Connect with us

ព័ត៌មានជាតិ

គណៈមេធាវី កោះអញ្ជើញលោកមេធាវី កង ឫទ្ធិគីរី ចូលមកបំភ្លឺករណីបង្ហោះសារ ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសក្រសួងយុត្តិធម៌

បានផុស

នៅ

ប្រធាននាយកដ្ឋានអធិការកិច្ច នៃគណៈមេធាវី លោកមេធាវី គឹម វាសនា បានធ្វើលិខិតមួយច្បាប់អញ្ជើញលោកមេធាវី កង ឫទ្ធិគីរី ដើម្បីចូលបំភ្លឺពាក់ព័ន្ធ នឹងករណីបង្ហោះសារលើបណ្តាញសង្គមហ្វេកបុករបស់ខ្លួន ដែលបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់ក្រសួងយុត្តិធម៌ នេះបើតាមលិខិតចុះថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១។ 

បើតាមលិខិតអញ្ជើញនោះ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា តម្រូវឲ្យចូលបំភ្លឺនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១០ព្រឹក នៅទីស្នាក់ការគណៈមេធាវី ស្ថិតនៅខណ្ឌសែនសុខ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែឧសភា លោកមេធាវី កង ឬទ្ធិគីរី បានសរសេរលើហ្វេសប៊ុករបស់ខ្លួនថា “ផ្នែកមួយនៃកំណែទម្រង់ប្រពន្ធ័យុត្តិធម៌តូចមួយ៖…. ដោយសារក្រមទិញនៅក្រៅបោះពុម្ភរំលងពីរបីមាត្រាឯណោះ។ តើអ្នកដឹងទេ  វាថ្លៃប៉ុន្មាន ?  ចម្លើយលឿនទេ  គឺ១០០ដុល្លារ  សម្រាប់មួយក្បាល។ នេះក៏ដោយសារមន្ត្រីនោះ គ្នាប្រឹងប្រែងស្វែងរកឲ្យផង  បើមិនដូច្នោះទេ  ខ្ញុំប្រាកដជាស្មុគស្មាញជាមិនខាន។

ក្រោយពីលោកមេធាវី កង ឬទ្ធិគីរីលើកឡើងបែបនេះ លោក គឹម សន្តិភាព រដ្ឋលេខាធិការ  និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានច្រានចោលទាំងស្រុង ហើយអះអាងថា ក្រសួងមិនមានគោលការណ៍បោះពុម្ភសៀវភៅនេះលក់ទេ ហើយការទិញពីអ្នកណាជារឿងបុគ្គល។ 

លោក គឹម សន្តិភាព បញ្ជាក់យ៉ាងដូច្នេះថា “សូមជំរាបទៅលោកមេធាវី កង ឬទ្ធិគីរី ជ្រាបថា ការផ្សព្វផ្សាយរបស់លោកមេធាវីលើករណីទិញសៀវភៅក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌពីក្រសួងយុត្តិធម៌ក្នុងតម្លៃ១០០ ដុល្លារក្នុង១​ក្បាលនោះ គឺជាការផ្សព្វផ្សាយបំភ្លៃមួលបង្កាច់មកលើក្រសួងយុត្តិធម៌ទាំងស្រុង ព្រោះក្រសួងយុត្តិធម៌ ពុំដែលមានយន្តការណាមួយបោះពុម្ភសៀវភៅនេះដើម្បីលក់នោះទេ”។ បើតាមលោក គឹម សន្តិភាព រឿងទិញសៀវភៅពីបុគ្គលណាមួយនោះ គឺជារឿងបុគ្គល មិនពាក់ព័ន្ធនឹងក្រសួងឡើយ។ 

លោក គឹម សន្តិភាព បានបញ្ជាក់ជូនសាធារណជនថា សៀវភៅក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ ក្រសួងយុត្តិធម៌បានបោះពុម្ភផ្សាយតែម្តងគត់នាពេលកន្លងទៅ ក្នុងអំឡុង ឆ្នាំ២០១៣  ដោយប្រើប្រាស់ថវិកាជំនួយរបស់ភាគីបារាំង និងថវិការបស់ជាតិ ហើយបានចែកផ្សាយទូទាំងប្រទេសដោយឥតគិតថ្លៃ ដល់អ្នកពាក់ព័ន្ធទាំងអស់ជាអាទិ៍ មន្ត្រីអនុវត្តច្បាប់ និងគ្រូបង្រៀនផងដែរ រួចរាល់អស់ហើយ ដោយពុំមានការចែកផ្សាយសៀវភៅនេះបន្តទៀតទេ។

លោកបន្តថា ជំនួសឲ្យការចែកផ្សាយសៀវភៅក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌនេះ ក្រសួងយុត្តិធម៌ បានផ្សព្វផ្សាយក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌនេះ នៅលើគេហទំព័រផ្លូវការរបស់ខ្លួន ដែលអាចអនុញ្ញាតអោយបងប្អូនប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស ទាញយកឯកសារផ្លូវការនេះមកប្រើប្រាស់ដោយគ្មានការគិតថ្លៃនោះឡើយ។ 

លោក គឹម សន្តិភាព ក្នុងនាមក្រសួងយុត្តិធម៌ បានសម្តែងការសោកស្តាយចំពោះការផ្សព្វផ្សាយដោយគ្មានការ ទទួលខុសត្រូវក្នុងនាមលោកជាអ្នកដែលមានវិជ្ជាជីវៈច្បាប់មួយរូប និងបានស្នើឲ្យលោកមេធាវី កង ឬទ្ធិគីរី កែតម្រូវការផ្សព្វផ្សាយរបស់ខ្លួនឡើងវិញជាបន្ទាន់៕

អត្ថបទ ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បឹងកេត និង ដង្កោសែនជ័យ
កីឡា៦ នាទីutes មុន

ល្ងាច​នេះ បឹងកេត ឬ ISI ដង្កោសែន​ជ័យ ឡើង​វគ្គ​ជុំ​ទី​៣?

ព័ត៌មានអន្ដរជាតិ៤៤ នាទីutes មុន

លោក ត្រាំ ផ្អាកការ​ហៅ​ទូរសព្ទ​ជាមួយ​មេ​ដឹក​នាំ​ប៉ាណាម៉ា ខណៈ​ភាព​តាន​តឹង​ព្រែកជីក​កាន់​តែ​ខ្លាំង

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អាមេរិក អនុម័ត​ការ​លក់​សព្វាវុធ​តម្លៃ​ជាង ៧​ពាន់​លាន​ដុល្លារ​ឲ្យ​អ៊ីស្រាអែល

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

លោក ត្រាំ ថា​នឹង​អាច​ជួប​ជាមួយលោក ហ្សេលេនស្គី នៅ​សប្ដាហ៍​ក្រោយ​ក្នុង​ក្រុង​វ៉ាស៊ីនតោន

សន្តិសុខសង្គម៩ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

Sokha Hotels

ព័ត៌មានពេញនិយម