Connect with us

ព័ត៌មានជាតិ

ក្នុង​ខែមិថុនា​នេះ វ៉ាក់សាំង​ការពារ​កូ​វីដ​១៩ ចំនួន ៤.៥​លាន​ដូ​ស នឹង​ដឹក​មកដល់​កម្ពុជា​

បានផុស

នៅ

​នៅក្នុង​ខែមិថុនា​នេះ វ៉ាក់សាំង​ប្រមាណ ៤.៥​លាន​ដូ​ស នឹង​ដឹក​មកដល់​ប្រទេស​កម្ពុជា ដែលជា​ការជួយ​ឱ្យ​កម្ពុ​ជាមាន​វ៉ាក់សាំង​គ្រប់គ្រាន់​ សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ​។​នេះបើតាម​ទំព័រ​ហ្វេ​ស​បុក​ផ្លូវការ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​សរសេរ​នៅ​ប៉ុន្មាន​ម៉ោង​មុននេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សម្តេច​បាន​បន្ថែមថា ​រាជរដ្ឋាភិបាល​កម្ពុជា បានដាក់​ចេញ​ផែន​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​អាយុ​ចាប់ពី ១៨​ឆ្នាំ​ឡើង ប្រមាណ​១៣​លាន​នាក់ ត្រូវ​នឹង​វ៉ាក់សាំង​ប្រមាណ ២៦​លាន​ដូ​ស ហើយនឹង​សម្រេច​ការចាក់​វ៉ាក់សាំង ជូន​ប្រជាពលរដ្ឋ​ចំនួន ១០​លាន​នាក់ នៅក្នុង​ឆ្នាំ​២០២១​នេះ ឬ​យ៉ាងយូរបំផុត​នៅ​ដើមឆ្នាំ​២០២២​។

​សម្តេច​បាន​គូសបញ្ជាក់ថា វ៉ាក់សាំង​១​លាន​ដូ​ស ដែល​បាន​ដឹក​មកដល់​កម្ពុជា​នៅថ្ងៃនេះ គឺជា​វ៉ាក់សាំង​ជើង​ទី​៦​ហើយ ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជា​ទិញ​ពី​ក្រុមហ៊ុន​ស៊ី​ណូ​វ៉ា​ក់ ខណៈ​ជើង​ទី​១ មាន​ចំនួន ១.៥​លាន​ដូ​ស ត្រូវបាន​ដឹក​មកដល់​កម្ពុជា កាលពី​ថ្ងៃទី​២៦ ខែមីនា​, ជើង​ទី​២ មាន​ចំនួន ៥០​ម៉ឺន​ដូ​ស ដឹក​មកដល់​កម្ពុជា​នៅ​ថ្ងៃទី​១៧ ខែមេសា និង​ជើង​ទី​៣ មាន​ចំនួន ៥០​ម៉ឺន​ដូ​ស ដឹក​មកដល់​កម្ពុជា​ថ្ងៃទី​១១ ខែឧសភា និង​ជើង​ទី​៤ មាន​ចំនួន ៥០​ម៉ឺន​ដូ​ស ដឹក​មកដល់​ថ្ងៃទី​១៦ ខែឧសភា និង​ជើង​ទី​៥ មាន​ចំនួន ១​លាន​ដូ​ស ដឹក​មកដល់​កម្ពុ​ជាកា​លពី​ថ្ងៃទី​២៣ ខែឧសភា​។

រាជរដ្ឋាភិបាល​កម្ពុជា បាន​ដាក់ចេញ​យុទ្ធសាស្ត្រ​ចាក់​វ៉ាក់សាំង​នេះ​ឱ្យបាន​លឿន តាម​ដែល​អាចធ្វើ​ទៅបាន​ជូន​ដល់​ប្រជាពលរដ្ឋ​របស់ខ្លួន​។ ទន្ទឹមនឹងនេះ​រាជរដ្ឋាភិបាល​ស្វះ​ស្វែងរក​វ៉ាក់សាំង ហើយ​បាន​នាំមក​ដល់​នូវ​វ៉ាក់សាំង​ជា​បន្តបន្ទាប់​ សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ​របស់ខ្លួន​។ គិតពី​ត្រឹម​ថ្ងៃទី​០៧ ខែកុម្ភៈ ឆ្នាំ​២០២១ មកដល់​ថ្ងៃទី​២៣ ខែ​ឧសភា ឆ្នាំ​២០២១ កម្ពុជា​ទទួលបាន​វ៉ាក់សាំង​ជាង ៦​លាន​ដូ​ស​រួចហើយ សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទីutes មុន

អ្នកនាំពាក្យ ថា ACU កំពុងព្យាយាមទាក់ទងបុគ្គល៤រូបទៀតឱ្យមកប្រកាសទ្រព្យសម្បត្តិ

ជីវិតកម្សាន្ដ៤ នាទីutes មុន

ពិធីករ​សង្ហា ជា រ៉េយម៉ុន វិលចូលរួម Mr ​World ​2025​ ខណៈមានការទទួលស្គាល់ថា ជាបេក្ខភាពដ៏ស័ក្តិសម

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

ត្រាំ ប្រាប់​ភ្នាក់ងារ​រដ្ឋាភិបាល​ថា «មុន​រើស​បុគ្គលិក​ម្នាក់ ត្រូវ​បញ្ឈប់​៤នាក់​​សិន»

ព័ត៌មានជាតិ១១ នាទីutes មុន

ឆ្នាំ ២០២៤ ខេត្ត​ក្រចេះ​ដាក់​គោលដៅ​តាម​​ផ្លូវ​ជាតិពីរ​កន្លែង​ ឃាត់ពិនិត្យ​រថយន្ត​បាន​ជិត ២ ពាន់គ្រឿង

ជីវិតកម្សាន្ដ១៨ នាទីutes មុន

Ariana មិនខ្វល់ឡើយការរិះគន់ឥតបានការ គ្រាន់តែការពារខ្លួនឲ្យល្អ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

សន្តិសុខសង្គម៧ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានជាតិ៥ ម៉ោង មុន

ស្ពានឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ទៅ​ផ្លូវល្បឿន​លឿន​​ភ្នំពេញ-បាវិត​​ វឌ្ឍនភាព​​​សម្រេច​​​បាន​​ជាង ៥%

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ហេតុការណ៍បំផ្ទុះ​គ្រាប់បែក​អត្តឃាត​​កក្រើក​ឡើង​ជាថ្មី​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​

ព័ត៌មានជាតិ៩ ម៉ោង មុន

ហ្វូងសត្វជ្រឹងរាប់ពាន់ក្បាលនៅវត្តបាយដំរាំ កំពុងទាក់ទាញទេសចរអន្តរជាតិបានយ៉ាងប្រសើរ

Sokha Hotels

ព័ត៌មានពេញនិយម