ព័ត៌មានជាតិ
រដ្ឋបាលខណ្ឌឫស្សីកែវ ជំរុញដល់អ្នកគ្រប់គ្រងផ្សារឯកជននិងរដ្ឋ៥ ត្រូវរៀបចំបាញ់គំនូស សម្រាប់ការលក់ដូរឱ្យមានគម្លាត
ក្នុងកិច្ចប្រជុំនៅសាលាខណ្ឌឫស្សីកែវ កាលពីថ្ងៃទី៤ ខែមិថុនា កន្លងមកនេះ លោក ស៊ូ សោគន្ធ អភិបាលរងខណ្ឌឫស្សីកែវ បានជំរុញដល់អ្នកគ្រប់គ្រងផ្សារ ចំនួន៥ រួមមានផ្សារធំទួលសង្កែ ផ្សារងិនអាន ផ្សារច្រាំងចំរេះ ផ្សារតូចទួលសង្កែ និង ផ្សារឆេកូ(នៅមុខCTN) សហការជាមួយកម្លាំងចម្រុះខណ្ឌ ត្រូវរៀបចំបាញ់គំនូសសម្រាប់អាជីវករលក់ដូរឱ្យមានគម្លាតសុវត្ថិភាព និង អនាម័យ ទាំងអ្នកលក់ទាំងអ្នកទិញ អនុញ្ញាតឲ្យអ្នកទិញចេញ ចូលមិនលើសពីចំនួនកំណត់ ហើយផ្សារនីមួយៗ ត្រូវមានច្រកចេញចូលតាមការកំណត់របស់រដ្ឋបាលរាជធានីភ្នំពេញ។
ដើម្បីសុំគោលការណ៍ទៅសាលារាជធានីភ្នំពេញ សាកល្បងបើកឱ្យដំណើរការជាសាធារណៈផ្សារទាំង៥នេះឡើងវិញជាបណ្ដោះអាសន្ន។
នៅព្រឹកថ្ងៃទី៧ ខែមិថុនា គណៈកម្មការចម្រុះខណ្ឌ ដឹកនាំដោយលោក ស៊ូ សារ៉ាត នាយករងរដ្ឋបាលខណ្ឌ និង លោក ប៊ុន ឡុង ប្រធានការិយាល័យ ដែនដីនគររូបនីយកម្មនិងសំណង់ខណ្ឌឫស្សីកែវ បានណែនាំដល់លោក លោកស្រី ជាអ្នកគ្រប់គ្រងផ្សារទាំង៥ ដោយកំណត់ឱ្យអាជីវករតាមផ្សារនីមួយៗ បែងចែកការលក់ដូរជា២វេន តាមថ្ងៃ សេះ និង ថ្ងៃគូ ដើម្បីរក្សាគម្លាតសុវត្ថិភាព ដែលត្រូវអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាលឱ្យបានម៉ឺងម៉ាត់ ជាអាទិ៍ កាតព្វកិច្ចពាក់ម៉ាស កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ការធ្វើអនាម័យ ដើម្បីសម្លាប់មេរោគ ការវាស់កម្ដៅ ការស្កេន QR Code និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ «៣ការពារ និង៣កុំ» របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។
ក្នុងនាមតំណាង លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ លោក ស៊ូ សោគន្ធ បានបញ្ជាក់ថា៖ ការសុំគោលការណ៍ទៅសាលារាជធានីភ្នំពេញ បើកឱ្យដំណើរការលក់ដូរជាសាធារណៈសាកល្បងប្រសិនបើអ្នកលក់និង អ្នកទិញអនុវត្តបានត្រឹមត្រូវតាមវិធានការ របស់សាលារាជធានីភ្នំពេញ បានល្អប្រសើរ រដ្ឋបាលខណ្ឌឫស្សីកែវ និងស្នើសុំបន្ត បើកផ្សារមួយចំនួនទៀត ដើម្បីឱ្យប្រជាពលរដ្ឋបានប្រកបមុខរបរអាជីវកម្មរបស់ខ្លួន ទទួលបានប្រាក់ចំណូលកំណើនសេដ្ឋកិច្ចបង្កើនជីវភាពប្រចាំថ្ងៃបានគាប់ប្រសើរឡើងវិញ ទាំងអស់គ្នា។
លោក អភិបាលរងខណ្ឌឫស្សីកែវ បានមានប្រសាសន៍ថា ក្រោយពីសុំគោលការណ៍ពីសាលារាជធានីភ្នំពេញ បានសកម្មភាពការងារ មុខរបរនិងអាជីវកម្ម ផ្សារចំនួន៥ ទាំងផ្សាររដ្ឋ និង ឯកជន ត្រូវបានចាត់កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ សង្កាត់ រួមទាំងកម្លាំងផង ចុះត្រួតពិនិត្យលំហូរពលរដ្ឋដែលមកទិញម្ហូប ដោយមិនអនុញ្ញាតឱ្យចូលម្ដងៗច្រើនឡើយ ដើម្បីឱ្យមានលំហ្នឹងកុំឱ្យប្រជ្រៀតគ្នាខុសវិធានក្រសួងសុខាភិបាល។ ដោយណែនាំបន្ថែមអំពីសេចក្តីសម្រេច ស្តីពីបើកដំណើរការឡើងវិញចំពោះផ្សាររដ្ឋទាំងអស់ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ (លក់រក្សាគំលាត មានការវាស់កម្ដៅ)៕
អត្ថបទ៖ ឌីរៀ
សូមចុចអាន៖ ពលរដ្ឋនៅភ្នំពេញជាង២លាន៥សែននាក់ហើយ ដែលទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?