ព័ត៌មានជាតិ
រ៉ឺម៉កម៉ូតូ ត្រូវប៉ាន់បន្ទាប់ពីអាជ្ញាធរផ្អាកការលក់ដូរតាមចិញ្ចើមផ្លូវ និងផ្សារមិនរៀបរយ
បច្ចុប្បន្នគេសង្កេតឃើញវត្តមានរ៉ឺម៉ូតូខ្មែរកំពុងត្រូវប៉ាន់ ចំណែកម៉ូតូកង់បីឥណ្ឌាត្រូវស្ងប់ស្ងាត់ទៅវិញ។
លោក វង់ មឿន ដែលមានទីលំនៅក្នុងឃុំគគី ស្រុកកៀនស្វាយ ខេត្តកណ្តាល បានឲ្យដឹងថា ពីដើមមកលោកប្រកបរបររត់រ៉ឺម៉កម៉ូតូដឹកអ្នកដំណើរពីផ្សារច្បារអំពៅឆ្ពោះទៅស្រុកកៀនស្វាយខេត្តកណ្តាល។ លុះក្រោយមកម៉ូតូកង់បីឥណ្ឌាចាប់ផ្តើមចូលស្រុកតាមរយះក្រុមហ៊ុនក្នុងស្រុកហើយអ្នកដំណើរនាំគ្នាជិះកង់បីឥណ្ឌាវិញ ធ្វើឲ្យកង់បីខ្មែរដែលផលិតក្នុងស្រុកត្រូវបាត់ម៉ូយសឹងគ្មានអ្នកជិះ។ ប៉ុន្តែបច្ចុប្បន្នម៉ូតូកង់បីខ្មែរយើងត្រូវប៉ាន់វិញ ដោយកែប្រែពីដឹកភ្ញៀវមកដឹកបន្លែត្រីសាច់និងផ្លែឈើលក់បានកាក់កបគ្រាន់បើ។

តាមការបញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន លោក ជូ ចាន់នី បម្រើការងារនៅសាលាសង្កាត់ច្បារអំពៅទី២ខណ្ឌច្បារអំពៅបានឲ្យ កម្ពុជាថ្មី ដឹងថា រាល់ថ្ងៃនេះ អាជីវករដែលកន្លងមកលក់បន្លែផ្លែឈើនៅផ្សារបន្លែច្បារអំពៅ បានងាកទៅទិញរ៉ឺម៉កខ្មែរដឹកផ្លែឈើ និងបន្លែលក់តាមផ្ទះប្រជាពលរដ្ឋ បន្ទាប់ពីសាលារាជធានីភ្នំពេញពុំទាន់រៀបចំឲ្យបងប្អូនអាជីវករលក់ដូរជុំវិញផ្សារបានលក់ឡើងវិញនោះ។ តែទោះជាយ៉ាងណា កំណើនម៉ូតូរ៉ឺម៉កខ្មែរធ្វើដំណើរចូលក្រុងបង្កឲ្យកកស្ទះចរាចរណ៍ដែលភាគច្រើនលើសលុប គឺរ៉ឺម៉កដឹកបន្លែត្រីសាច់ និងផ្លែឈើលក់យ៉ាងគគ្រឹកគគ្រេង៕
អត្ថបទ ៖ នរា



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានជាតិ២៣ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍១ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ