Connect with us

ព័ត៌មានជាតិ

ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ព្រះសីហនុ ទទួល​អំណោយ​ពី​សប្បុរសជន​

បានផុស

នៅ

​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ព្រះសីហនុ លោក​ គួច ចំរើន នៅ​ព្រឹក​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០២១ បានទទួល​ជួប​សំណេះសំណាល​និង​ទទួល​អំណោយ​មនុស្សធម៌​ពី​សប្បុរសជន​ក្នុង​ខេត្ត ចំនួន​៩​នាក់​ក្រុមហ៊ុន សណ្ឋាគារ និង​កា​ស៊ីណូ ដែល​បាន​នាំយក​ថវិកា​ឧបត្ថម្ភ​ជូន​ដល់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ព្រះសីហនុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថវិកា​ឧបត្ថម្ភ​នេះ គឺ​ដើម្បី​ចូលរួម​អបអរសាទរ​ខួប​ទី​១៥៨ ទិវា​ពិភពលោក​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម ៨​ឧសភា ឆ្នាំ​២០២១ ក្រោម​ប្រធានបទ “​ទាំងអស់គ្នា​រួមជាមួយ​កាកបាទក្រហមកម្ពុជា ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វីដ​-១៩ និង​កសាង​ធនធាន​របស់​សង្គម​” ដើម្បី យក​មកប្រើ​ប្រាស់​បម្រើ​សកម្មភាព​មនុស្សធម៌​ជួយ​ប្រជាពលរដ្ឋ​រងគ្រោះ ប្រជាពលរដ្ឋ​ជួប​ការលំបាក​ដោយ​គ្រោះធម្មជាតិ និង​គ្រោះ​មហន្តរាយ​ផ្សេងៗ នៅ​ទីស្នាក់ការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ស្ថិតនៅ​សង្កាត់​លេខ​៣ ក្រុង ខេត្ត​ព្រះសីហនុ។

​សប្បុរសជន​ដែល នាំ​អំណោយ​ប្រគល់​ជូន​មក​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​រួមមាន​

១.​លោក​ឧកញ៉ា សុខ សុង អនុប្រធាន​កិត្តិយស​សាខា និង​លោកជំទាវ​ឧបត្ថម្ភ​ថវិកា​ចំនួន ២.០០០​ដុល្លារ​អាមេរិក

២.​លោក​ឧកញ៉ា គិត ប៊ុន ម្ចាស់​ក្រុមហ៊ុន ថា​យ​ហ្គើ​រ ដាយ​នែ​មី​ក ត្រេ​ដ​ស៊​ស ឯ​.​ក ឧបត្ថម្ភ​ថវិកា ២០.០០០.០០០​រៀល​

៣.​រតនាគារ​ខេត្ត​ព្រះសីហនុ ឧបត្ថម្ភ​ថវិកា ៣១៥.០០០​រៀល

៤.​លោក សួន ដា​រ៉ា​រិ​ទ្ធ ប្រធាន​រតនាគារ​ខេត្ត​ព្រះសីហនុ ឧបត្ថម្ភ​ថវិកា ២.០០០.០០០​រៀល

៥.​មន្ទីរ​ដែនដី​ខេត្ត​ព្រះសីហនុ ឧបត្ថម្ភ​ថវិកា​ចំនួន ១០.០០០.០០០​រៀល

៦.​លោក ប្រាក់ សុវណ្ណ ប្រធាន​មន្ទីរ​អភិ វឌ្ឍន៍​ជនបទ​ខេត្ត​ព្រះសីហនុ ថ្នាក់ដឹកនាំ​មន្ត្រីរាជការ ឧបត្ថម្ភ​ថវិកា​ចំនួន ៣.០៦០.០០០​រៀល

៧.​លោក មីន កុ​ម្ភះ និង​លោកស្រី លី គឹម​ឡេង ឧបត្ថម្ភ​ថវិកា ៥.០០០.០០០​រៀល

៨. ក្រុមហ៊ុន ញូ​វ ស្តារ ស៊ូ ឧបត្ថម្ភ​ថវិកា ៣.០០០​ដុល្លារ​អាមេរិក

៩.​ក្រុមហ៊ុន សូគីម៉ិច ឧបត្ថម្ភ​ថវិកា ៥.០០០​ដុល្លារ​អាមេរិក។

​នៅ​ក្នុងឱកាស​នេះដែរ​លោក គួច ចំរើន មាន​ប្រសាសន៍ថា​ ក្នុងនាម​ប្រធាន​គណៈ​ក​ម្មា​ធិ​ការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ព្រះសីហនុ បាន​ថ្លែង​អំណរ គុណ​ចំពោះ​លោក​ឧកញ៉ា អស់លោក លោកស្រី​ជា​ម្ចាស់​ក្រុមហ៊ុន សណ្ឋាគារ កាស៊ីណូ និង​បងប្អូន​សប្បុរសជន​ដែល​បាន​នាំយក​ថវិកា​ឧបត្ថម្ភ​ដល់​សាខា​កាក បាទ​ក្រហម​កម្ពុជា​ខេត្ត​ព្រះសីហនុ ដើម្បី​ឱ្យ​សាខា​មាន​ថវិកា និង​ធនធាន ដើម្បី​យក​មក​បម្រើ​សកម្មភាព​មនុស្សធម៌ ចែកជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ជួប​ការលំបាក​ដោយ​គ្រោះ​ធម្មជាតិ និង​គ្រោះមហន្តរាយ​ផ្សេងៗ ពិសេស​ប្រជាពលរដ្ឋនៅក្នុង​តំបន់​បិទ​ខ្ទប់​ដែល​កំពុង​ខ្វះខាត​ស្បៀង​ក្នុង​អំឡុង​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ ក្នុង​ខេត្ត​ព្រះសីហនុ ដោយ​មិនមាន​ប្រ កាន់​វណ្ណ​: ពណ៌​សម្បុរ ជាតិ​សាសន៍ ឬ​និន្នាការ​នយោបាយ គឺ​ធ្វើយ៉ាងណា​យើង​ជួយ​ប្រជាពលរដ្ឋ​ឱ្យបាន​ទាន់ពេលវេលា មិន​ទុក​ឱ្យ​ប្រជាពលរដ្ឋ​យើង​ណា​ម្នាក់​ខ្វះខាត​ស្បៀង​ស្លាប់​នោះទេ។

​លោក គួច ចំរើន ក៏បាន​អំពាវនាវ​ដល់​លោក​ឧកញ៉ា អ្នកឧកញ៉ា ឯកឧត្តម លោកជំទាវ លោក លោកស្រី និង​បងប្អូន​សប្បុរសជន​ទាំង អស់​បន្ត​ជួយឧបត្ថម្ភ​គាំទ្រ​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​ព្រះសីហនុ​របស់​យើង​បន្តទៀត ដើម្បី​សាខា​មាន​ធនធាន ថវិកា សម្ភារៈ​ដើម្បី យកមក​ធ្វើការ​ចែកជូន​ដល់​ប្រជា​ពល រដ្ឋ​រងគ្រោះ​ដោយ​គ្រោះធម្មជាតិ ឬ​គ្រោះ​មហន្តរាយ​នានា​បាន​ទាន់ពេលវេលា៕

អត្ថបទ៖ ស៊ុយ ចាន់​ធា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៥៣ នាទីutes មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង ហាមមិនឱ្យលេងបាញ់ទឹក ជះទឹក លាបម្សៅ តាមសាលារៀនរដ្ឋ និងឯកជន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​តំបន់​ទេសចរណ៍​ល្បី​​ «បឹង Inle» នៅ​មីយ៉ាន់​ម៉ា មាន​​អ្នកស្លាប់​កើន​ដល់៨៩​នាក់​ក្នុងគ្រោះរញ្ជួយដី​​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ីរ៉ង់ តម្រង់​ក្បាលមីស៊ីល​របស់​ខ្លួន​ទៅ​លើ​មេឃ ក្រោយ​ ត្រាំ គំរាម​ទម្លាក់​គ្រាប់​បែក

Sokha Hotels

ព័ត៌មានពេញនិយម