ព័ត៌មានជាតិ
ជិត៣០ឆ្នាំនេះ KOICA បានផ្តល់ជំនួយឥតសំណងជាង២៦០លានដុល្លារអាមេរិកដល់កម្ពុជា
ចាប់តាំងពីឆ្នាំ១៩៩១-២០១៩ កយកា បានផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ២៦៧,៧លានដុល្លារអាមេរិក ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅកម្ពុជា។
ថ្លែងនៅក្នុងជំនួបពិភាក្សារវាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) និងគណៈកម្មាធិការនីតិសម្បទានិងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ នៅឯក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាលោក ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជាបានមានប្រសាសន៍ថាជំនួយទាំងនោះផ្តោតលើវិស័យអាទិភាពចំនួន៤ រួមមាន ១. វិស័យគ្រប់គ្រងទឹក និងសុខភាពសាធារណៈ ២. វិស័យអប់រំ ៣. វិស័យអភិវឌ្ឍជនបទ និង ៤)វិស័យដឹកជញ្ជូន។ លោកបានបន្តទៀតថា ដោយឡែកសម្រាប់ឆ្នាំ២០២០នេះ ជំនួយឥតសំណង របស់កយកាដល់កម្ពុជាមានចំនួនសរុប ២៤,៥លានដុល្លារអាមេរិក។

គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ គឺដើម្បីពិភាក្សាអំពីដំណើរការសម្រាប់ការរៀបចំសកម្មភាពរបស់ទីភ្នាក់ងារកយកា-KOICAស្តីពី ការរាតត្បាតសកលរបស់វីរុសកូរ៉ូណា និងផែនការរបស់កយកាសម្រាប់ឆ្នាំ២០២១ ក៏ដូចជាគម្រោងថ្មីៗរបស់កយកាសម្រាប់ប្រទេសកម្ពុជានៅឆ្នាំ២០២២ និង ដើម្បីផ្លាស់ប្តូរទស្សនៈស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទ្វេភាគីនាពេលអនាគត។
ក្នុងឱកាសនោះដែរ ឈៀង យ៉ាណារ៉ា បានថ្លែងអំណរគុណចំពោះកយកានិងប្រជាជន ព្រមទាំងរដ្ឋាភិបាលកូរ៉េ ដែលតែងតែគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសកម្ពុជា តាមរយៈការអនុវត្តគម្រោង និងកម្មវិធីនានា និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកយកា ដែលគាំទ្រយ៉ាងសកម្មដល់ប្រទេសកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹង កូវីដ-១៩ និងសម្របសម្រួលការស្តារសេដ្ឋកិច្ចឡើងវិញ។

លោក នោ ហ្យន់ជូន (Rho Hyun-Jun) ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA)ប្រចាំប្រទេសកម្ពុជាមានប្រសាសន៍ថា នៅក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩ លោកបាននិងកំពុងគាំទ្រយ៉ាងសកម្ម ដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក៏ដូចជា ការដោះស្រាយផលប៉ះពាល់នៃជំងឺជំងឺ-១៩ ការគាំទ្រសំខាន់ៗ គឺគាំទ្រវិស័យសុខាភិបាលតាមរយៈ ទី១. ការអភិវឌ្ឍនិងការអនុវត្ត៥ឆ្នាំដំបូងនៃដំណើរឆ្ពោះទៅការអនុវត្តគម្រោងសុវត្ថិភាពសុខុមាលភាពជាសកល(GHSA) ។

ទី២.កម្មវិធីរបស់អ្នកស្ម័គ្រកូរ៉េ ដែលមានឈ្មោះថាមិត្តភ័ក្ដិរបស់កូរ៉េ (WFK) និងសមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ ទី៣. ជំនួយចំនួន៣០ម៉ឺនដុល្លារពីស្ថានទូតកូរ៉េនិងកយកា-KOICA រួមមាន (២០ម៉ឺនដុល្លារអាមេរិកតាមរយៈការផ្ទេរប្រាក់ដោយផ្ទាល់ និងការផ្តល់ឧបករណ៍ធ្វើតេស្តកូរីដ-១៩ ដែលមានតម្លៃសរុប ១០ម៉ឺនដុល្លារ ដល់រាជរដ្ឋាភិបាលកម្ពុជា) ទី៤. កម្មវិធី ABCរបស់កូវីដ-១, ទី៥. ពង្រឹងបន្ថែម ប្រព័ន្ធសុខាភិបាល ដើម្បីការពារនិងឆ្លើយតបចំពោះជំងឺឆ្លង និងទី៦កម្មវិធីសមធម៌សុខភាពនិងការកែលំអគុណភាព (H-EQIP)៕
អត្ថបទពាណិជ្ជកម្ម

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?