ព័ត៌មានជាតិ
ទុរេនរសជាតិផ្អែមឆ្ងាញ់ខេត្តត្បូងឃ្មុំ កសិករចាប់ប្រមូលផលហើយ
ត្បូងឃ្មុំ ៖ ចំការទុរេនប្រមាណជិត២០ហិចតា ស្ថិតក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ កសិករចាប់ប្រមូលផលហើយ បន្ទាប់វាបានចេញផ្កាផ្លែក្នុងរយៈជិត៧ខែហើយនោះ ។ ការប្រមូលផលក្នុងស្មារតីសប្បាយរីករាយ ព្រោះវាបានញាំងឲ្យជីវភាពកសិករយើងកាន់តែប្រសើរឡើង ថ្វីដ្បិតស្ថិត ក្នុងកាលៈទេសៈមានការឆ្លងរីករាលដាលជំងឺឆ្លងកូវីដ.១៩ ជាសកលយ៉ាងណាក៏ដោយ ព្រឹត្តិការណ៍នេះ មិនបានធ្វើឲ្យប៉ះពាល់ដល់ទីផ្សារដំណាំកសិកម្មរបស់កសិករយើងឡើយ។

លោក ជាម សីហា អាយុ៤៩ឆ្នាំ ជាម្ចាស់ចំការបានបញ្ជាក់ឲ្យដឹងថា ចំការទុរេនរបស់គាត់មានទំហំប្រមាណ២ហិកតា ស្ថិតក្នុងភូមិស្រែស្ពៃ ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។ គាត់បានដាំ រួមមានៈ ម្ឃុត សាវម៉ាវ កំពីងរាជ និងទុរេន ក្នុងដំណាំ៤ប្រភេទនេះ ទុរេនមានច្រើនជាងគេ គឺរហូតដល់៣០០ដើមឯណោះ។

លោកបានបញ្ជាក់ទៀតថា ទុរេនគាត់មានអាយុ២០ឆ្នាំ ចំពោះការថែទាំ គាត់បានប្រើជីធម្មជាតិដាក់ជីអាចម៍ប្រជៀវ ការស្រោចទឹកស្រោច១ថ្ងៃ ខាន១ថ្ងៃ ។ ហើយការប្រមូលផលបើប្រៀបធៀបឆ្នាំនេះ និងឆ្នាំទៅ ផលវាឲ្យប្រហាក់ប្រហែលគ្នា ជាមធ្យមមិនក្រោម៨តោននោះទេ។ ហើយឆ្នាំនេះតម្លៃទីផ្សារល្អជាងឆ្នាំទៅ ពោលគឺឆ្នាំទៅមិញ១គីឡូ២៧០០០រៀល ហើយឆ្នាំនេះ តម្លៃ២៨០០០រៀល។

ចំពោះទីផ្សារមិនពិបាកលក់ទេ ដោយបងប្អូនមានការគាំទ្រពីគ្រប់មជ្ឈដ្ឋាន មានដូចជា ក្នុងខេត្តត្បូងឃ្មុំ កំពង់ចាម ក្រចេះ ព្រៃវែង កណ្តាល និងទីក្រុងភ្នំពេញ ។ ដោយសារទុរេនពូជខ្មែររបស់យើងដាំលើដីក្រហម គ្មានគីមី ផលគួរជាទីមោទនភាពប្រកបដោយរសជាតិផ្អែមឆ្ងាញ់ សាច់ស្ងួតស្រួយ ស្ងួត គ្រាប់តូច គុណភាពមិនចាញ់ទុរេនបរទេសឡើយ។

លោក សីហា បានបញ្ជាក់បន្ថែមទៀតថា ក្នុងអំឡុងអន្តរកាលនេះ ទោះបីស្ថិតក្នុងដំណាក់ការមានការរីករាលដាលជំងឺឆ្លងកូវីដ១៩ ដែលពលរដ្ឋកំពុងអនុវត្តន៍៣កុំ និង៣ការ យ៉ាងណាក៏ដោយ វាមិនបានធ្វើឲ្យប៉ះពាល់ដល់ផលដំណាំកសិកម្មរបស់កសិករយើងឡើយ មិនពិបាកលក់ដោយបងប្អូនមកទិញដល់ចំការតែម្តង កុំភ្លេចទុរេនអូររាំងឪ ជិត២០ហិកតា មានរសជាតិផ្អែម ឈ្ងុយឆ្ងាញ់ ហូបទៅធ្វើឲ្យគ្រួសារមានផាសុខភាពល្អ អរគុណសន្តិភាព៕
ដោយ ៖ សាន វិឡែម



-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ