ព័ត៌មានជាតិ
អាវុធហត្ថខេត្តតាកែវទទួលអំណោយពីយោធាការពារព្រំដែនខេត្តអាងយ៉ាងប្រទេសវៀតណាម
នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១នេះ បញ្ជាការយោធាការពារព្រំដែនខេត្តអាងយ៉ាង នៃប្រទេសវៀតណាម បានផ្តល់ជាសម្ភារៈវេជ្ជសាស្ត្រដើម្បីការពារជំងឺកូវីដ១៩ដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ។
ក្នុងពិធីទទួលអំណោយនោះមានលោកវរៈសេនីយ៍ឯក អេង ប៉ជាក មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ និងលោកវរៈសេនីយ៍ត្រី ហាលីម ការីម អនុប្រធានមន្ទីរភស្តុភារតំណាងលោកឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាកងរាជអាវុធហត្ថខេត្តតាកែវ ព្រមទាំងមន្ត្រីជាច្រើនរូបទៀត។

សូមបញ្ជាក់ថា សម្ភារៈវេជ្ជសាស្ត្រដែលភាគីវៀតណាមផ្តល់មកដល់កងរាជអាវុធហត្ថខេត្តតាកែវសម្រាប់ការពារជំងឺកូវីដ១៩នោះរួមមាន ជែលលៀងសម្អាតដៃ ចំនួន២០កេស ម៉ាស់ចំនួន៨កេស ថ្នាំពេទ្យចំនួន១កេស និងថវិកាមួយចំនួនទៀតផងដែរ៕
អត្ថបទ ៖ វីរៈ


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ