ព័ត៌មានជាតិ
កាច់សោ ក ម៉ូតូគេបានហើយ ឆ្លៀតឡើងទៅយកកាបូបខោអាវ ចុះមកវិញម្ចាស់ចាប់ជាប់
ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំ ក្រោយពីធ្វើសកម្មភាពកាច់សោ ក ម៉ូតូអ្នកជួលបន្ទប់ជិតគ្នា បានសម្រេច ហើយរត់ឡើងទៅយកការបូបខោអាវនៅជាន់ទី២ ចុះមកវិញបម្រុងជិះចេញត្រូវម្ចាស់មកទាន់ចាប់ប្រគល់ឱ្យសមត្ថកិច្ច កាលពីវេលាម៉ោង១២និង៣០នាទីរសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ នៅភូមិព្រៃព្រីងជើង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ ចែម នាង ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់បន្ទប់ជួលកន្លែងកើតហេតុ មានស្រុកកំណើតនៅស្រុកសំរោង ខេត្តតាកែវ។

តាមសម្តីជនសង្ស័យបានសារភាពថា ដោយសារតែគ្មានលុយបង់ថ្លៃផ្ទះជួលទើបម្ចាស់ផ្ទះដេញលែងឱ្យស្នាក់នៅ ហើយគ្មានលុយជិះរថយន្តឈ្នួលទៅស្រុកកំណើត ទើបបែកគំនិតឃើញម៉ូតូអ្នកជួលបន្ទប់ជិតគ្នាម៉ាកnex ពណ៌ទឹកក្រូចលាយ ស ពាក់ស្លាកលេខភ្នំពេញ1HT 3367 ចតនៅមុខបន្ទប់ដោយម្ចាស់នៅខាងក្នុងបន្ទប់ ឃើញឱកាសល្អក៏យកដែកចុងស្រួចមកកាច់សោ ក បំបែកគ្រាប់តែម្តង។
ជនសង្ស័យបន្តថា ពេលធ្វើសកម្មភាពបានសម្រេចហើយ ខ្លួនក៏ឡើងទៅបន្ទប់ខ្លួនវិញដែលនៅជាន់ទី២ ដើម្បីយកការបូបខោអាវ។ លុះពេលចុះមកវិញគ្រាន់តែបោះជើងឡើងបញ្ឆេះម៉ូតូបម្រុងជិះចេញទៅស្រាប់តែម្ចាស់មកទាន់ចាប់ប្រគល់ជូនសមត្ថកិច្ចតែម្តង។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមផ្លូវច្បាប់ ចំណែកម៉ូតូត្រូវបានប្រគល់ជូនម្ចាស់វិញ៕
អត្ថបទ ៖ សុខា


-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?