ព័ត៌មានជាតិ
រោងស្នាក់នៅបណ្តែតទឹក លើទូកតូចៗនៅខណ្ឌឫស្សីកែវ ចាប់ផ្តើមរើចេញពីទឹកទន្លេបណ្តើរៗហើយ
ភ្នំពេញ ៖ កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ គណៈបញ្ជាការឯកភាពខណ្ឌប្ញស្សីកែវ ក្រោមបញ្ជាដឹកនាំដោយលោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌប្ញស្សីកែវ បានធ្វើការផ្សព្វផ្សាយសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌប្ញស្សីកែវ ដែលតម្រូវឱ្យប្រជាពលរដ្ឋដែលកំពុងតាំងទីលំនៅ និងអាជីវកម្មបែរចិញ្ចឹមត្រីនៅតាមដងទន្លេសាប ឱ្យធ្វើការរុះរើចេញនៅសំណង់មិនរៀបរយទាំងអស់ក្នុងភូមិសាស្រ្តសង្កាត់ទាំង៦ នៃខណ្ឌប្ញស្សីកែវ។
![](https://www.kampucheathmey.com/wp-content/uploads/2021/06/998c2f39-f096-4e20-9d28-d6f90d462540.jpg)
ក្នុងការជូនដំណឹងនោះ ដោយបានចែកកម្លាំងជា ២ ក្រុម ដែល ក្រុមទី១ ដឹកនាំដោយលោក ប្រាជ្ញ សីហា (ចុះនៅសង្កាត់ស្វាយប៉ាក សង្កាត់ច្រាំងចំរេះទី១ និងសង្កាត់ច្រាំងចំរេះទី២) ក្រុមទី២ ដឹកនាំដោយលោក ស៊ូ សោគន្ធ (ចុះសង្កាត់គីឡូម៉ែត្រលេខ៦ សង្កាត់ប្ញស្សីកែវ និងសង្កាត់ទួលសង្កែទី១ ដោយមានកម្លាំងចំរុះសរុបចំនួន ១៤៦នាក់។
លោក ជា ពិសី បានបញ្ជាក់ថា ស្ថានភាពរួម បែរចិញ្ចឹមត្រី រោងស្នាក់នៅបណ្តែតទឹក រោងស្នាក់នៅលើទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទឹកបានកំពុងរុះរើរោងស្នាក់នៅ បណ្តែតទឹករបស់ខ្លួន ដោយខ្លះបានប្រមាណ ៣០% ខ្លះទៀតបានប្រមាណ ៥០%។ ក្នុងការចុះត្រួតពិនិត្យផ្សព្វផ្សាយសេចក្តីជូនដំណឹងដល់បែរត្រី និងផ្ទះបណ្តែតទឹក សរុបបានចំនួន ១១៣ ទីតាំងក្នុងនោះរួមមាន៖
១- សង្កាត់ស្វាយប៉ាក កំពុងរុះរើរោងស្នាក់នៅបណ្តែតទឹក ឡើងទៅលើដីគោកបានចំនួន ០៤ទីតាំង។
២- សង្កាត់ច្រាំងចំរេះទី១ រុះរើរោងស្នាក់នៅបណ្តែតទឹករួចរាល់១ទីតាំង ។
៣- សង្កាត់ច្រាំងចំរេះទី២ រុះរើរោងស្នាក់នៅបណ្តែតទឹករួចរាល់១ទីតាំង។
៤- សង្កាត់គីឡូម៉ែត្រលេខ៦ មានចំនួន ៤៥ ទីតាំង ក្នុងនោះ បែរចិញ្ចឹមត្រី ១៧ និងផ្ទះទឹក ២៨ បានរុះរើដោយខ្លួនឯង ១ ទីតាំង។
៥- សង្កាត់ឫស្សីកែវ ៖ មានចំនួនសរុប ៤៨ ទីតាំង ក្នុងនោះ បែរចិញ្ចឹមត្រី ៤៥ និងផ្ទះទឹក ៣។
៦- សង្កាត់ទួលសង្កែទី១ ៖ មានចំនួនសរុប ៩ ទីតាំង ជាផ្ទះទឹក និងបានរុះរើដោយខ្លួនឯង ២ ទីតាំង។
លោក ជា ពិសី អភិបាលខណ្ឌ បានមានប្រសាសន៍ពីបញ្ហាប្រឈម ក្នុងការចុះផ្សព្វផ្សាយ និងណែនាំឱ្យប្រជាពលរដ្ឋរុះរើចេញ ក៏មានការតវ៉ាពីប្រជាពលរដ្ឋដែរ ក្នុងនោះអ្នករស់នៅលើផ្ទះទឹកបានស្នើសុំអាជ្ញាធរឱ្យពន្យាពេលការរុះរើ ព្រោះពុំទាន់បានរកទីជម្រក និងផ្ទះជួលបាន។ រីឯប្រជាពលរដ្ឋដែរប្រកបអាជីវកម្មបែរចិញ្ចឹមត្រី ក៏សុំទុកពេលឱ្យគាត់ប្រមូលផលត្រីសិន រួចពួកគាត់នឹងរុះរើចេញភ្លាម។ ប៉ុន្តែមានប្រជាពលរដ្ឋប្រមាណ៤គ្រួសារ បានបដិសេធការណែនាំរបស់ក្រុមការងារ ដោយទាមទារឱ្យមានដំណោះស្រាយ និងមានក្រុមហ៊ុនឯកជនចំនួន ០២ ទីតាំង បានចាក់កំទេចស៊ីម៉ង់ត៍ចូលទន្លេ ។
លោក ជា ពិសី អភិបាលខណ្ឌ បានបញ្ជាក់បន្ថែមថា៖រដ្ឋបាលខណ្ឌឫស្សីកែវ អនុវត្តតាមចេញសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ឲ្យធ្វើការរុះរើ ឬចល័តបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹកផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទន្លេ នៅភូមិសាស្រ្តរាជធានីភ្នំពេញ នាពេលកន្លងមកនេះ ដោយរដ្ឋបាលរាជធានីភ្នំពេញតែងតែយកចិត្តទុកដាក់ជានិច្ចពីបញ្ហា បរិស្ថាន សន្តិសុខសណ្ដាប់ធ្នាប់ សាធារណៈ ដើម្បីរក្សាសោភ័ណ្ឌភាពទីក្រុង និងសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋផងដែរ៕
អត្ថបទ៖ ឌីរៀ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?