ព័ត៌មានជាតិ
ខេត្តកំពង់ចាមគ្រោងរៀបចំទីលានចាក់សំរាមថ្មីមួយកន្លែងទៀតលើផ្ទៃដី៥០ហិកតា
រដ្ឋបាលខេត្តកំពង់ចាមមានគម្រោងរៀបចំទីលានចាក់សំរាមថ្មីមួយកន្លែងទៀត ដែលមានផ្ទៃដីរហូតដល់៥០ហិកតាស្ថិតនៅភូមិឈើទាល ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខណៈទីលានចាក់សំរាមចាស់មានទំហំដី ត្រឹម១០ ហិកតាប៉ុណ្ណោះ។

លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ដែលបានអញ្ជើញចុះពិនិត្យគម្រោងរៀបចំទីលានចាក់សំរាមថ្មីមួយនេះបានមានប្រសាសន៍ថា« ចំពោះគម្រោងពង្រីកទីលានចាក់សំរាម ដែលអាជ្ញាធរខេត្តរួមជាមួយនឹងជំនាញបរិស្ថាន ចុះពិនិត្យដោយផ្ទាល់នៅថ្ងៃនេះ មានទំហំ ដីប្រមាណជា ៥០ហិកតា ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ទីតាំងនេះមានលក្ខណៈសម្បត្តិសមស្របតាមគោលការណ៍របស់ក្រសួងបរិស្ថាន ក្នុងប្រែក្លាយជាទីលានចាក់សំរាមហើយទីតាំងនេះ នៅឆ្ងាយពីភូមិ ដែលមិនបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន»។

លោក អភិបាលខេត្ត បានបន្តថា រដ្ឋបាលខេត្ត នឹងធ្វើការស្នើសុំលាយលក្ខណ៍អក្សរទៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បី បង្វែរ ដី នៅ តំបន់ នោះ ឲ្យ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខេត្ត។ នៅពេលខាងមុខ ប្រសិនបើគម្រោងនេះកើតឡើង ស្រុកជើងព្រៃ ស្រុកបាធាយ និងស្រុកព្រៃឈរ នឹងចាក់សំរាមនៅតំបន់នេះ ដែលនៅជិតងាយស្រួលមិន ចាំបាច់ទៅឆ្ងាយ»។

គួរបញ្ជាក់ថា បច្ចុប្បន្ន ខេត្តកំពង់ចាម មានទីលានចាក់សំរាមមួយកន្លែងនៅក្នុងឃុំបុសខ្នុរ ស្រុកចំការលើ ដែលមានទំហំដី ១០ ហិកតា។កន្លងទៅ រដ្ឋបាលខេត្ត បានទទួលម៉ូតូ កង់បី និងរថយន្តដឹកសំរាម ជាច្រើនគ្រឿង ពីលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងត្រូវបានរដ្ឋបាលខេត្តធ្វើការបែងចែក ជូនរដ្ឋបាលស្រុកដែលមានប្រជុំជនធំៗ សម្រាប់ ប្រើប្រាស់ក្នុងការប្រមូលសំរាម សំដៅធ្វើយ៉ាងណាឲ្យសហគមន៍មានបរិស្ថានល្អ ពិសេស នៅតាមប្រជុំជនធំៗ៕

អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី