Connect with us

ព័ត៌មានជាតិ

កម្លាំងចម្រុះ​របស់​សាលា​ខណ្ឌ​ច្បារអំពៅ​ចុះ​ផ្សព្វផ្សាយ​ឲ្យ​រុះរើ​ផ្ទះ​បណ្តែត​ទឹក​ចេញ

បានផុស

នៅ

ភ្នំ​ពេ​ញ ៖ នៅ​រសៀល​ថ្ងៃទី​៩​ខែមិថុនា​នេះ​លោក​ចេង មុនី​រ៉ា អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ច្បារអំពៅ​បាន​ដឹកនាំ​កម្លាំង​ចម្រុះ​ចុះ​ផ្សព្វផ្សាយ​សេចក្តី​ជូនដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ​ស្តីពី​វិធានការ​រុះរើ​និង​ច​ល័ត​ចេញ​បែរ​ត្រី​និង​ផ្ទះ​បណ្តែត​ទឹក​ចេញពី​ទឹកដី​ខណ្ឌ​ច្បារអំពៅ ​រាជធានី​ភ្នំពេញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះ​ការ​ធ្វើដំណើរ​ចេញទៅ​ផ្សព្វផ្សាយ​គឺ​តាមរយៈ​អូ​រប័រ​ជាច្រើន​គ្រឿង​ដែល​ចាប់ផ្តើម​ពី​ទន្លេបាសាក់​ក្នុងភូមិ​សាស្ត្រ​សង្កាត់​ព្រែក​ថ្មី សង្កាត់​ព្រែកប្រា សង្កាត់​ច្បារអំពៅ​ទី​២ សង្កាត់​និរោធ សង្កាត់​ព្រែក​ឯង សង្កាត់​វាល​ស្បូវ​និង​សង្កាត់​ក្បាលកោះ​រហូតដល់​ព្រំប្រទល់​ស្រុក​កៀនស្វាយ​ខេត្តកណ្តាល​។

យោងតាម​ប្រភព​ពី​លោក ណុប ផា អភិបាលរងខណ្ឌ​ច្បារអំពៅ​ដែល​បាន​ធ្វើ​ដំណើរ​តាម​អូ​រប័រ​ចុះ​តាម​ទៅ​ផ្សព្វផ្សាយ​នា​រសៀល​ថ្ងៃទី​៩​ ខែមិថុនា​នេះ​ថា​ មកដល់​ថ្ងៃនេះ​គឺ​ផ្ទះ​បណ្តែត​ទឹក​មួយចំនួន​កំពុង​រុះរើ​ជា​បណ្តើៗ​ហើយ​។​ ហើយ​តាម​កាលកំណត់​គឺ​បញ្ចប់​ត្រឹម​ថ្ងៃទី​១០​ខែមិថុនា​នេះ​។​ចំពោះ​អ្នក​ដែល​មិនទាន់​រុះរើ​គឺ​សាលា​រាជធានី​ភ្នំពេញ​និង​មាន​វិធានការណ៍​បន្ត​។​

លោក​ណុប ផា បាន​បញ្ជាក់​ទៀត​ថា​ អាជ្ញាធរ​កំពុង​រង់ចាំ​មើល​ដល់​ថ្ងៃស្អែក​បន្ត​ទៀត​ថា​ និង​មាន​រុះរើ​បាន​ប៉ុន្មាន​ហើយ​នៅសល់​ប៉ុន្មាន​៕

ដោយ ៖ ន​រា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម