Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ​និង​កម្មករ​រោងចក្រ​៦០​ម៉ឺន​នាក់​នៅ​ខេត្តកណ្តាល​ទទួល​បានកា​រ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ-១៩​ ចាប់ពី​ថ្ងៃនេះ​តទៅ​

បានផុស

នៅ

ខេត្តកណ្តាល​បានចាប់ផ្តើម​បើក​យុទ្ធនា​ការចាក់​វ៉ា់ក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ ​ទៅលើ​ប្រជា​ពលរដ្ឋ​និង​កម្មករ​កម្មការិនី​រោងចក្រ​ចំនួន​៦០​ម៉ឺន​នាក់ ​ចាប់ពី​ថ្ងៃទី​ថ្ងៃទី​១០​ ខែមិថុនា​ ឆ្នាំ២០២១​នេះ​តទៅ​។​

លោកវេជ្ជបណ្ឌិត គួ​យ ​ប៊ុនធឿន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកណ្តាល​បាន​មានប្រសាសន៍​នៅ​ព្រឹក​នេះ​ថា យុទ្ធនា​ការចាក់​វ៉ា​ក់​សាំង​នេះ​ គឺ​ចាក់​ជូន​ពលរដ្ឋ​នៅ​ក្រុង​តាខ្មៅ ​និង​ពលរដ្ឋ​ក្នុង​តំបន់អាទិភាព​ឬ​ទីប្រជុំជន​និង​កម្មករ កម្មការិនី នៅតាម​បណ្តា​ស្រុក​នានា​ ក្នុង​ខេត្តសរុប​គោលដៅ​ប្រមាណ៦០ម៉ឺន​នាក់ ​លើ​ផែនការ​៧៦​ម៉ឺន​នាក់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវេជ្ជបណ្ឌិតបាន​បន្តថា ការចាក់​វ៉ាក់សាំង​នេះ​ នឹង​ចាក់​សម្រាប់​ដូ​ស​ទី​១​ចាប់ពី​ថ្ងៃទី១០ ដល់​ថ្ងៃទី​២៤ ខែមិថុនា ​ឆ្នាំ​២០២១ និង​សម្រាប់ដូ​ស​ទី២ ចាប់ពី​ថ្ងៃទី២៥​ ខែមិថុនា​ ដល់​ថ្ងៃទី​៨​ ខែកក្កដា​ ឆ្នាំ​២០២១​។​

លោក គង់ សោ​ភ័​ណ្ឌ អភិបាលនៃ​គណៈ​អភិបាលខេត្ត​កណ្តាលបាន​បញ្ជាក់ថា ​យុទ្ធនា​ការចាក់​វ៉ាក់សាំងទាំង​១១ ក្រុង​-​ស្រុក នេះ រដ្ឋបាលខេត្ត​បាន​ត្រៀម​ក្រុមគ្រូពេទ្យ​ចំនួន៧០០​នាក់ ស្មើនឹង៧០​ក្រុម ហើយ​រដ្ឋបាលខេត្ត​គ្រោង​នឹង​បន្ថែម​គ្រូពេទ្យ​ចំនួន១៨០០នាក់​ទៀតផង​ដែរ ដើម្បី​ធ្វើ​ឲ្យ​យុទ្ធនា​ការ​នេះ ​ប្រព្រឹត្តទៅ​ប្រកបដោយ​ភាពរលូន និង​អាច​ចាក់​វ៉ាក់សាំង​បាន​ឆាប់រហ័សជូន​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ខេត្តកណ្តាល​។​

លោកអភិបាលខេត្តបានស្នើ​ឱ្យអាជ្ញាធរ​ក្រុង​-​ស្រុក និង​មន្ត្រី​ពាក់ព័ន្ធ​ ត្រូវរៀបចំ​ទីតាំង​សម្រាប់​ធ្វើជា​កន្លែង​ចាក់​វ៉ាក់សាំង​ឱ្យបាន​សមស្រប ត្រូវធ្វើ​ប័ណ្ណ​អញ្ជើញ​ប្រជាពលរដ្ឋ​មកចាក់​វ៉ាក់សាំង​ឱ្យបាន​ទាន់ពេលវេលា​។​

ជាមួយគ្នានេះដែរ អាជ្ញាធរ​ត្រូវ​រក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​ក្នុងពេល​ចាក់​វ៉ាក់សាំង​ឱ្យបាន​ល្អប្រសើរ​ ត្រូវ​រៀបចំ​កន្លែង​ស្នាក់នៅ និង​ម្ហូបអាហារ​ជូន​ដល់​ក្រុមគ្រូពេទ្យ​ឱ្យបាន​ល្អ ជាពិសេស​ត្រូវយក​ចិត្ត​ទុកដាក់​ថែរក្សា​សន្តិសុខ​ជូន​ដល់​ក្រុមគ្រូពេទ្យ ក៏ដូចជា​ឧបករណ៍​សម្ភារៈ​ពេទ្យ​ផងដែរ​៕​

អត្ថបទ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម