ព័ត៌មានជាតិ
អ្នកដំណើរចេញចូលខេត្តសៀមរាប ត្រូវប្រើកម្មវិធីចុះឈ្មោះថ្មី ងាយស្វែងរកអ្នកពាក់ព័ន្ធកូវីដបានរហ័ស
អាជ្ញាធរខេត្តសៀមរាបកាលពីម្សិលមិញនេះ បានរៀបចំកិច្ចប្រជុំណែនាំដាក់ឱ្យអនុវត្តកម្មវិធីជំនាន់ទីពីរ តាមប្រព័ន្ធចុះឈ្មោះអ្នកដំណើរចូលក្នុងភូមិសាស្ត្រខេត្តសៀមរាប ដើម្បីងាយស្រួលក្នុងស្រាវជ្រាវអ្នកពាក់ព័ន្ធ និងអ្នកវិជ្ជមានជំងឺកូវីដ-១៩ បានទាន់ពេលវេលា។
ក្រោយការពិភាក្សាលើប្រព័ន្ធចុះឈ្មោះជំនាន់ថ្មីនេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាបបានគូសបញ្ជាក់ថា ប្រព័ន្ធថ្មីនេះ នឹងជួយកាត់បន្ថយការកកស្ទះនៅចំណុចព្រំប្រទល់ ដោយអ្នកដំណើរដែលធ្វើដំណើរចូលភូមិសាស្ត្រខេត្តសៀមរាប អាចចុះឈ្មោះដោយខ្លួនឯងបាន តាមរយៈប្រព័ន្ធចុះឈ្មោះជំនាន់ទី២នេះ។

កន្លងមកប្រព័ន្ធចុះឈ្មោះជំនាន់ទី១ គឺអ្នកដំណើរទាំងអស់ត្រូវចុះមកផ្តល់ព័ត៌មានដល់ក្រុមការងារ ហើយក្រុមការងារវាយបញ្ជូន។ ដោយឡែកប្រព័ន្ធចុះឈ្មោះ ( Web App )ជំនាន់ទី២ ងាយស្រួលដល់អាជ្ញាធរស្រាវជ្រាវក្នុងការកំណត់មុខសញ្ញាអ្នកពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោល ដែលជាអ្នករួមដំណើរក្នុងរថយន្តតែមួយ ពិសេសក្នុងរថយន្តឈ្នួល និងរថយន្តក្រុង តាមរយ:នៃការស្កែន QR Code ដែលនឹងត្រូវយកទៅប្រើប្រាស់គ្រប់គ្រងទិន្នន័យនៅតាមបណ្តាច្រកព្រំប្រទល់ទាំងបី។
ប្រព័ន្ធគ្រប់គ្រងអ្នកដំណើរចូលក្នុងភូមិសាស្ត្រខេត្តសៀមរាបថ្មី នឹងរួមចំណែកយ៉ាងសំខាន់ដល់ក្រុមការងារស្រាវជ្រាវ ក្នុងការកំណត់មុខសញ្ញាអ្នកពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោល។
ខេត្តសៀមរាបប៉ុន្មានថ្ងៃនេះមានការផ្ទុះឆ្លងនៅស្រុកសូទ្រនិគម និងស្រុកជីក្រែង ដែលជាករណីគួរឲ្យព្រួយបារម្ភបំផុត។
ឯកឧត្តម អភិបាលខេត្តសៀមរាប បានដាក់ចេញនូវផែនការឲ្យក្រុមការងារបន្តស្រាវជ្រាវរកអ្នកពាក់ព័ន្ធ ពង្រឹងការធ្វើចត្តាឡីស័កតាមផ្ទះ ព្រមទាំងអំពាវនាវផងដែរ សូមឲ្យប្រជាពលរដ្ឋដែលរស់នៅ ឬពាក់ព័ន្ធ ឬឆ្លងកាត់តំបន់នោះ មានការប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តតាមវិធានការសុខាភិបាល និងវិធានការនានាដែលរដ្ឋបាលខេត្តបានដាក់ចេញ៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត