Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​រាជធានី ស្នើ​ឲ្យ​ក្រសួង​ការងារ​ចេញ​សេចក្តីជូនដំណឹង​ទៅ​ម្ចាស់​រោងចក្រ ធ្វើបញ្ជី​ស្នាក់នៅ កម្មករ​ឲ្យ​បានច្បាស់លាស់​ដើម្បី​កាត់ផ្តាច់​ឲ្យ​បាន​ជំងឺ​កូ​វីដ​-១៩

បានផុស

នៅ

ភ្នំពេញ ​៖ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​លោក​ឃួ​ង ស្រេង បានស្នើ​ឲ្យ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ចេញ​សេចក្តីជូនដំណឹង​មួយ​ទៅ​ម្ចាស់​រោងចក្រ​សហគ្រាស​នានា​នៅ​រាជធានី​ភ្នំពេញ ឲ្យ​ម្ចាស់​រោងចក្រ​ទាំងនោះ ធ្វើបញ្ជី​ស្នាក់នៅ​របស់​កម្មករ កម្មការិនី​ឲ្យ​បានច្បាស់លាស់ ងាយ​គ្រប់គ្រង​ទៅលើ​កម្មករ​និង​ដើម្បី​ឈានទៅ​កាត់ផ្ដាច់​អោយបាន​នូវ​ការរីក​រាលដាល​ជំងឺ​កូ​វី​-១៩ ខណៈដែល​ជំងឺ​នេះ​បាននិងកំពុង​រីក​រាល​ដាល​នៅឡើយ​នោះ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ស្នើឡើង​បែបនេះ របស់លោក​ឃួ​ង ស្រេង​បានធ្វើ​ឡើង នៅក្នុង​កិច្ចប្រជុំ​តាមរយៈ video conference មួយ នារ​ល្ងាច​ថ្ងៃទី​០៨​ខែមិថុនា​នេះ​នៅ​សាលា​រាជធានី​ភ្នំពេញ ជាមួយនឹង​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ក្រសួងសុខាភិបាល​និង​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤​ចំណុះ​ឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ។

លោក​ឃួ​ង ស្រេង​បាន​មានប្រសាសន៍​លើកឡើងថា​ក្នុង​រយៈពេល​មួយខែ​ចុងក្រោយ​នេះ ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ ឃើញថា មិនមាន​ការ​ថមថយ​នៅឡើយ​ទេ ហើយ​អ្នក​ដែលមាន​វិជ្ជមាន​កូ​វីដ​-១៩ ក្នុង​រយៈពេល​ចុងក្រោយ​នេះដែរ ភាគច្រើន ជា​បងប្អូន​កម្ម​ករក​ម្ម​ការិនី​ដែល​បម្រើ​នៅតាម​បណ្តាល​រោងចក្រ​នានា​នៅក្នុង​រាជធានី​ភ្នំពេញ។ ដូច្នេះ​ទេ​លោក​ស្នើសុំ​ទៅ​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​សូមឱ្យ​ក្រួ​សួង ចេញ​ជា​សេចក្តីជូនដំណឹង​មួយ​ទៅ​ម្ចាស់​រោងចក្រ​សហគ្រាស នៅក្នុង​រាជធានី​ភ្នំពេញ ធ្វើជា​បញ្ជី​ស្នាក់នៅ​របស់​កម្មករ​ឲ្យ​បានច្បាស់លាស់ ដើម្បី​យើង​អាច​គ្រប់គ្រង​កម្មករ​ទាំង​នោះបាន​និង​ឈានទៅដល់​ការ​កាត់ផ្ដាច់​បាន​នូវ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​នេះ។

បន្ថែម​ពីនេះ​ទៀត លោក​ឃួ​ង ស្រេង​ក៏បាន​ជំរុញ​និង​ធ្វើការ​ណែនាំ​ដល់​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤​ត្រូវ​ត្រៀមលក្ខណៈ​ដើម្បី​ចូលរួម​សហការ​និង​ធ្វើ​ការងារ​នេះ​ព្រមៗ​គ្នា​ជាមួយ​ក្រសួង​ការងារ មានន័យថា ពេលដែល​សេចក្តីជូនដំណឹង​របស់​ក្រសួង​ការងារ​ចេញ អាជ្ញាធរ​ខណ្ឌ​ទាំងអស់​ត្រូវ​សហការ​ចុះ​ផ្ទាល់​ជាមួយនឹង​ក្រសួង​ការងារ ដើម្បី​យើង​អាចធ្វើ​ការងារ​នេះ​បាន​លឿន​និង​មាន​ប្រសិទ្ធភាព ជាមួយ​ម្ចាស់​រោងចក្រ​។

លោក​ឃួ​ង ស្រេង បញ្ជាក់​ផងដែរ​ថា ចំពោះ​ការងារ​នេះ​ត្រូវតែ​ធ្វើឡើង​ដោយ​លម្អិត មាន​ទាំង​​លិខិត​ប័ត្រ​របស់​កម្មករ ឈ្មោះ ទីកន្លែង​ស្នាក់នៅ​ច្បាស់លាស់ ដោយ​ភ្ជាប់​មក​ជាមួយនឹង​រូបថត​៤​គុណ​នឹង ៦​ផងដែរ មានន័យថា មាន​បញ្ហា​យើង​អាច​ឈានទៅ​កាត់ផ្តាច់​ឬ​សគល់​នៃ​ជម្ងឺ​កូ​វីដ​-១៩​នេះ​បាន​។

បន្ថែម​ពីលើ​នេះ​ទៀត​លោក​ឃួ​ង ស្រេង​ក៏បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ មាន​វិធានការ​បន្ថែមទៀត​ទៅលើ​ការទប់ស្កាត់​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វី​-១៩ ឲ្យ​មាន​ប្រសិទ្ធភាព ដើម្បី​យើង​ឈានទៅ​កាត់ផ្ដាច់​អោយបាន​នៅពេល​ឆាប់ៗ​នេះ​៕

ដោយ ៖ ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៥៥ នាទីutes មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង ហាមមិនឱ្យលេងបាញ់ទឹក ជះទឹក លាបម្សៅ តាមសាលារៀនរដ្ឋ និងឯកជន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​តំបន់​ទេសចរណ៍​ល្បី​​ «បឹង Inle» នៅ​មីយ៉ាន់​ម៉ា មាន​​អ្នកស្លាប់​កើន​ដល់៨៩​នាក់​ក្នុងគ្រោះរញ្ជួយដី​​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ីរ៉ង់ តម្រង់​ក្បាលមីស៊ីល​របស់​ខ្លួន​ទៅ​លើ​មេឃ ក្រោយ​ ត្រាំ គំរាម​ទម្លាក់​គ្រាប់​បែក

Sokha Hotels

ព័ត៌មានពេញនិយម