Connect with us

ព័ត៌មានជាតិ

រដ្ឋមន្រ្តីការបរទេសអាស៊ាន-ចិន ប្តេជ្ញាធ្វើឲ្យប្រជាជនទទួលបានអនាគតកាន់តែរីកចម្រើន

បានផុស

នៅ

នៅក្នុងកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន-ចិន នៅទីក្រុងឆុងឈីង ប្រទេសចិន រដ្ឋមន្រ្តីការបរទេសអាស៊ាន-ចិន បានប្តេជ្ញាចិត្តថា នឹងធ្វើឲ្យប្រជាជននៅក្នុងបណ្តារដ្ឋ នៃប្រទេសក្នុងអាស៊ាន និងចិន ទទួលបានអនាគតកាន់តែប្រសើរឡើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះបើតាមការបញ្ជាក់របស់លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចូលរួមកិច្ចប្រជុំនោះ។​

លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានឲ្យដឹងនៅរសៀលថ្ងៃទី០៨ ខែមិថុនា នេះថា កិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន-ចិន ដើម្បីប្រារព្ធខួបអនុស្សាវរីយ៍លើកទី៣០ នៃទំនាក់ទំនងសន្ទនាអាស៊ាន-ចិន ប៉ុន្តែការជួបជុំគ្នាដោយផ្ទាល់នេះ មិនត្រឹមតែជាការប្រារព្ធខួបលើកទី៣០ នៃដំណើរប្រកបដោយផ្លែផ្កាជាមួយគ្នាប៉ុណ្ណោះទេ ថែមទាំងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់យើងចំពោះទំនាក់ទំនងនេះ និងបញ្ជាក់ពីសេចក្តីប្រាថ្នា និងផែនការរបស់យើង ដើម្បីធានាថា ប្រជាជនរបស់យើងនឹងទទួលបានអនាគតកាន់តែរស់រវើក និងរីកចម្រើនថែមទៀត។

សូមបញ្ជាក់ថា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអញ្ជើញទៅចូលរួមកិច្ចប្រជុំនៅទីក្រុងឆុងឈីង សាធារណរដ្ឋប្រជាមានិតចិនរយៈពេល២ថ្ងៃ ហើយនៅថ្ងៃទី៧ ខែមិថុនា គឺជាកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន-ចិន  ដែលជាផ្នែកមួយ នៃការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៣០ នៃទំនាក់ទំនងសន្ទនាអាស៊ាន-ចិន។

នៅក្នុងជំនួបដើម្បីអបអរសាទរនេះ រដ្ឋមន្រ្តីការបរទេសអាស៊ាន និងចិន ត្រូវបានរំពឹងថា នឹងពិនិត្យមើលឡើងវិញនូវវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការជាក់លាក់នៅក្នុងវិស័យផ្សេងៗ ក៏ដូចជាធ្វើការពិភាក្សាអំពីការលើកកម្ពស់បន្ថែមទៀត នូវភាពជាដៃគូយុទ្ធសាស្រ្តអាស៊ាន-ចិន ក្នុងបរិបទនៃជំងឺរាតត្បាតកូវីដ-១៩ និងបញ្ហាប្រឈមនានា ដែលកំពុងកើតមានឡើង។ រដ្ឋមន្រ្តីការបរទេសអាស៊ាន និងចិន ក៏នឹងផ្លាស់ប្តូរយោបល់គ្នាលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាចំណាប់អារម្មណ៍រួមផងដែរ។

ចំណែកនៅថ្ងៃទី៨ ខែមិថុនា គឺជាកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-ឡានឆាង លើកទី៦ ដែលអង្គប្រជុំ នឹងធ្វើការវាយតម្លៃទៅលើវឌ្ឍនភាព ដែលសម្រេចបានក្នុងរយៈពេល៥ឆ្នាំកន្លងមក នៃកិច្ចសហប្រតិបត្តិការកំណត់ទិសដៅអនាគតសម្រាប់កិច្ចសហប្រតិបត្តិការ ដែលកាន់តែទូលំទូលាយ ជាពិសេសក្នុងកាលៈទេសៈនៃជំងឺរាតត្បាតកូវីដ-១៩ ហើយនឹងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវចំណងមិត្តភាព និងការគាំទ្រគ្នាទៅវិញទៅមករវាងបណ្តាប្រទេសមេគង្គ និងប្រទេសចិន ស្ថិតក្រោមស្មារតីលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព និងការតភ្ជាប់ផ្នែកសង្គម និងវប្បធម៌ នៅក្នុងតំបន់មេគង្គ-ឡានឆាង។

ស្របគ្នាជាមួយកិច្ចប្រជុំទាំងពីរខាងលើនេះ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នឹងបំពេញទស្សនកិច្ចការងារនៅក្នុងប្រទេសចិនផងដែរ ដែលក្នុងឱកាសនោះ លោកនឹងមានជំនួបទ្វេភាគីជាមួយលោកទីប្រឹក្សារដ្ឋ វ៉ាង យី ហើយនៅចុងបញ្ចប់នៃជំនួបនេះ លោករដ្ឋមន្រ្តីការបរទេសទាំងពីរ នឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន២រួមមាន៖

ទី១. អនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទូរគមនាគមន៍ ព័ត៌មាន និង បច្ចេកវិទ្យាទំនាក់ទំនង រវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា និងក្រសួងឧស្សាហកម្ម និងព័ត៌មានវិទ្យាចិន ។

ទី២. គម្រោងកម្មវិធីស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ រវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កម្ពុជា និងក្រសួងវប្បធម៌ចិន។

ក្នុងឱកាស នៃការស្នាក់នៅទីក្រុងឆុងឈីង លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន គ្រោងនឹងមានជំនួបទ្វេភាគីជាមួយរដ្ឋមន្រ្តីការបរទេស នៃប្រទេសមួយចំនួនដោយផ្ទាល់ ដើម្បីពង្រឹងបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងទ្វេភាគី៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៥៦ នាទីutes មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង ហាមមិនឱ្យលេងបាញ់ទឹក ជះទឹក លាបម្សៅ តាមសាលារៀនរដ្ឋ និងឯកជន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​តំបន់​ទេសចរណ៍​ល្បី​​ «បឹង Inle» នៅ​មីយ៉ាន់​ម៉ា មាន​​អ្នកស្លាប់​កើន​ដល់៨៩​នាក់​ក្នុងគ្រោះរញ្ជួយដី​​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ីរ៉ង់ តម្រង់​ក្បាលមីស៊ីល​របស់​ខ្លួន​ទៅ​លើ​មេឃ ក្រោយ​ ត្រាំ គំរាម​ទម្លាក់​គ្រាប់​បែក

Sokha Hotels

ព័ត៌មានពេញនិយម