ព័ត៌មានជាតិ
ក្រសួងបង្កើតផ្សារអនឡាញ Cambodia Trade ជំរុញការលក់ផលិតផលរបស់សហគ្រាសខ្នាតតូច និងមធ្យម
ក្រសួងពាណិជ្ជបានបង្កើតផ្សារពាណិជ្ជកម្មអេឡិចត្រូនិក ដើម្បីជួយលើកស្ទួយសក្តានុពលដល់សហគ្រាសធុនខ្នាតតូច និងមធ្យមនៅកម្ពុជា ក្នុងការលក់ផលិតផលដល់អតិថិជនទំាងទីផ្សារក្នុងស្រុក និងក្រៅស្រុក។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្មចុះថ្ងៃទី០៩ មិថុនានេះ បានឱ្យដឹងថា ផ្សារពាណិជ្ជកម្មនេះ មានឈ្មោះថា CambodiaTrade ដែលប្រតិបត្តិការតាមរយៈគេហទំព័រ CambodiaTrade.com ក្រោមការគ្រប់គ្រងរបស់ក្រសួងពាណិជ្ជកម្ម និងមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីកម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្ម ក្រោមគម្រោងអភិវឌ្ឍពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកកម្ពុជា ដែលមានគោលបំណងសំខាន់ក្នុងការជំរុញឱ្យទទួលបានអត្ថប្រយោជន៍ពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកសម្រាប់សហគ្រាសធុនតូច និងមធ្យម។
បើតាមក្រសួងពាណិជ្ជកម្ម សហគ្រាសធុនតូច និងមធ្យមដែលមានសិទ្ធិប្រើប្រាស់ផ្សារនេះលក់ផលិតផលបាន ត្រូវតែជាក្រុមហ៊ុន ឬសហគ្រាសដែលបានចុះឈ្មោះជាផ្លូវការជាមួយក្រសួងពាណិជ្ជកម្ម ឬមានលិខិតអនុញ្ញាតប្រកបអាជីវកម្ម, មានវិញ្ញាបនបត្រពន្ធប៉ាតង់ និងលេខអត្តសញ្ញាណសារពើពន្ធ ដែលមានសុពលភាពហើយអ្វីដែលសំខាន់ លក់ផលិតផលដែលផលិតនៅក្នុងប្រទេសកម្ពុជា។

ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា លើសពីនេះទៀតសហគ្រាសធុន តូច និងមធ្យមត្រូវចុះឈ្មោះជាមុនសិនទើបអាចដាក់លក់ផលិតផលនិងអាចបំពេញស្តុករបស់ខ្លួន ដោយបង្ហោះផលិតផលរបស់ពួកគេនៅលើទំព័រហាងរបស់ខ្លួនបាន ហើយផលិតផលទាំងនោះនឹងត្រូវដាក់បង្ហាញនៅលើផ្សារនៅពេលដែលផ្សារត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ៕

អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល