ព័ត៌មានជាតិ
បើកឡានជួបអ្នកស្គាល់ជិះម៉ូតូ ខំស៊ីផ្លេដាក់ បែរជាគ្រោះថ្នាក់ដល់ជីវិត
បុរសជាមេការដាក់លូ ក្នុងក្រុមហ៊ុនOCICម្នាក់ បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីជិះម៉ូតូមួយគ្រឿងធ្វើដំណើរស្របទិសដៅ ជាមួយរថយន្តដឹកដី ដែលធ្វើការជាមួយគ្នាចុចស៊ីប្លេដាក់ភ្ញាក់ ធ្វើឲ្យជនរងគ្រោះចាប់ហ្វាំងម៉ូតូ រអិលដីខ្សាច់ដួលចូលក្រោមកង់ក្រោយរថយន្ត កិនបែកក្បាល កាលពីវេលាម៉ោង ៦និង ៣០នាទីព្រឹក ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០។

ជនរងគ្រោះមានឈ្មោះ ឆែម វណ្ណា អាយុ៤៨ឆ្នាំ មុខរបរមេការដាក់លូ ក្នុង OCIC ស្នាក់នៅក្នុងការដ្ឋានកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិបារាយខាងលិច សង្កាត់បារាយ ក្រុងព្រៃវែង ខេត្តព្រៃវែង។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសរងគ្រោះ បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង ១R-៣៤៨២ បានធ្វើដំណើរតាមបណ្ដោយផ្លូវបេតុង ទួលសាលា ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿនល្មម ខណៈពេលជិះមកដល់ចំណុចកើតហេតុ ក៏មានរថយន្តធន់ធំដឹកដីមួយគ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ ៣D-៨៨១៤ បានធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងស្របទិសដៅគ្នា ស្របពេលនោះ ដោយសារតែជនរងគ្រោះនឹងអ្នកបើករថយន្តបង្កស្គាល់គ្នាហើយ បានស៊ីប្លេដាក់ពីក្រោយរបៀបលេងសើច ស្រាប់តែជនរងគ្រោះភ្ញាក់ចាប់ហ្វ្រាំងបង្ខំក៏រអិលដីខ្សាច់ ដួលចូលក្រោមកង់រថយន្ត កិនបែក ក្បាលធ្លាយខួរស្លាប់ភ្លាមៗនៅក្នុង ថ្លុកឈាមតែម្តង។ ក្រោយកើតហេតុអ្នកបើកបររថយន្តរត់គេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះដល់ទីតាំងកើតហេតុនិងបានធ្វើការទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរក្រុង ឲ្យចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីធ្វើការដោះស្រាយតាមច្បាប់ នៅពេលក្រោយ។ ចំណែកសពជនរងគ្រោះ សមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យ នៅខេត្តព្រៃវែងតាមប្រពៃណី៕
អត្ថបទ៖ ឌីរៀ

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត