Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ច​ចុះ​រឹតបន្តឹង​សណ្តាប់ធ្នាប់ ព្រមទាំង​ណែនាំ​ដល់​ពលរដ្ឋ​ នៅ​ស្រុក​សូទ្រនិគម​ និង​ស្រុក​ជីក្រែង ពី​ជំងឺ​កូ​វីដ​១៩

បានផុស

នៅ

បន្ទាប់ពី​មាន​ករណី​ផ្ទុះ​ជំងឺ​កូ​វីដ១៩​ជាច្រើន​នាក់​ នៅ​ស្រុក​សូទ្រនិគម និង​ស្រុក​ជីក្រែង កម្លាំង​នគរបាល​ចម្រុះ​នៃ​ខេត្ត​សៀមរាប ចុះ​ល្បាត និង​រឹតបន្តឹង​ការងារ​សន្តិសុខ​សណ្តាប់ធ្នាប់ ព្រមទាំង​ណែនាំ​ដល់​ពលរដ្ឋ​ឲ្យ​ចេះ​ការពារ​កូ​វីដ​១៩​ នៅក្នុង​ភូមិសាស្ត្រ​នៃ​ស្រុក​សូទ្រនិគម​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ភឹង ចិន្តា​រ៉េត ស្នង​ការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​មានប្រសាសន៍​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​០៩​ ខែមិថុនា​ ឆ្នាំ​២០២១​នេះ​ថា សកម្មភាព​កម្លាំង​ក្រុម​១ នៃ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ដោយ​បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ការិយាល័យ​អន្តរាគមន៍​, កម្លាំង​អាវុធហត្ថ និង​កម្លាំង​នគរបាល​ប៉ុស្តិ៍ បាន​ចុះ​ល្បាត​ក្នុងភូមិ​សាស្ត្រ​ស្រុក​សូទ្រនិគម​។​ លោក​បន្តថា កម្លាំង​ចម្រុះ​បាន​ធ្វើ​ការអប់រំ​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ ដែល​បំពាន​បម្រាម​របស់​រាជ​រដ្ឋាភិបាល​ គឺ​ប្រមូល​ផ្តុំ​ជួបជុំ​ផឹកស៊ី​ចំនួន​៣​កន្លែង មាន​មនុស្ស ១៤​នាក់ (​ប្រុស ១១​នាក់ /​ស្រី ៣​នាក់​)​។ ​ក្នុងនោះ​ក៏បាន​អប់រំ​ម្ចាស់​តូប​ចាប់​ហួយ​ឲ្យ​ផ្អាក​លក់​គ្រឿង​ស្រវឹង​ចំនួន​៣​ទីតាំង​។ ​

ពាក់ព័ន្ធ​នឹង​ករណី​នេះ​ដែរ​លោក ក្រុស សារ៉ាត់ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប បាន​មានប្រសាសន៍ថា ចាប់ពី​ថ្ងៃទី​០៥​ដល់​ថ្ងៃទី​០៩​ ខែ​មិថុនា ​ឆ្នាំ​២០២១​នេះ​ អាជ្ញាធរ​បាន​រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ១៩​ នៅ​ស្រុក​សូទ្រនិគម និង​ស្រុក​ជីក្រែង​ចំនួន​៧០​នាក់​ហើយ​។ ​ក្នុង​នោះ​សមត្ថកិច្ច​កំពុង​មាន​វិធានការ​ទប់ស្កាត់​បន្ថែម​ទៀត​។​

សូម​រម្លឹកថា បន្ទាប់ពី​កម្លាំង​នគរបាល ពលរដ្ឋ និង​គ្រូពេទ្យ​បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩ កាលពី​ថ្ងៃទី​០៥​ ខែមិថុនា ​ឆ្នាំ​២០២១ អាជ្ញាធរ​ខេត្ត​សៀមរាប បាន​បញ្ជូន​កម្លាំង​សមត្ថកិច្ច​ជំនាញ​ចុះ​មក​ពង្រឹង​ការងារ​ផ្សេងៗ​នៅ​ក្នុង​ស្រុក​សូទ្រនិគម ឲ្យ​មាន​ភាព​ល្អប្រសើរ​ឡើងវិញ​៕

អត្ថបទ៖ ​កុសល​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍១៨ ម៉ោង មុន

រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទ​បើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

វៀតណាម​ខូច​ខាត​​៣,៣​ពាន់​លាន​ដុល្លារ​​ក្នុង​ព្យុះ​ទីហ្វុង​យ៉ាក់​ជី​​​​ (Yagi)

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ត្រាំ ប្រាប់ទៅ ហ្សេលេនស្គី ថា លោកមិនដូរចិត្តឡើយ លើបញ្ហាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន

ព័ត៌មានជាតិ២៤ ម៉ោង មុន

កម្ពុជារកចំណូលបានជាង៣៧៩លានដុល្លារពីការនាំចេញកង់នៅក្នុងរយៈពេល៨ខែនេះ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សម្ដេចតេជោ ស្នើឱ្យរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា តុលាការ មន្ត្រី កងកម្លាំង ងាកមកបង្កើតក្រុមក្នុង Cool App ដើម្បីសន្តិសុខជាតិ

Sokha Hotels

ព័ត៌មានពេញនិយម