Connect with us

ព័ត៌មានជាតិ

បុករ​ត់ ថែម​គម្រាម​ជន​រងគ្រោះទៀត ស្នងការខេត្តកំពត ហៅ​ម្ចាស់​រថយន្ត​បង្ក​គ្រោះថ្នាក់​ចូល​ខ្លួន​មក​ដោះស្រាយជា​បន្ទាន់

បានផុស

នៅ

ស្នងការដ្ឋាននគរបាលខេត្តកំពត បាន​អញ្ជើញម្ចាស់រថយន្តបង្កគ្រោះថ្នាក់ចរាចរណ៏កាលពីថ្ងៃទី ០៧ ខែ​វិច្ឆិកានេះ ចូលខ្លួន​មកដោះស្រាយនៅស្នងការដ្ឋាន​ឲ្យ​បានឆាប់ជាទីបំផុត។ ករណីគ្រោះថ្នាក់ចរាចរណ៏បុករត់នៅស្រុកអង្គរជ័យ ស្នងការ​នគរបាល​ខេត្ត​កំពត កំពុង​ស្វែង​រកយុត្តិធម៏ជូនអ្នករងគ្រោះអោយបាន ហើយ​ម្ចាស់រថយន្តត្រូវចូលខ្លួនដោះស្រាយតាមផ្លូវច្បាប់ជាមួយជនរងគ្រោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ស្នងការ​នគរបាលខេត្តកំពត​ ករណី​បង្កគ្រោះថ្នាក់​នេះ​មាន​ការ​ខល​ទៅ​គម្រាម​ជន​រងគ្រោះ​ទៀត។

លោកឧត្ដមសេនីយ៍​ទោ​ ម៉ៅ​ ច័ន្ទ​មធុរឹទ្ធ​ ស្នងការ​នគរបាល​ខេត្ត​កំពត​ បានបញ្ជាទៅ​អធិការ​ស្រុក​​ឲ្យ​រៀបចំ​បញ្ជូន​សំណុំ​រឿង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​ហ្វត​ស្លាក​លេខ​ 2BJ-2235 ភ្នំពេញ​ ទៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត​ ដេីម្បី​ដោះស្រាយ​ហេីយ​លោកនឹងតាមដានករណីនេះដោយយកចិត្តទុកដាក់បំផុត​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

រថយន្តក្រុង​រដ្ឋ​ដឹកអ្នកដំណើរជាង​៥០នាក់​​ ធ្លាក់​ចូល​ជ្រលងភ្នំ​នៅស្រីលង្កា​ មិនទាន់​ដឹង​មូលហេតុ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ហ្សេលេនស្គី ព្រមជួបពូទីន ទល់មុខ នៅតួកគី តែមានលក្ខខណ្ឌមួយ 

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

អាល្លឺម៉ង់ ប្រកាសលែង​បង្ហើប​ដំណឹង​អំពី​ជំនួយ​យោធា​ដែល​ផ្ដល់​ឲ្យ​អ៊ុយក្រែន​ទៀត​ហើយ

ព័ត៌មានជាតិ៣ ម៉ោង មុន

រតនគិរី៖ ជនជាតិដើមភាគតិច ស្នើរដ្ឋាភិបាលសាងសង់ស្ពានឆ្លងកាត់ទន្លេសម្រួលដល់ការធ្វើដំណើរ

ព័ត៌មានជាតិ៥ ម៉ោង មុន

ពលរដ្ឋ ថា ទុរេនមួនថងវៀតណាម លក់ជាច្រើនកន្លែងក្នុងខេត្តត្បូងឃ្មុំ តែគ្មានការត្រួតពិនិត្យ

Sokha Hotels

ព័ត៌មានពេញនិយម