Connect with us

ព័ត៌មានជាតិ

ផ្ទះ​របស់​បងប្អូន​ជន​ជាតិ​៣​ខ្នង ត្រូវ​រង​ការខូចខាត​យ៉ាងដំណំ ខណៈ​ខ្យល់​ភ្លៀង​កន្ត្រាក់​មួយ​មេ​ធំ​

បានផុស

នៅ

​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៣​ខ្នង ត្រូវ​បាន​រង​ការខូចខាត​យ៉ាង​ដំណំ ខណៈ​ខ្យល់​ភ្លៀង​កន្ត្រាក់​បាន​បក់​បោក​មក​លើ​ផ្ទះ​ប្រជាពលរដ្ឋ ប៉ុន្តែ​មិន​បណ្តាល​ឲ្យ​មនុស្ស​រងគ្រោះថ្នាក់​ដល់​អាយុជីវិត​ឡើយ​។​ ហេតុការណ៍​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​២​និង​២០​នាទី​រសៀល កាលពី​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០២១ នៅ​ចំណុច​បឹង​គុក​ជែក ស្ថិតនៅ​ក្នុងភូមិ​សាម​ខា ឃុំ​ជ័យ​ឧ​ត្ត​ម ស្រុក​លំផាត់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យោង​តាម​របាយការណ៍​ពី​នគរបាល​ស្រុក​លំផាត់​បាន​ឲ្យ​ដឹង​ថា ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៣​ខ្នង បាន​ប៉ើង​ចេញពី​ជើង​តាង ធ្លាក់​ដល់​ដី​បាក់​សសរ និង​របើក​ដំបូល​ចេញ ក្នុងនោះ​ផ្ទះ​ជនរងគ្រោះ​ចំនួន​៣​គ្រួសារ មាន​មនុស្ស​ចំនួន​១៥​នាក់ ស្រី​៨​នាក់ រួមមាន​÷

១- ឈ្មោះ សួ ខូ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិ​ឡាវ មុខរបរ​កសិករ និង​មាន​ប្រពន្ធ​ឈ្មោះ ថង តែង អាយុ​៣៤​ឆ្នាំ ជនជាតិ​ឡាវ មុខរបរ​កម្មករ មាន​កូន​ចំនួន​៤​នាក់ ស្រី​៣​នាក់​។ ផ្ទះ​ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី មាន​ទំហំ​បណ្តោយ​៥​ម៉ែត្រ​គុណ ៦​ម៉ែត្រ​។​

២-​ឈ្មោះ ជីន សុខា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​ឡាវ មុខរបរ​កសិករ និង​មាន​ប្រពន្ធ​ឈ្មោះ ខា ម៉ៅ អាយុ​២២​ឆ្នាំ ជនជាតិ​ទំពួន មុខរបរ​កសិករ មានកូន​ចំនួន​២​នាក់ ស្រី​១​នាក់​ផ្ទះ​ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី មាន​ទំហំ​បណ្តោយ ៤​ម៉ែត្រ​គុណ ៦​ម៉ែត្រ​។​

៣- ឈ្មោះ ចាយ ឃុន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ​ ជនជាតិ​ឡាវ មុខរបរ​កសិករ និង​មាន​ប្រពន្ធ​ឈ្មោះ នុ​ន ហ៊ុ​ន្លី អាយុ​៣៩​ឆ្នាំ ជនជាតិ​ឡាវ មុខរបរ​កសិករ មានកូន​ចំនួន​៣​នាក់ ស្រី​១​នាក់​ ​ផ្ទះ​ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី មាន​ទំហំ​បណ្តោយ ៦​ម៉ែត្រ​គុណ ៧​ម៉ែត្រ​។​

​រដូវវស្សា​ចូល​មក​ដល់​ហើយ សូម​ពុក​ម៉ែ​បងប្អូន​មានការ​ប្រុងប្រយ័ត្ន​ផង ជាពិសេស​មាន​ភ្លៀង​ធ្លាក់ ហាម​ជ្រក់​ក្រោម​ដើមឈើ ឈរ​កណ្ដាលវាល និង​កំពុង​ប្រើប្រាស់​ផ្ទាំង​សូឡា បណ្តាល​ឲ្យ​មាន​ចរន្តអគ្គិសនី​ស្រូប ជាហេតុ​ធ្វើ​ឲ្យ​មាន​គ្រោះធម្មជាតិ​កើតឡើង​ជាយថាហេតុៗ ចឹ​ង​ទេ​សូម​បងប្អូន​មានការ​ប្រុងប្រយ័ត្ន​ទាំងអស់​គ្នា​៕

អត្ថបទ៖ វុ​ទ្ធ​ឦសាន​

សូមចុចអាន៖ ខេត្តកោះកុងអាចរកចំណូលបានដល់ទៅ៦លានដុល្លារក្នុងមួយឆ្នាំ ពីការនាំចេញខ្យងចំពុះទា ទៅកាន់ប្រទេសថៃ និងវៀតណាម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៥៥ នាទីutes មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង ហាមមិនឱ្យលេងបាញ់ទឹក ជះទឹក លាបម្សៅ តាមសាលារៀនរដ្ឋ និងឯកជន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​តំបន់​ទេសចរណ៍​ល្បី​​ «បឹង Inle» នៅ​មីយ៉ាន់​ម៉ា មាន​​អ្នកស្លាប់​កើន​ដល់៨៩​នាក់​ក្នុងគ្រោះរញ្ជួយដី​​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ីរ៉ង់ តម្រង់​ក្បាលមីស៊ីល​របស់​ខ្លួន​ទៅ​លើ​មេឃ ក្រោយ​ ត្រាំ គំរាម​ទម្លាក់​គ្រាប់​បែក

Sokha Hotels

ព័ត៌មានពេញនិយម