Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ច ឃាត់ខ្លួន​ពលរដ្ឋ​២០​នាក់ និង​មេខ្យល់​១​នាក់​បម្រុង​ឆ្លងដែន​ខុសច្បាប់​ចូលទៅ​ប្រទេស​ថៃ

បានផុស

នៅ

កងកម្លាំង​នគរបាល និង​យោធា​ឈរជើង​យាម​ប្រចាំការ​នៅតាម​ខ្សែបន្ទាត់​ព្រំដែន បានធ្វើការ​ឃាត់ខ្លួន​ព​ល​រដ្ឋ​ខ្មែរ​ប្រុស ស្រី ចំនួន​២០​នាក់ និង​មេខ្យល់​១​នាក់ នៅ​ចំណុច​២​ទីតាំង​ផ្សេងគ្នា​នៅ​ស្រុក​ម៉ាឡៃ និង​ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ខណៈ​ពួកគេ​បម្រុង​ឆ្លងដែន​ចូល​ទៅ​ប្រទេស​ថៃ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​របាយការណ៍​របស់​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨១៥ បានឱ្យដឹងថា នៅ​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០២១ វេលា​ម៉ោង​០៤​និង​៣០​នាទី​ព្រឹក កម្លាំង​នគរបាល​ការពារ​ព្រំដែន​គោក និង​កម្លាំង​នគរបាល​ប៉ុស្តិ៍​សង្កែ សហការ​ជាមួយ​កម្លាំង​កងពលតូច​លេខ​៥១ បាន​ទប់ស្កាត់​ប្រជាពលរដ្ឋ​បម្រុង​លួច​ឆ្លងដែន​ខុសច្បាប់​ទៅ​ប្រទេស​ថៃ​ចំនួន ១៥​នាក់ (​ស្រី​០៨​នាក់ កុមារ​០២​នាក់​) នៅក្នុង​ភូមិសាស្ត្រ​ឃុំ​បឹងបេង ស្រុក​ម៉ាឡៃ។

ក្នុងនោះ​ឃាត់ខ្លួន​អ្នក​នាំ​ផ្លូវ ០១​នាក់ ឈ្មោះ យ៉ើ​ន ណា​រ៉ុង ភេទ​ប្រុស អាយុ ២០​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​សង្កែ ឃុំ​បឹងបេង ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

លោក​វរសេនីយ៍ឯក សួង សៅ មេបញ្ជាការ​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៨១៥ បានបញ្ជាក់ ថា ក្រោយពី​ធ្វើការ​ឃាត់ខ្លួន កម្លាំង​បានប្រគល់​ឲ្យ​កម្លាំង​ជំនាញ​របស់​អធិការដ្ឋាន​ន​របាល​ស្រុក​ម៉ាឡៃ ដើម្បី​សួរនាំ និង​ចាត់វិធានការ​បន្ត​។

​ដោយឡែក នៅ​ស្រុក​ស្វាយចេក កម្លាំង​នគរបាល​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយចេក និង​កម្លាំង​នគរបាល​ការពារ​ព្រំដែន​គោក​ប៉ុស្តិ៍​ថ្នល់បំបែក នៃ​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៩១១ បាន​សហការ​ជាមួយ​កម្លាំងយោធា​៥០៣ និង​កម្លាំង​កងពលតូច​ថ្មើរជើង​លេខ​៥១ នៅវេលា​ម៉ោង​១១​ព្រឹក ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០២១ បាន​ដើរ​ល្បាត​ក្នុងភូមិ​សាស្ត្រ​ភូមិ​ល្បើក​ស្វាយ ឃុំ​ស្វាយចេក ស្រុក​ស្វាយចេក បាន​ឃាត់ខ្លួន​ពលរដ្ឋ​ខ្មែរ ចំនួន​០៥​នាក់ (​ស្រី​០២​នាក់ ក្នុងនោះ​កុមារ​តូច​អាយុ​០៣​ឆ្នាំ​០១​នាក់​)​បម្រុង​លួច ឆ្លងដែន​ទៅ​ប្រទេស​ថៃ។

បន្ទាប់ពី​ឃាត់ខ្លួន និង​សួរនាំ កម្លាំង​បាន​បញ្ជូនទៅ​ទីសំចត​នៅ​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ដើម្បី​ចាត់ការ​បន្ត៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៧ ម៉ោង មុន

LDA White ចេញ បទ “អូសវ៉ាលី-OS VALI” ដែលកំពុងល្បីខ្លាំង ស្ដាប់ហើយញ័រជើង

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក ហេង សួរ ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) លើការអភិវឌ្ឍវិស័យ TVET នៅកម្ពុជា 

សេចក្ដីជូនដំណឹង១០ ម៉ោង មុន

LDA White ចេញ បទ “អូសវ៉ាលី-OS VALI” ដែលកំពុងល្បីខ្លាំង ស្ដាប់ហើយញ័រជើង

នយោបាយ១១ ម៉ោង មុន

ប្រធានក្រុមយុវជនសង្គមស៊ីវិល ៖ ទណ្ឌិត សម រង្ស៊ី និងបក្ខពួកកំពុងបំផុសបំផុលចរិត«ភេរវកម្ម»នៅកម្ពុជា

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រសួងសាធារណការ៖ ការផ្សាយថា «គម្រោងព្រែកជីកហ្វូណនតេជោ ជាប់គាំងព្រោះបញ្ហាលុយវិនិយោគចិន» ជាព័ត៌មានមិនពិត

Sokha Hotels

ព័ត៌មានពេញនិយម