ព័ត៌មានជាតិ
ពិធីចុះហត្ថលេខាស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូ រវាង សាជីវកម្មធានាឥណទានកម្ពុជា និងធនាគារ កាណាឌីយ៉ា ក.អ.
នៅថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ២០២១ ធនាគារ កាណាឌីយ៉ា ក.អ. និងសាជីវកម្មធានាឥណទានកម្ពុជា បានប្រារព្ធពិធីចុះហត្ថលេខាស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូ។
កិច្ចព្រមព្រៀងភាពជាដៃគូនេះ នឹងអនុញ្ញាតឲ្យធនាគារ កាណាឌីយ៉ា ចូលរួមក្នុង «គម្រោងធានាឥណទាន ដើម្បីស្តារអាជីវកម្ម (BRGS)» ដែលបង្កើតឡើងដើម្បីគាំទ្រអាជីវកម្ម ទាំងអាជីវកម្មខ្នាតមីក្រូ ខ្នាតតូចនិងមធ្យម និងអាជីវកម្មខ្នាតធំ ក្នុងការពង្រីកលទ្ធភាពទទួលបានហិរញ្ញប្បទាន សម្រាប់ការកៀរគរទុនបង្វិល, វិនិយោគ, និងការពង្រីកជីវកម្ម។ BRGS នឹងដើរតួជាទ្រព្យបញ្ចាំចាប់ពី ៧០% ដល់ ៨០% នៃទំហំកម្ចីដែលផ្តល់ដោយ គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs)។


លោក Raymond Sia, នាយកប្រតិបត្តិរបស់ធនាគារ កាណាឌីយ៉ា, បានមានប្រសាសន៍ក្នុង សុន្ទរកថាបើករបស់គាត់ថា ‘’ការចូលរួមរបស់ធនាគារ កាណាឌីយ៉ា ក្នុងគម្រោងទី១របស់ សាជីវកម្មធានាឥណទានកម្ពុជា ជាសក្ខីកម្មមួយទៀតដែលបញ្ជាក់ពីការគាំទ្រ របស់ធនាគារ កាណាឌីយ៉ា ទៅលើ អតិថិជនយើង និងសមាគមយើង។ ធនាគារ កាណាឌីយ៉ា ពិតជាមានកិត្តិយស ដែលបានក្លាយជាធនាគារ ដៃគូទី១ ដែលបានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងភាពជាដៃគូ ជាមួយសាជីវកម្មធានាឥណទានកម្ពុជា ដើម្បីពង្រឹងនិងពង្រីកការទទួលបានហិរញ្ញប្បទាន ក្នុងសហគមន៍អាជីវកម្ម ដែលស្របជាមួយគម្រោងធានា ឥណទាន ដើម្បីស្តារអាជីវកម្ម (BRGS) របស់់សាជីវកម្មធានាឥណទានកម្ពុជា។ នេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត របស់យើងក្នុងការពង្រីកនិងគាំទ្រ ទាំងសហគ្រាសធុនតូចនិងមធ្យម ក៏ដូចជាសហគ្រាសធុនធំ នៅកម្ពុជា។‘’

យោងទៅតាម លោកស្រី សុង ខេងឡាយ អគ្គនាយិការង និងជានាយកាប្រតិបត្តិការនៃធនាគារ កាណាឌីយ៉ា, ‘គម្រោងមួយនេះ អនុញ្ញាតឲ្យម្ចាស់សហគ្រាសធុនតូច និងមធ្យម ក៏ដូចជាសហគ្រាសធុនធំអាចទទួលបានហិរញ្ញប្បទាន ពីធនាគារ កាណាឌីយ៉ា ជាមួយនឹងទ្រព្យធានាដែលពួកគាត់មានស្រាប់ និងមិនចាំត្រូវការទ្រព្យធានាបន្ថែម ដែលស្របតាម នីតិវិធីវាយតម្លៃរបស់ធនាគារ។ គម្រោងនេះ គឺចាប់ផ្តើមពី ខែមីនា ឆ្នាំ២០២១ រហូតដល់ ខែធ្នូ ឆ្នាំ២០២២។ វិស័យអាទិភាព មានដូចជាវិស័យកសិកម្មនិងសេវាកម្ម នឹងមានតម្លៃធានាទាបជាងមុន ហើយអតិថិជនក្រុមហ៊ុនធំអាចដាក់ពាក្យស្នើសុំ ប្រាក់កម្ចី ក្រោមគម្រោង BRGS រហូតដល់ ១លាន ដុល្លារ។ រហូតមកដល់ពេលនេះ យើងអាជីវកម្មច្រើនជាង ៣៥ ដែលបានដាក់ពាក្យស្នើសុំ ឥណទានក្រោមគម្រោង BRGS ដែលក្រុមហ៊ុនចំនួន ២ ត្រូវបានអនុម័តដោយ CGCC។

លោក Wong Keet Loong អគ្គនាយកប្រតិបត្តិរបស់សាជីវកម្មធានាឥណទានកម្ពុជា បានមានប្រសាសន៍ក្នុង សុន្ទរកថាបើករបស់គាត់ថា ‘សាជីវកម្មធានាឥណទានកម្ពុជា (ស.ធ.ក.) គឺជាសហគ្រាសសាធារណៈ ដែលស្ថិតនៅក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយភាពជាដៃគូជាមួយធនាគារ កាណាឌីយ៉ា នឹងផ្តល់អត្ថប្រយោជន៍ដ៏សំខាន់ដល់ ស.ធ.ក. ក្នុងការផ្តល់សេវាធានាឥណទានទៅដល់សហគ្រាសធុនតូចនិងមធ្យម នៅទូទាំងប្រទេស ដើម្បីគាំទ្រលើការស្នើសុំកម្ចី នៅពេលអាជីវកម្មទាំងនោះមិនមានទ្រព្យបញ្ចាំគ្រប់គ្រាន់។ ភាពជាដៃគូ ជាមួយធនាគារកាណាឌីយ៉ា ដែលជាធនាគារដ៏រឹងមាំ គឺជាសមិទ្ធផលសំខាន់មួយរបស់ ស.ធ.ក ដើម្បីឈានទៅសម្រេចគោលដៅរបស់ខ្លួន។’
ធនាគារ កាណាឌីយ៉ា គឺជាធនាគារពាណិជ្ជ ធំជាងគេមួយនៅក្នុងប្រទេសកម្ពុជា ដោយទំហំសមតុល្យ ដែលត្រូវបានទទួលស្គាល់ដោយ The Asian Banker ក្នុងពេលថ្មីៗនេះថាជា “ធនាគារខ្លាំងបំផុតនៅកម្ពុជា តាមតារាងតុល្យការ” និង “ធនាគារហិរញ្ញវត្ថុបុគ្គល ល្អបំផុតនៅកម្ពុជា”សម្រាប់ឆ្នាំ២០២១។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់ មជ្ឈមណ្ឌលបម្រើសេវាកម្មអតិថិជន ២៤/៧ តាមរយៈលេខ ០២៣ ៨៦៨ ២២២ ឬទំនាក់ទំនងមកកាន់សាខាធនាគារ កាណាឌីយ៉ាដែលនៅជិតលោកអ្នកបំផុត៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី