Connect with us

ព័ត៌មានជាតិ

អភិបាល​ខេត្តតាកែវ​ បើ​ក​កិច្ចប្រជុំ​ជាមួយ​តំណាង​រោងចក្រ​មួយចំនួន​ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ ដើម្បី​ពង្រឹង​ការទប់ស្កាត់​ការឆ្លង​នៃ​ជំងឺ​កូ​វីដ-១៩​

បានផុស

នៅ

​លោក អ៊ូច​ ភា​ អភិបាល​នៃ​គណៈ​អភិបាលខេត្តតាកែវ ​និង​ជា​ប្រធាន​គណ​:​កម្ម​ការប្រយុទ្ធប្រឆាំង​កូ​វីដ​-១៩​ ខេត្ត ​ព្រឹក​ថ្ងៃទី​០៨​ ខែមិថុនា ​ឆ្នាំ​២០២១​នេះ​ បាន​បើក​កិច្ចប្រជុំ​ពង្រឹង​ការងារ​បង្ការ​ និង​ទប់​ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ​ជាមួយ​បណ្ដា​រោងចក្រ​ពាក់ព័ន្ធ​ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ជា​ច្រើនរូប​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំ​នេះ​បានរៀបចំ​ធ្វើឡើង​នៅ​សាលប្រជុំ​សាលាខេត្ត​ ដោយមាន​ការអញ្ជើញ​ចូលរួម​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ​សុខ​ សំណាង​ ស្នងការ​នគរបាល​ខេត្ត​ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ នាង​ សុភា​រ៉ា​មេបញ្ជាការ​តំបន់សឹករង​តាកែវ ​លោក​វរសេនីយ៍ឯក ​ឈឹម​ ស​វ៉ា​ត់​ឌី ​មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​ លោក​អភិបាលក្រុង ​ស្រុក​ពាក់ព័ន្ធ ​និង​ឯកឧត្តម​វេជ្ជបណ្ឌិត​ នុត ​ស៊ី​ណាត ​ប្រធាន​មន្ទីរ​សុខា​ភិបាល​ខេត្ត​ ព្រមទាំង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើនរូប​ផងដែរ​។​

មានប្រសាសន៍​នៅក្នុង​កិច្ចប្រជុំ​នោះដែរ ​លោក​អភិបាលខេត្ត​ក៏​ធ្វើការ​ណែនាំ​ដល់​បណ្ដា​រោងចក្រ​សហគ្រាស​ទាំងអស់​ ត្រូវ​ពង្រឹង​និង​ត្រូវតែ​គិតពី​សុខភាព​របស់​កម្មករ​និយោជិត​ក្នុង​រោងចក្រ​របស់ខ្លួន​ដើម្បី​ចៀស​ឆ្ងាយ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​ កុំឱ្យ​កើតមានឡើង​នៅក្នុង​កន្លែងធ្វើការ​ជាពិ​សេស​ គឺ​ត្រូវ​ចូលរួម​ទាំងអស់គ្នា​ទប់​ស្កាត់​ឱ្យ​ខាន​តែ​បានការ​ចម្លង​ពី​រោងចក្រ​ទៅ​សហគមន៍ ​ឬ​ពី​សហគមន៍​ទៅក្នុង​រោង​ក្រ ។​

ដោយឡែក​កម្មករ​កម្ម​ការ​នី​ត្រូវតែ​ថែរក្សា​សុខភាព​ខ្លួនឯង ​ធ្វើយ៉ាងណា​កុំឱ្យ​កើតមាន​ជំងឺ​នេះ​ ព្រោះ​ថា​ជំងឺ​នេះ​ងាយ​ឆ្លង​ខ្លាំង​បំផុត​ហើយ​ត្រូវ​អនុវត្តន៍​តាម​វិធានការ​របស់​ក្រសួងសុខាភិបាល​ ជាពិសេស​អនុវត្ត​ប្រសាសន៍​ណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​៣​កុំ ​និង​៣​ការពារ ​គឺ​ធ្វើឱ្យ​យើង​មាន​សុវត្ថិភាព​សម្រាប់​ខ្លួនឯង​និង​សម្រាប់​ក្រុមគ្រួសារ​និង​មជ្ឈដ្ឋាន​ជុំវិញខ្លួន​៕

អត្ថបទ ៖ វីរៈ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

កុំឱ្យកកស្ទះចរាចរណ៍ពលរដ្ឋ នាយករដ្ឋមន្ត្រីឱ្យពិនិត្យឡើងវិញការបិទផ្លូវ ពេលក្បួនឆ្លងកាត់

ព័ត៌មានជាតិ១៥ ម៉ោង មុន

កម្ពុជាអាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០-២០% រយៈពេល៣ថ្ងៃ

ព័ត៌មានជាតិ១១ ម៉ោង មុន

កម្លាំងវិស្វកម្ម កំពុងពន្លឿនការស្ថាបនាផ្លូវក្រវាត់ព្រំដែនក្នុងភូមិសាស្រ្តស្រុកអណ្តូងមាស

ព័ត៌មានជាតិ៨ ម៉ោង មុន

សមត្ថកិច្ចឃាត់បុរសម្នាក់ពាក់ព័ន្ធមុខសញ្ញាជួញដូរគ្រឿងញៀន នៅស្រុកកោះញែក

ព័ត៌មានជាតិ១៦ ម៉ោង មុន

ព្រះវិហារថ្មី និងសមិទ្ធផលនានា ក្នុងវត្តសុវណ្ណគិរីកេសរធ្លក ខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

Sokha Hotels

ព័ត៌មានពេញនិយម