Connect with us

ព័ត៌មានជាតិ

ផ្អាក​ការ​ធ្វើ​អាជីវកម្ម​១​ឆ្នាំ និង​ដក​ប័ណ្ណបើកបរ ចំពោះរថយន្ដណា​ដឹក​លើស​ទម្ងន់កំណត់​

បានផុស

នៅ

​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​មានប្រសាសន៍ថា ចាប់​ពី​ពេល​នេះ​តទៅ ​ម្ចាស់​ក្រុមហ៊ុន​ដឹកជញ្ជូន ម្ចាស់​រថយន្ត​ធុន​ធ្ងន់ និង​អ្នកបើកបរ​រថយន្ត​ធុន​ធ្ងន់​ណាមួយ​ នៅតែ​ដឹកជញ្ជូន​ឬ​ផ្ទុក​ទម្ងន់​លើស​ពី​២០​ភាគរយ​ នៅ​លើ​ផ្លូវថ្នល់​ទៀត​នោះ​ នឹង​ត្រូវ​ប្រឈម​នឹង​ការ​ដក​ប័ណ្ណបើកបរ​ និង​ផ្អាក​ការ​ធ្វើ​អាជីវកម្ម​រយៈពេល​១​ឆ្នាំ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​ការព្រមាន​អនុវត្ត​ច្បាប់​យ៉ាង​តឹងរ៉ឹង​ ចំពោះ​យានយន្ត​ដឹកជញ្ជូន​ធុន​ធ្ងន់​នេះ ​បាន​ធ្វើឡើង ខណៈ​ដែល​នៅ​មាន​ម្ចាស់​ក្រុមហ៊ុន​ដឹកជញ្ជូន ម្ចាស់​រថយន្ត​ធុន​ធ្ងន់ និង​អ្នកបើកបរ​រថយន្ត​ធុន​ធ្ងន់​មួយ​ចំនួន នៅតែ​មិនទាន់​ចូលរួម​គោរព​អនុវត្ត​បទប្បញ្ញត្តិ​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​ឲ្យ​បាន​ពេញលេញ​និង​ត្រឹមត្រូវ​នៅឡើយ​។

​​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ​រដ្ឋមន្ត្រីក្រសួង​ សាធារណ​ការ និង​ដឹកជញ្ជូន​ និង​ជា​ប្រធាន​គណៈកម្មការ​ត្រួតពិនិត្យ​យានយន្ត​ដឹកជញ្ជូន បាន​បន្ត​ថា​«​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន សូម​រំលឹក​ជូន​ដល់​ម្ចាស់​ក្រុមហ៊ុន​ដឹកជញ្ជូន ម្ចាស់​រថយន្ត​ធុន​ធ្ងន់ និង​អ្នកបើកបរ​រថយន្ត​ធុន​ធ្ងន់​ទាំងអស់​មេត្តា​ជ្រាប​ថា ​ចាប់ពី​ថ្ងៃ​ចន្ទ ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០២០​នេះ​តទៅ ក្រសួង​នឹង​អនុវត្ត​ច្បាប់​តាម​សេចក្ដីជូនដំណឹង លេខ​០៤៩ សជណ សក​. គ​ត​លទ ស្តីពី​ការ​ពង្រឹង​វិធានការ​យ៉ាង​តឹងរ៉ឹង​បន្ថែម​ចំពោះ ​យានយន្ត​ដឹកជញ្ជូន​ធុន​ធ្ងន់ ដែល​បើកបរ​លើ​បណ្តាញ​ផ្លូវថ្នល់​»​។ លោក​ទេសរដ្ឋមន្ត្រី​ បាន​បន្ថែម​ថា​ ដូចនេះ​សូម​ម្ចាស់​ក្រុមហ៊ុន​ដឹកជញ្ជូន ម្ចាស់​រថយន្ត​ធុន​ធ្ងន់ និង​អ្នកបើកបរ​រថយន្ត​ធុន​ធ្ងន់​ទាំងអស់ សូម​គោរព​ច្បាប់ និង​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​ តាម​ខ្លឹមសារ​នៃ​សេចក្តី​ជូនដំណឹង​ខាងលើ​។

​លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា​«​ក្នុង​ករណី​ម្ចាស់​ក្រុមហ៊ុន​ដឹកជញ្ជូន ម្ចាស់​រថយន្ត​ធុន​ធ្ងន់ និង​អ្នកបើកបរ​រថយន្ត​ធុន​ធ្ងន់​ណាមួយ​ នៅតែ​បណ្ដែតបណ្ដោយ​ឲ្យ​ដឹកជញ្ជូន ឬ​ផ្ទុក​ទម្ងន់​លើស​ពី​២០​ភាគរយ ប្រធាន​ស្ថានីយ​ជញ្ជឹង​អចល័ត ឬ​ប្រធាន​ក្រុម​ជញ្ជីង​ចល័ត ត្រូវ​ចាត់វិធានការ​តាម​បទប្បញ្ញត្តិ​ដូចជា​ដក​ប័ណ្ណ​បើកបរ និង​ព្យួរ​ទុក​ចំនួន​២​ឆ្នាំ ព្រមទាំង​ឃាត់​យានជំនិះ​ទុក​ចំនួន​១​ឆ្នាំ ដោយ​រក្សាទុក​នៅ​ទីតាំង​ណាមួយ​សមស្រប ហើយ​ម្ចាស់​យានយន្ត​ ត្រូវ​ទទួលខុសត្រូវ​លើ​ការ​លើក​ដាក់​ទំនិញ​ និង​បង់ថ្លៃ​ឈ្នួល​កន្លែង​ទុកដាក់​ថែទាំ​ទំនិញ និង​យានជំនិះ​ដោយ​ខ្លួនឯង​។​ជា​មួយគ្នានេះ ក៏​នឹង​ត្រូវ​បញ្ឈប់​អាជីវកម្ម​ដឹកជញ្ជូន​របស់​ក្រុមហ៊ុន​ចំនួន​១​ឆ្នាំ ក្នុង​ករណី​ទទួលរង​នូវ​ការ​ពិន័យ​អន្តរការណ៍​ម្តង​រួចហើយ នៅតែ​បន្ត​ប្រព្រឹត្ត​ល្មើស​ទៀត​»​។​ ​លោក​រដ្ឋមន្ត្រី​ក៏បាន​ព្រមាន​ ចំពោះ​ប្រធាន​ស្ថានីយ​ជញ្ជឹង​អចល័ត ឬ​ប្រធាន​ក្រុម​ជញ្ជីង​ចល័ត​ ដែល​អនុញ្ញាត​ឲ្យ​រថយន្ត​ដឹក​លើស​ទម្ងន់ ​ដែល​មាន​ចែង​ខាងលើ​នឹង​ត្រូវ​ប្រឈម​នឹង​ទណ្ឌកម្ម​វិន័យ​តាមច្បាប់​សហ​លក្ខ​ក្តិ​កៈ​មន្ត្រីរាជការ​ ផងដែរ​៕

អត្ថបទ៖ ​សំអឿន

សូមចុចអាន៖ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាង អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន

សន្តិសុខសង្គម៧ ម៉ោង មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៩ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម