ព័ត៌មានជាតិ
ផ្លូវ៣៤ខ្សែ នឹងសាងសង់រួចរាល់ នៅមុនពិធីបុណ្យចូលឆ្នាំខ្មែរ ខាងមុខនេះ
ការស្ថាបនាផ្លូវថ្នល់៣៤ខ្សែ នៅក្នុងក្រុងព្រះសីហនុ កំពុងដំណើរការយ៉ាងមមាញឹកជាធម្មតា នឹងអាចបញ្ចប់ការសាងសង់ជាស្ថាពរ នៅមុនឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ២០២១ នាពេលខាងមុខ។

លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្ត បានបញ្ជាក់ថា ទោះបីមានឧបសគ្គដោយ សារជំងឺកូវីដ១៩ យ៉ាងណាក៏ដោយ ក៏សកម្មភាពក្រុមការងារស្ថាបនា នៅតែបន្តដោយមិនមាន ការឈប់សម្រាកសកម្មភាពនោះឡើយ ហើយនៅក្នុងរង្វង់ខែ១២ ឆ្នាំ២០២០ នេះនឹង រៀបចំចាក់កៅស៊ូគ្រប់ផ្លូវទាំង ៣៤ ខ្សែនឹងឲ្យហើយរួចរាល់ នៅមុនឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ ២០២១ នាពេលខាងមុខនេះ។
គួរបញ្ជាក់ផងដែរថា មកដល់បច្ចុប្បន្ននេះ ស្ថានភាពការស្ថាបនាផ្លូវ ទាំង៣៤ខ្សែ ដែលរាជរដ្ឋាភិបាលទម្លាក់កញ្ចប់ថវិកា ក្នុងការស្ថាបនាកែលម្អសោភ័ណភាពនិងបរិស្ថានតំបន់ឆ្នេរក្រុងព្រះសីហនុ បាននិងកំពុងដំណើរការយ៉ាងមមាញឹក ទោះបីជាស្ថានភាពជំងឺកូវីដ១៩ កំពុងរីករាលដាលជាសកលនៅទូទាំង ពិភពលោក ហើយព្រះរាជាណាចក្រកម្ពុជា ក៏ជួបបញ្ហាជំងឺនេះដែរ។ តែទោះជាយ៉ាងណា ក្រុមការងារស្ថាបនាអភិវឌ្ឍន៍ខេត្ត នៅតែបន្តសកម្មភាពរបស់ខ្លួនយ៉ាងមមាញឹកជាធម្មតា ដោយក្រុមម៉ៅការ ចំនួន៨ក្រុមហ៊ុន។


ដោយក្នុងនោះ ការចាក់បេតុង បានរួចរាល់ ១០០ភាគរយ និង កំពុងបន្តក្រាលខឿនថ្មក្រានីត រួចរាល់ក្នុងរង្វង់បានជាង ០៩ភាគរយ, កម្រាលថ្ម ក្រានីត បានជាង ៨០ភាគរយ បំពាក់អំពូលភ្លើង បានជាង ៩០ភាគរយ, បង្គោលភ្លើង បានជាង ៩០ ភាគរយ, ដាំដើមឈើបានជាង៧០ភាគរយ និងលូរណប បានជាង៩០ភាគរយ នឹងនៅបំពាក់កាមេរ៉ាសុវត្ថិភាពគូសគំនូសចរាចរណ៍, រៀបចំបន្ទប់អនាម័យនៅតាមតំបន់ឆ្នេរ ដើម្បីមានភាពងាយស្រួល ក្នុងការគ្រប់គ្រងសភាពការណ៍និងអនាម័យបរិស្ថានតំបន់ឆ្នេរឲ្យមានសោភ័ណភាព និងមានភាពងាយស្រួល សម្រាប់បងប្អូនប្រជាពលរដ្ឋភ្ញៀវទេសចរជាតិនិងអន្តរជាតិមកលេងកម្សាន្ត៕
អត្ថបទ៖ កោះពស់
សូមចុចអាន៖ ការនាំចេញនាំចូល របស់តំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ កើនឡើង៣១% សរុបជាង ១៣០០លានដុល្លារ

-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៧ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត