខបី គឺ​ដងស្រង់​ចេញ​ពី​ចម្លាក់សិល្បៈរចនាបថបាយ័ន​នា​ដើមសតវត្សទី១២ ដែល​កម្របាន​ឃើញ។ រូបសំណាកសីហរាជមុខបី ជានិមិត្តរូបនៃខេត្ត​ព្រះសីហនុ សាងសង់​ឡើង​ជាការគោរព​ដឹងគុណូបការៈចំពោះព្រះករុណា ព្រះបរមរតនកោដ្ឋ​សម្តេច​ព្រះនរោត្តម សីហនុ។

រូបសំណាកនេះសាងសង់ពីលោហធាតុមានកម្ពស់ ៩ ម៉ែត្រ តម្កល់លើបល្លង្កកម្ពស់ ៥.៦៥ ម៉ែត្រ ដែលមានកម្ពស់សរុប ១៥.១៥ ម៉ែត្រ និង​ត្រូវបាន​ដំឡើងនៅរង្វង់មូលចំណុចប្រសព្វគ្នារវាងផ្លូវជាតិលេខ ៤ និងវិថីជោតញ្ញាណ ដែលតំណាងឲ្យសេចក្តីសុខ សុភមង្គល និងភាពសុខសាន្ត។

ព្រះសិវៈ

ជានិមិត្តរូបនៃការបង្កើតលោក និងតំណាងឱ្យសេចក្តីសុខ សុខុដុមនីយកម្មក្នុងគ្រួសារ និងសង្គម។ រូប​សំណាក​ព្រះសិវៈ ត្រូវ​បាន​រៀបចំ​ដាក់នៅ​ចំណុច​ផ្លូវ​ប្រសព្វគ្នារវាងមហាវិថីរាម និង មហាវិថីឆ្នេររាម។ បដិមាព្រះសិវៈ និងព្រះនាងឧមាភគវតី ធ្វើពីលោហធាតុ មានកម្ពស់ ៩ម៉ែត្រ គង់នៅលើបល្ល័ង្កកម្ពស់ ៦,១៥ម៉ែត្រ មានកម្ពស់សរុប ១៥,១៥ម៉ែត្រ។

ពីសម័យបុរាណមក ព្រះសិវៈ ឬហៅថាព្រះឥសូរ ជាព្រះអាទិទេព ដែលបង្កើតលោក និងជាព្រះបំផ្លាញលោក។ ក្នុងសម័យមហានគរ ក្សត្រខ្មែរជាច្រើនអង្គ ក៏បានសាងសង់ប្រាសាទ ថ្វាយឧទ្ទិសដល់ព្រះសិវៈដូចជាប្រាសាទបន្ទាយស្រី និង​ប្រាសាទបាគង​ជាដើម។

ព្រះថោងនាងនាគ

ស្ថិត​នៅចំណុចផ្លូវ​ប្រសព្វគ្នារវាងមហាវិថីឆ្នេររាម និងមហាវិថីជំទាវម៉ៅ នៃខេត្តព្រះសីហនុ។ រូប​សំណាក​ព្រះថោង នាង​នាគ សាងសង់ពីស្ពាន់មានកម្ពស់ ២១ ម៉ែត្រ បែរព្រះភក្ត្រឆ្ពោះទៅសមុទ្រ ទ្រង់ដំណើរយាងទៅជួបព្រះមាតាបិតានាឋានភុជង្គនាគ។

រូប​សំណាក​ព្រះថោងនាងនាគ មាន​ពាក់ព័ន្ធ​​រឿងព្រេងទេវកថាខ្មែរ​​​ដំណាលពី​ព្រះថោងដែលជាស្ដេចផែនដី មានចិត្តស្រលាញ់នាងនាគ ដែលជាកូនស្តេចនាគ ហើយ​បាន​ក្លាយ​ជានិម្មិត្តរូបនៃការកកើតទឹកដី វប្បធម៌ ប្រពៃណី​ដូចជា​​ក្នុងពិធី​រៀបមង្គលការ ដែលគេហៅថាព្រះថោងតោងស្បៃ​ត​រហូត​ដល់​បច្ចុប្បន្ននេះ៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានជាតិ២៤ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម