ព័ត៌មានជាតិ
អភិបាលខណ្ឌដូនពេញចុះពិនិត្យ និងសម្របសម្រួលដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ក្នុងមូលដ្ឋាន៥ទីតាំង
លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំមន្ដ្រីពាក់ព័ន្ធចុះពិនិត្យ និងសម្របសម្រួល ដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ទាំង៥ទីតាំង ក្នុងមូលដ្ឋានខណ្ឌដូនពេញកាលនាព្រឹកថ្ងៃពុធទី០៩ ខែមិថុនា ឆ្នាំ២០២១នេះ។

មណ្ឌល ទាំង៥ទីតាំងនោះរួមមាន សាលាបឋមសិក្សាហាំងង៉ោ, សាលាបឋមសិក្សាអនុវត្ត, សាលាបឋមសិក្សា-អនុវិទ្យាល័យចតុមុខ, សាលាបឋមសិក្សាព្រះនរោត្តម និង វិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន វត្តភ្នំ ដើម្បីបងប្អូនប្រជាពលរដ្ឋមកទទួលយកវ៉ាក់សាំងប្រកបដោយសុវត្ថិភាព។



ជាមួយគ្នានោះដែរ រដ្ឋបាលខណ្ឌដូនពេញ ក៏សូមធ្វើការផ្សព្វផ្សាយ និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានទីលំនៅក្នុងខណ្ឌដូនពេញ ដែលមិនទាន់បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ សូមអញ្ជើញមកចាក់វ៉ាក់សាំងតាមទីតាំងមណ្ឌលដែលរដ្ឋបាលខណ្ឌ និងក្រសួងសុខាភិបាលបានកំណត់ខាងលើ ជាពិសេសសូម បងប្អូនប្រជាពលរដ្ឋ ដែលអញ្ជើញមកទទួលយកសេវាខាងលើ សូមប្រកាន់ភ្ជាប់វិធានការសុខាភិបាល ៣កុំ ៣ការពារ និង គោរពតាមការណែនាំនាំរបស់គ្រូពេទ្យក្រោយពេលបានចាក់វ៉ាក់សាំងផងដែរ ដើម្បីធានាបានថាបងប្អូនទទួលបានវ៉ាក់សាំង ដែលមានប្រសិទ្ធភាព និងសុវត្ថិភាព៕



អត្ថបទ៖ រស្មី

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ