ព័ត៌មានជាតិ
ប្រមុខរាជរដ្ឋាភិបាល សម្រេចលុបចោលការបោះឆ្នោតសាកល្បង ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់
តាមរយៈសារជាសំឡេងនាល្ងាចថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចលុបចោលការបោះឆ្នោតសាកល្បង ដើម្បីជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់នៅថ្ងៃទី២០ ខែមិថុនា ខាងមុខ។
សម្ដេចបានបញ្ជាក់ថា សម្ដេចទើបទទួលព័ត៌មាន ពីការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២១។ សម្តេចបានបន្តថា ដោយយោងទៅលើសភាពការណ៍បច្ចុប្បន្ន គឺការរីករាលដាលនៃជំងឺកូវីដ១៩ ដោយមួយថ្ងៃៗ មានប្រជាជនឆ្លងរាប់រយនាក់ និងមានមនុស្សស្លាប់ជារៀងរាល់ថ្ងៃផងនោះ ដូច្នេះគ្មានភាពចាំបាច់ណា ដើម្បីធ្វើការបោះឆ្នោតសាកល្បងនោះទេ។ ពីព្រោះពេលវេលានេះ យើងត្រូវផ្ដល់អាទិភាព និងប្រមូលគ្រប់កម្លាំងទាំងអស់ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។

បើតាមសម្ដេចតេជោ ហ៊ុន សែន ពេលវេលានេះ មិនមែនជាពេលវេលាត្រូវប្រមូលប្រជាជនមកធ្វើការរៀនសូត្រពីការបោះឆ្នោតសាកល្បងនោះទេ ដែលសូម្បីតែគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក៏ត្រូវចូលរួមដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ផងដែរ។ ការប្រមូលប្រជាជន ដើម្បីធ្វើការបោះឆ្នោតសាកល្បង គឺគ្មានការចាំបាច់នោះទេ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្នុងនាមរាជរដ្ឋាភិបាល សម្ដេចកំពុងតែធ្វើលិខិតដើម្បីស្នើសុំទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីឲ្យលុបចោលនូវកម្មវិធីបោះឆ្នោតសាកល្បងនេះ ប៉ុន្តែដើម្បីជាកិច្ចការជាបន្ទាន់ សម្ដេចត្រូវចេញបទបញ្ជាទៅអភិបាលរាជធានី ខេត្តទាំងអស់ សុំកុំប្រមូលប្រជាជន ដើម្បីបណ្ដុះបណ្ដាលរៀនសូត្រពីការបោះឆ្នោតសាកល្បងនេះ។

ការសម្រេចចេញបទបញ្ជានេះ ដោយសារសម្ដេចបានដឹងពីព័ត៌មានពីការប្រមូលផ្តុំប្រជាពលរដ្ឋនៅថ្ងៃស្អែកនេះ ដើម្បីហ្វឹកហាត់ក្នុងការបោះឆ្នោតសាកល្បងនៅខេត្តសៀមរាប ដែលខេត្តមួយនេះ មានឃុំចំនួន២កំពុងតែរីករាលដាលយ៉ាងខ្លាំង។
សូមបញ្ជាក់ថា នៅល្ងាចថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ដដែលនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានធ្វើលិខិតស្នើទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីលុបចោលកម្មវិធីបោះឆ្នោតសាកល្បងនេះផងដែរ៕
អត្ថបទ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ