Connect with us

ព័ត៌មានជាតិ

សម្ដេច ទៀ បាញ់៖ ដំណក់ប្រេងដំបូង គឺជាប្រវត្តិសាស្ត្រថ្មី ក្នុងសម័យតេជោសន្តិភាព

បានផុស

នៅ

សម្ដេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍នៅថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ២០២១នេះថា ដំណក់ប្រេងលើកដំបូង គឺជាប្រវត្តិសាស្ត្រថ្មីមួយ នៅក្នុងសម័យតេជោសន្តិភាព ដែលកម្ពុជាទទួលបាន មានភស្តុតាងនិងពេលវេលាពិតប្រាកដអំពីការរុករកឃើញដំណក់ប្រេង។

សម្ដេច ទៀ បាញ់ មានប្រសាសន៍ នៅក្នុងសន្និសីទសារព័ត៌មាន ក្រោយពីពិធីប្រគល់ និងទទួលតំណក់ប្រេងលើកដំបូង នាវិមានសន្តិភាពនាព្រឹក ថ្ងៃទី០៩ ខែមិថុនា។ សម្ដេចបញ្ជាក់ថា ក្រៅពីសមិទ្ធិផលនេះ មានជាច្រើនរាប់មិនអស់ ដែលកម្ពុជាទទួលបាននៅក្នុងសម័យតេជោសន្តិភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក់ព័ន្ធនឹងក្រុមហ៊ុនរុករកប្រេង សម្ដេចទៀ បាញ់មិនបានឆ្លើយតបនោះទេ ប៉ុន្តែសម្ដេចគ្រាន់តែជឿជាក់ថា គ្រប់ការងារទាំងអស់ ជូនកាលវាមិនអាចប្រព្រឹត្តទៅដោយរលូននោះទេ អាចមានបញ្ហានេះបញ្ហានោះ តែរាជរដ្ឋាភិបាល នឹងមានវិធានការដោះស្រាយតាមការជាក់ស្ដែង។

ចំពោះការលើកឡើងពីជនអគតិមួយចំនួន ដែលលើកឡើងពីបណ្ដាសានៅពេលរកឃើញដំណក់ប្រេងនោះ សម្ដេចពិជ័យសេនាទាបានបានអះអាងថា វាជារឿងធម្មតារបស់ពួកគេទៅហើយ ពីព្រោះវាមិនមែនត្រឹមតែរឿងប្រេងនោះទេ មានរឿងជាច្រើនទៀត ដែលពួកគេបានលើកឡើងផ្ទុយពីការពិត ដើម្បីរារាំងដល់ការអភិវឌ្ឍ ក៏ដូចជាការរីកចម្រើនរបស់ប្រទេសកម្ពុជា ហើយគេមានគម្រោងគ្រប់ពេលវេលាទាំងអស់ឱ្យតែអ្វីដែលអាចបំភ្លេចបំផ្លាញការរីកចម្រើនរបស់ប្រទេសកម្ពុជា។

បើតាមសម្ដេចពិជ័យសេនា ទៀ បាញ់ ករណីនេះស្ទើរតែក្លាយទៅជារឿងធម្មតារបស់ពួកគេទៅហើយ តែយើងឯនេះវិញ ពេលដែលយើងមានសុខសន្តិភាព មានស្ថេរភាព គឺមានគុណតម្លៃខ្លាំងណាស់ មិនអាចកាត់ថ្លៃបានទេ។ ដោយឡែកអ្វីដែលកំពុងលេចធ្លោឡើងបន្ថែមទៀតនៅពេលនេះ វារឹតតែធ្វើឱ្យយើងសាទរបន្ថែមទៀត៕ អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៥២ នាទីutes មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង ហាមមិនឱ្យលេងបាញ់ទឹក ជះទឹក លាបម្សៅ តាមសាលារៀនរដ្ឋ និងឯកជន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​តំបន់​ទេសចរណ៍​ល្បី​​ «បឹង Inle» នៅ​មីយ៉ាន់​ម៉ា មាន​​អ្នកស្លាប់​កើន​ដល់៨៩​នាក់​ក្នុងគ្រោះរញ្ជួយដី​​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ីរ៉ង់ តម្រង់​ក្បាលមីស៊ីល​របស់​ខ្លួន​ទៅ​លើ​មេឃ ក្រោយ​ ត្រាំ គំរាម​ទម្លាក់​គ្រាប់​បែក

Sokha Hotels

ព័ត៌មានពេញនិយម