ព័ត៌មានជាតិ
ខេត្តសៀមរាបសម្រេចដាក់ភូមិសាស្ត្រស្រុកចំនួនពីរ ជាតំបន់ក្រហម លឿងទុំ និងតំបន់លឿង
រដ្ឋបាលខេត្តសៀមរាបបានសម្រេចដាក់ភូមិសាស្ត្រក្នុងស្រុកចំនួនពីរកំណត់ជាតំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿង រយៈពេលពីរសប្ដាហ៍ ក្រោយផ្ទុះការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ កាន់តែធ្ងន់ធ្ងរ។
ក្នុងសេចក្ដីជូនដំណឹងដែលចេញនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ បានបញ្ជាក់ថា ត្រូវបិទខ្ទប់ភូមិសាស្ត្រដែលមានការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ជាបណ្ដោះអាសន្នរយៈពេលពីរសប្ដាហ៍ គិតចាប់បីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រស្រុកសូទ្រនិគម និងស្រុកជីក្រែង ដោយកំណត់ជាតំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿង។
រដ្ឋបាលខេត្ត បានកំណត់យកភូមិសាស្ត្រឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ជាតំបន់ក្រហម ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ជាតំបន់លឿងទុំ និងឃុំកំពង់ក្ដី ស្រុកជីក្រែង ជាតំបន់លឿង។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ នេះ ខេត្តសៀមរាប មាកអ្នកឆ្លងជំងឺកូវដ-១៩ សរុបចំនួន២៩៩នាក់ ព្យាបាលជាសះស្បើយ១០៣ កំពុងសម្រាកព្យាបាល១៩៤នាក់ និងស្លាប់២នាក់៕
អត្ថបទ ៖ សុខុម
-
ចរាចរណ៍២ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៤ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ៩ ម៉ោង ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី