ព័ត៌មានជាតិ
ត្រៀមពង្រាយកម្លាំង៧០០នាក់ នៅទូទាំងប្រទេស ការពារដំណើរការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់
អគ្គស្នងការដ្ឋាននគរបាលជាតិ នឹងដាក់ពង្រាយកងកម្លាំងចំនួន៧០០នាក់ នៅទូទាំងប្រទេស ដើម្បីការពារដំណើរការរៀបចំការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃអាទិត្យ ទី២០ ខែមិថុនា ឆ្នាំ២០២១ ខាងមុខ។
នៅក្នុងសេចក្តីណែនាំមួយចុះថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានណែនាំឱ្យសេនាធិការដ្ឋាន នាយកដ្ឋាន អង្គភាពពាក់ព័ន្ធ និងស្នងការ នៃស្នងការដ្ឋាននគរបាលរាជធានី ខេត្តត្រូវចាត់ចែងកម្លាំងសមស្របតាមស្ថានភាពជាក់ស្តែង ដើម្បីចូលរួមការពារគោលដៅសំខាន់ៗ ផ្សេងទៀតដូចជា ទីតាំងសម្រាប់ប្រជុំ ឬសិក្ខាសាលានានា ទីកន្លែងរក្សាទុក ក្បួន ឬការដឹកជញ្ជូនសម្ភារ បរិក្ខារ និងឯកសារបម្រើឱ្យការងារបោះឆ្នោតសាកល្បង ពីគោលដៅមួយទៅគោលដៅមួយ ផ្អែកតាមសំណូមពររបស់ គ.ជ.ប ឬ/និងគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ។
![](https://www.kampucheathmey.com/wp-content/uploads/2021/06/31-1.jpg)
នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ក៏បានណែនាំឱ្យកងកម្លាំងពាក់ព័ន្ធទាំងអស់ ត្រូវទទួលខុសត្រូវដោយផ្ទាល់ក្នុងការរៀបចំផែនការសកម្មភាព ការពារសន្តិសុខ សុវត្ថិភាពនិងសណ្តាប់ធ្នាប់សម្រាប់ដំណើរការបោះឆ្នោតសាកល្បងក្នុងភូមិសាស្ត្រនៃរាជធានីខេត្តនីមួយៗ ដោយត្រូវ ត្រួតពិនិត្យ និងរៀបចំកម្លាំងនគរបាលក្រោមឱវាទ ដើម្បីបំពេញភារកិច្ចការពារទីតាំងរៀបចំបញ្ជី បោះឆ្នោត និងការិយាល័យបោះឆ្នោតដែលស្ថិតនៅតាមឃុំ សង្កាត់ ពាក់ព័ន្ធការពារការិយាល័យបោះឆ្នោត ការពារនៅតាមភូមិសាស្ត្រខាងក្រៅ ក្នុងក្រុង ស្រុក ខណ្ឌពាក់ព័ន្ធ និងកម្លាំងប្រចាំការនៅនឹងកន្លែងសម្រាប់រាជធានីខេត្តនីមួយៗ ផ្អែកតាមចំនួនដែលត្រូវបានកំណត់ ។
លើសពីនេះទៀត ថ្នាក់ដឹកនាំកងកម្លាំងទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់អនុវត្តតាមវិធានសុខាភិបាល ពិសេសត្រូវអនុវត្តតាមវិធានការ “ ៣ការពារ និង៣កុំ និងចូលរួមណែនាំនិងផ្សព្វផ្សាយ បន្តអំពីវិធានសុខាភិបាលដល់កម្លាំងប្រតិបត្តិការទាំងអស់ និងប្រជាពលរដ្ឋដែលត្រូវបានស្រង់ឈ្មោះចូលរួមបោះឆ្នោតសាកល្បងដោយត្រូវចូលរួមក្នុង “យុទ្ធនាការជាតិចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា ដើម្បីបញ្ចៀសពីការឆ្លងជំងឺដ៏កាចសាហាវនេះ។
គួរបញ្ជាក់ថា គណៈកម្មការជាតិរៀបចំការបោះឆ្នោត(គ ជ ប)នឹងរៀបចំការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២១ដែលត្រូវចាប់ផ្ដើមសកម្មភាពចាប់ពី ខែមិថុនា ឆ្នាំ២០២១ រហូតដល់ចប់ភារៈកិច្ចសព្វគ្រប់ជាស្ថាពរផ្អែកតាមប្រតិទិននៃការបោះឆ្នោតសាកល្បងដែលត្រូវបានកែសម្រួលដោយ គ ជ ប ។
![](https://www.kampucheathmey.com/wp-content/uploads/2021/06/190579528_3860522617408045_8125524884465575090_n-1024x641.jpg)
ការបោះឆ្នោតល្បងនឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី២០ ខែមិថុនា ឆ្នាំ២០២១នឹងត្រូវរៀបចំឡើងនៅក្នុងរាជធានីខេត្តទាំង២៥ ដោយរាជធានីខេត្តនីមួយៗត្រូវជ្រើសរើសយកឃុំ សង្កាត់ ចំនួន១ប៉ុណ្ណោះធ្វើជាគំរូសំណាក និងមានការិយាល័យបោះឆ្នោតចំនួន២សម្រាប់ ឃុំ ឬសង្កាត់នីមួយៗដែលការិយាល័យមួយត្រូវមានទីតាំងនៅទីប្រជុំជន និងមួយទៀតនៅឆ្ងាយពីទីប្រជុំជនការិយាល័យបោះឆ្នោតមួយត្រូវមានអ្នកបោះឆ្នោតច្រើនចំនួន៥០០នាក់៕
អត្ថបទ ៖ សំអឿន
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
សន្តិសុខសង្គម៤ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ចរាចរណ៍៣ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត