Connect with us

ព័ត៌មានជាតិ

ដំណើរ​ការចាក់​វ៉ាក់សាំង​ទាំង​៥​ទីតាំង ​ក្នុង​ខណ្ឌដូនពេញ​ចាប់ផ្តើម​ដំណើរការ​យ៉ាង​រលូន​នា​ព្រឹក​នេះ​​

បានផុស

នៅ

ដំណើរ​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ជូន​ប្រជាពលរដ្ឋ​ចាប់ពី​អាយុ១៨ឆ្នាំ​ឡើងទៅ នៅក្នុង​មូលដ្ឋាន​ខណ្ឌដូនពេញ​ ចាប់ផ្តើម​ដំណើរ​យ៉ាង​រលូន​ទាំង​៥ទីតាំង​ ចាប់ពី​ថ្ងៃទី​១០​ ខែមិថុនា​ឆ្នាំ​២០២១​នេះ​។​

រដ្ឋបាល​ខណ្ឌដូនពេញ​ សូម​បងប្អូន​ប្រជាពលរដ្ឋ អញ្ជើញ​មកចាក់ វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ តាម​ការអញ្ជើញរបស់ លោក​-​លោកស្រី ចៅសង្កាត់ ដោយ​អនុវត្ត​ជាប្រចាំនូវ​វិធានការ ៣​កុំ ៣​ការពារ តាម​ប្រសាសន៍ ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់ របស់​រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបង្ការ​ជំងឺ​កូ​វីដ​-១៩ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បញ្ជាក់ ការចាក់វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ នេះ ​គឺ​សម្រាប់តែ​ប្រជាពលរដ្ឋក្នុង​មូលដ្ឋាន​ខណ្ឌ​ដូនពេញប៉ុណ្ណោះ។​

ជាមួយគ្នា​នោះដែរ ​រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ជម្រាប​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​សាធារណជន​ទាំងអស់ឱ្យបានជ្រាបថា ដើម្បី​ជំរុញ​ការចាក់​វាក់​សាំង​ឱ្យបាន​លឿន និង​ឆាប់រហ័ស សម្រាប់​ប្រជាពលរដ្ឋ​ដែលមាន​អាយុ​ពី១៨ឆ្នាំឡើងទៅ រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ប្រកប​ដោយ​ភាពឈ្លាសវៃ និង​គតិបណ្ឌិត​របស់សម្តេច​អគ្គមហាសេនាប​តី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានដាក់​ចេញ​នូវ យុទ្ធនាការ​ជាតិ​ចាក់​វ៉ាក់​សាំង​” ការពារ​ជំងឺ​កូ​វីដ​-១៩ ដោយ​ប្រើប្រាស់​កម្លាំង​សរុប និង​មធ្យោបាយ​សរុប​របស់​ជាតិ សំដៅ​បង្កើតឱ្យមាន​ភាពស៊ាំ​សហគមន៍ ទប់​ទល់នឹង​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ។​

ផ្អែក​តាម​ផែនការមេ​សម្រាប់​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ប្រជាពលរដ្ឋ​ទាំងអស់​ដែលមាន​អាយុ​ពី១៨ឆ្នាំ​ឡើងទៅ ក្នុង​រាជធានី​ភ្នំពេញ នឹង​ទទួលបាន​ការចាក់​វ៉ាក់សាំង​គ្រប់ៗ​គ្នា ទៅតាម​ជំហាន​កម្មវិធី​ការ​ងារ យ៉ាងយូរបំផុត​ក្នុងអំឡុង​ខែមិថុនា ឆ្នាំ​២០២១ ក្នុងនោះ ដោយ​ទទួលបាន​ការប្រគល់​ភារកិច្ច​ពី​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ក្នុងក្របខណ្ឌ​ទូទាំងប្រទេស (​គ​វក​-១៩) ក្នុងនាម​អនុគណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ក្នុង​ក្របខណ្ឌ​ទូទាំងរាជធានី​ភ្នំពេញ នឹង​ដំណើរ​ការចាក់​វ៉ាកសាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ខណ្ឌដូនពេញ ខណ្ឌជ្រោយ​ចង្វារ និង​ខណ្ឌ​ព្រែក​ព្នៅ សម្រាប់​ដូស​ទី​១ ចាប់ផ្តើម​ពីថ្ងៃ​ទី​១០ ដល់​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០២១ និង​សម្រាប់ដូ​ស​ទី​២ ចាប់ផ្តើម​ពីថ្ងៃ​ទី​២៥ ខែមិថុនា ដល់​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០២១ តាម​ការអញ្ជើញ​របស់​អាជ្ញាធរ​មូលដ្ឋាន​៕

អត្ថបទ ៖ ​រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម